អាហារ
តិចអត់ដឹង! ផ្លែឈើទិព្វ ១នេះ ញុំា ១ថ្ងៃ ១ផ្លែជួយការពារជំងឺច្រើនមុខ
Pov Saru
October 9 2025
496 views

អ្នកជំនាញជាច្រើនទាំងផ្នែកអាហារូបត្ថម្ភ និងវិទ្យាសាស្ត្រផ្សេងៗ បានសរសើរផ្លែប៉ោមថាជាផ្លែឈើមួយដែលល្អបំផុតសម្រាប់សុខភាព។ ហើយមូលហេតុសំខាន់មួយដែលផ្លែប៉ោមមានអត្ថប្រយោជន៍បែបនេះ គឺដោយសារតែវាមាន សារធាតុ Phytochemicals អាចជួយការពាររាងកាយពីជំងឺជាច្រើន និងជួយឱ្យសរីរាង្គធ្វើការបានល្អ។

ផ្អែកតាមគេហទំព័រ Webmd ជាតិសរសៃក្នុងផ្លែប៉ោម អាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយការឃ្លាន រារាងការញុំាច្រើន។ ជាតិសរសៃនៅក្នុងផ្លែប៉ោមជួយឱ្យប្រព័ន្ធរំលាយអាហារធ្វើការបានល្អ ជួយកាត់បន្ថយអាស៊ីតក្នុងក្រពះ ការរាគរុស ទល់លាមក។ ហើយជាតិសរសៃនៅក្នុងសំបកផ្លែប៉ោមអាចជួយបន្ថយកូឡេស្តេរ៉ុល និងការខូចនៃសរសៃឈាម។

វាក៏អាចការពារ DNA នៃកោសិការាងកាយពីការបំផ្លាញដោយសារធាតុអុកស៊ីតកម្ម ដែលអាចនាំឱ្យកើតជំងឺមហារីក។ សារធាតុប្រឆាំងអុកស៊ីតកម្ម (Antioxidants) នៅក្នុងផ្លែប៉ោមអាចជួយពន្យារពេលការលូតលាស់នៃកោសិកាមហារីក និងការពារកោសិកានៅក្នុងលំពែង កាត់បន្ថយឱកាសនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី ២។ ក្រៅពីនេះ ផ្លែប៉ោមក៏មានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដូចជា៖ ជួយបង្កើនកម្លាំងសួត និងបេះដូងជួយបន្ថយរោគសញ្ញាហឺត, ជួយសុខភាពឆ្អឹង, ជួយសម្រកទម្ងន់, ជួយបង្កើនសមត្ថភាពខួរក្បាល ការចងចាំ និងការពារជំងឺ Alzheimer, ជួយប្រព័ន្ធភាពស៊ាំ និងសុខភាពពោះវៀន។

មានមនុស្សខ្លះបារម្ភពីជាតិស្ករនៅក្នុងផ្លែប៉ោម ប៉ុន្តែមិនចាំបាច់ភ័យទេ ទោះបីផ្លែប៉ោមមានជាតិកាបូអ៊ីដ្រាតក៏ដោយ ការស្រាវជ្រាវបង្ហាញថា ជាតិស្ករនោះមិនប៉ះពាល់ខ្លាំងដល់ជាតិស្ករក្នុងឈាមទេ ព្រោះវាមានជាតិសរសៃដែលជួយធ្វើឱ្យស្ករត្រូវបានរំលាយយឺត និងមិនឡើងលឿនដល់ឈាមឡើយ។

ដូច្នេះ ប្រសិនបើអ្នកចង់រកអាហារមួយដែលមានរសជាតិឆ្ងាញ់ ស្រស់ស្រាយ និងល្អសម្រាប់សុខភាព ផ្លែប៉ោមគឺជាជម្រើសដ៏ល្អបំផុត។ ការញ៉ាំផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃ មិនត្រឹមតែជួយឱ្យអ្នកមានសុខភាពល្អ ប៉ុន្តែថែមទាំងជួយការពារពីជំងឺជាច្រើនផងដែរ។ ទោះបីជាយ៉ាងណាការទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឱ្យបានជាប្រចាំនៅតែជាជម្រើសដ៏ល្អបំផុតមិនអាចខ្វះបាន៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 43

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia