អាហារ
ពេលព្រឹកផឹកភេសជ្ជៈ ១នេះ ដេញជាតិពុលថែសម្រស់ ពង្រឹងថ្លើម និងប៉ូវតម្រងនោម
Tror Sopheap
October 9 2025
3.7 K views

ការ​ផឹក​ទឹកក្តៅឧណ្ហៗ​ មួយ​កែវពេលព្រឹក​ជួយ​បញ្ចេញ​ជាតិពុលគេចពី​គ្រោះថ្នាក់លើសជាតិអាស៊ីត និងបង្កជំងឺច្រើនមុខ។ ហើយការផឹកទឹកក្តៅនេះ ជួយ​​ក្រពះពោះវៀន និងជម្រុញដល់ប្រព័ន្ធរំលាយ​អាហារ​បានល្អណាស់។ ជាពិសេសផឹកក្តៅឧណ្ហៗ មានអត្ថប្រយោជន៍ ៣យ៉ាងនេះ៖

 ១. ទឹកក្តៅឧណ្ហៗ មានគុណសម្បត្តិជួយលាងជាតិពុលក្នុងខ្លួន និងស្បែកឱ្យអ្នកមានសុខភាព។ អ្នកនិយមផឹកទឹក្តៅតិចៗ ពេលព្រឹកជួយពន្យា​ភាព​ចាស់បានល្អបំផុត។ យោងតាម healthline បានចុះផ្សាយថា​ ពេលអ្នកផឹកទឹក​ក្តៅ​ឧណ្ហៗ​ជារឿងសំណាងមួយរបស់មនុស្សស្រី និងមនុស្សប្រុសឱ្យសម្រស់កម្រចាស់។ ពេល​ជាតិពុល​ក្នុង​រាងកាយអ្នកចេញ​កាន់តែច្រើន ភាពចាស់លើស្បែករបស់អ្នកក៏កាត់បន្ថយដែរហើយមានអារម្មណ៍ស្រួលខ្លួនថែមទៀត។ តាមគេហទំព័រសុខភាព Svalbard បញ្ជាក់ថាផឹកទឹកក្តៅឧណ្ហៗ ជួយបន្សាបជាតិពុលក្នុងរាងកាយឱ្យស្បែកមានសុខភាព និងសម្រស់ក្មេងជាងវ័យ។

២. ផឹកទឹកក្តៅតិចៗ ពេលព្រឹក ជួយពង្រឹងសុខភាពតម្រងនោម និងថ្លើមបានល្អបំផុត។ មកពីទឹកក្តៅមួយកែវមានអត្ថប្រយោជន៍ជួយលាងជាតិពុលចេញពីតម្រងនោម និងថ្លើមញញឹមស្រស់ពេលមានថ្លើមមានសុខភាពល្អ។ តាមវេជ្ជបណ្ឌិត Kerry Willis មានប្រសាសន៍ថា ការ​ផឹកទឹកឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាពកាត់បន្ថយ​ហានិភ័យ​គ្រួស​ក្នុង​តម្រង​នោមបាន​ដល់​ទៅ​ពាក់កណ្តាលឯណោះ​។​ ការ​ផឹកទឹកច្រើនពេលព្រឹកក៏ជា​យុទ្ធសាស្ត្រ​លាងជាតិពុលចេញពីថ្លើមនិង​តម្រង​នោមឱ្យមានសុខភាពល្អ។

ដូច្នេះ! បើអ្នកព្យាយាមធ្វើលំហាត់ប្រាណនោះ តម្រងនោមរបស់អ្នកកាន់តែមានសុខភាព ថ្លើមអ្នកកាន់តែញញឹម។ ព្រោះការធ្វើលំ​ហាត់​ប្រាណ​ជា​ប្រចាំ​ថ្ងៃមាន​អត្ថប្រយោជន៍​លាងជាតិពុលចេញពីថ្លើម និងពង្រឹងមុខងារតម្រងនោម។ ហើយអ្នកគួរបន្ថែមទម្លាប់ល្អៗ មួយចំនួនទៀតដែរដូចជាគេងឱ្យបានគ្រប់គ្រាន់ និងពិនិត្យសុខភាពពីថ្លើម ពីតម្រងនោម ដើម្បីការពារបញ្ហាទុកជាមុនផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2877

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia