ជំងឺ
កែខ្លួនឡើង! វេជ្ជបណ្ឌិតប្រាប់ថា ២ទម្លាប់នេះខូចទាំងស្បូន ខូចទាំងតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
Tror Sopheap
October 5 2025
2.3 K views

រាងកាយមនុស្សយើងសំខាន់ណាស់បើផ្នែកណាមួយនៃសិរីរាង្គខូច អ្នករស់នៅគ្មានក្តីសុខនោះទេ។ ជាពិសេសអ្នកខូចតម្រងនោមទាំងវ័យចំពោះស្រ្តី អាចនាំឱ្យមានបញ្ហាដល់អនាគតថែមទៀត។ ចុះថែមបញ្ហាស្បូនមួយទៀតនោះ មានបញ្ហាអ្វីកើតឡើង? សម្រាប់ជំងឺទាំងពីរនេះព្យាបាលអស់លុយច្រើនណាស់។ សូមប្រយ័ត្នផង! ២ទម្លាប់នេះងាយធ្វើឱ្យមនុស្សស្រីខូចទាំងតម្រងនោម និងស្បូនទាំងវ័យក្មេង៖

១. ទម្លាប់ញ៉ាំអាហារប្រៃលើសកម្រិត ងាយខូតបំផុតគឺតម្រងនោម(មុខងារតម្រងនោមបញ្ចេញជាតិពុលចេញពីរាងកាយ)។ តាមលោកវេជ្ជបណ្ឌិត លឹម តាំងឡូត ជាជំនាញឯកទេសលើផ្នែកជំងឺទឹកនោមផ្អែមក្រពេញបានបញ្ជាក់ថា អ្នកជំងឺទឹកនោមផ្អែមនៅពេលគាត់កើតជំងឺនេះរយៈពេលយូរឬព្យាបាលមិនបានត្រឹមត្រូវទេនោះ វាអាចលេចចេញនូវផលលំបាកទៅលើតម្រងនោមគឺទឹកនោមប្រៃនេះឯង។

ហើយការញ៉ាំអាហារប្រៃៗ បែបនេះ មនុស្សស្រីងាយប៉ះពាល់ដល់តំបន់ទ្វារមាសណាស់។ ហើយស្រីៗ ចូលចិត្តហូបអាហារប្រៃរាល់ថ្ងៃឆ្ងាញ់ណាស់ហ្នឹង។ សូមប្រយ័ត្នផង វាអាចបង្កបញ្ហាដល់ទ្វារមាស ហើយក៏ចេញជារោគសញ្ញាដូចជារលាក រមាស់ ធ្លាក់សរុំារៃ ប្រឈមជំងឺគ្រោះថ្នាក់នៅពេលក្រោយ ដូចជាមហារីកមាត់ស្បូនជាដើម។ មនុស្សស្រីនៅក្មេងគួរថែមាត់ស្បូនឱ្យបានល្អ គួរកាត់បន្ថយទម្លាប់ហូបប្រៃហ្នឹងចេញ។

២. ទម្លាប់ខ្វះការផ្តោតអារម្មណ៍យកចិត្តទុកលើបញ្ហាមាត់ស្បួនរបស់ខ្លួនក៏ជាបញ្ហាមួយដែរគឺងាយប្រឈមនឹងបញ្ហាឆ្លងរោគខូចមាត់ស្បួនណាស់។ ទោះបីមានសញ្ញាបង្ហាញមកបែបណាក៏មិនខ្ចីខ្វល់ដែរ មានអ្នកខ្លះរដូវអត់មករាប់ខែក៏មិនខ្ចីអើពើដែរ។ តាមអ្នកគ្រូពេទ្យ យន់ សូដា ឯកទេសឆ្មបនិងរោគស្ត្រី និងជាសហស្ថាបនិកបន្ទប់ពិគ្រោះនិងព្យាបាលជំងឺ ស្មាយឃែរ បានលើកឡើងថាការរលាកមាត់ស្បូនមានរោគសញ្ញាសង្ស័យដូចជានោមឈឺ ឬពិបាកក្នុងការនោម មានធ្លាក់ស រមាស់ មានក្លិន និងពណ៌ប្លែកខុសធម្មតា ឈឺចាប់នៅពេលរួមភេទ(សម្រាប់អ្នកមានដៃគូ) និងឈឺចុករោយចង្កេះ។ បញ្ហាទាំងនេះ បើអ្នកមិនចាប់អារម្មណ៍ទេ មនុស្សស្រីងាយមានបញ្ហាមាត់ស្បួនទាំងវ័យណាស់។

បើនិយាយពីអនាម័យតំបន់ទ្វារមាសវិញ​គឺមិនដឹងទាល់តែសោះ។ មានន័យថាចូលចិត្តធ្វើអ្វីតាមគេផលិតផលមិនដឹងជាមានប្រភពមកពីណាទេ​ចេះតែប្រើដាក់ក្នុងទ្វារមាសមិនចេះខ្លាចមិនចេះញញើតថា ចំណុចទាំងអស់នេះសុទ្ធសឹងជាទម្លាប់ដែលអាក្រក់បំផុត ហើយវានឹងទៅបំផ្លាញស្បូនអ្នកឱ្យមានបញ្ហា ដូចជា​ គីសដៃស្បូន មហារីកស្បូន ធ្លាក់សធុំក្លិនឆ្អាបជាដើម សញ្ញាទាំងអស់នេះហើយគឺសុទ្ធសឹងតែមហាគ្រោះថ្នាក់ បើព្យាបាលមិនត្រឹមត្រូវទៀតអាចបាត់បង់ជីវិតបានទៀតផងមិនមែនជារឿងលែងសើចឡើយ។

ដូច្នេះ! មនុស្សស្រីគួរយល់ដឹងពីបញ្ហាសុខភាពបន្ថែមដោយស្តាប់គ្រូពេទ្យ ដើម្បីការពារខ្លួនពីបញ្ហាតម្រងនោម និងបញ្ហាមាត់ស្បូន។ ការកាត់បន្ថយទម្លាប់ហូបប្រៃមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ អ្នកគួរតាមដានសុខភាពពិនិត្យមាត់ស្បូនមួយឆ្នាំមួយដង។ ហើយថែមទម្លាប់ហាត់ប្រាណ ពិសារទឹកឱ្យបានគ្រប់គ្រាន់ និងគេងឱ្យបាន៨ម៉ោងក្នុងមួយយប់។ ហើយប្រើផលិតផលណាមួយដែលមានគុណភាព បានទទួលស្គាល់ពីសុខាភិបាលខ្មែរ ទើបអ្នកគ្មានបញ្ហាទាំងពីរនេះ ហើយរស់នៅដោយមានក្តីសុខផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2864

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia