ជំងឺ
ទម្លាប់ ៣នេះធ្វើស៊ីកោសិកាខួរក្បាលកើតជំងឺវង្វេងទាងវ័យក្មេង
Tror Sopheap
October 9 2025
626 views

តាមវេជ្ជបណ្ឌិត Nguyen Thanh Binh ជានាយកមជ្ឈមណ្ឌលស្រាវជ្រាវខួរក្បាលនៅមន្ទីរពេទ្យ Central Geriatric បាននិយាយថា ខួរក្បាលបាត់បង់កោសិកាចងចាំចំពោះមនុស្សវ័យក្មេងមិនមែនជារឿងចម្លែកនោះទេ ព្រោះតែពួកគេមានទម្លាប់មិនល្អធ្វើជាប្រចាំថ្ងៃនេះឯង។ ពេលអ្នកចៀសវាង ៣ទម្លាប់នេះ ខួរក្បាលអ្នកមិនកើតជំងឺវង្វេងទាំងវ័យក្មេង៖

១. មានកត្តាជាច្រើនប៉ះពាល់ដល់សុខភាពខួរក្បាលនាំឱ្យភ្លេចភ្លាំងទាំងវ័យក្មេងមានបញ្ហាទីមួយគឺការគេងមិនគ្រប់គ្រាន់ជារឿងមួយរបស់យុវជនហើយបូករួមជាមួយផឹកគ្រឿងស្រវឹង នាំឱ្យខួរក្បាលយុវជនមានភាពតានតឹងរ៉ាំរ៉ៃ។ តាមការស្រាវជ្រាវបង្ហាញថា ស្រាអាចបង្រួម hippocampus ជាតំបន់ខួរក្បាលដ៏សំខាន់សម្រាប់ការចងចាំ ជាហេតុនាំឱ្យប៉ះពាល់ដល់ការចងចាំរយៈពេលខ្លី និងរយៈពេលវែង។ ការចៀសវាងពីស្រា ហើយគ្រប់គ្រងលើទម្លាប់គេងឱ្យបានល្អ ខួរក្បាលរបស់អ្នកកាន់តែមានសុខភាពល្អ ពូកែចងចាំ។

២. ចៀសវាភាពតានតឹងពីបញ្ហាផ្លូវចិត្ត វាធ្វើឱ្យខួរក្បាលរបស់អ្នកមិនស្រ្តេស មិនបាត់កោសិកាចងចាំ។ ភាពតានតឹងរយៈពេលយូរនោះ ធ្វើឱ្យយុវវ័យភ្លេចភ្លាំងលឿនដែរ។ ភាពតានតឹងនេះបណ្តាលមកពីជំងឺបាក់ទឹកចិត្តរឿងអនាគត រឿងការងារ រឿងបញ្ហាសេដ្ឋកិច្ច និងស្ត្រេសពីទំនាក់ទំនងគ្រួសារជាដើម។ បញ្ហាទាំងនេះធ្វើឱ្យអ្នកសន្សំយូរៗ ទៅ នាំឱ្យខួរក្បាលរបស់អ្នកឆាប់កើតមានអាការៈភ្លេចភ្លាំងម្តងម្កាល ហើយឈានទៅភ្លេចភ្លាំងញឹកញាប់ រហូតកើតជំងឺវង្វេង។ ការថែទាំសុខភាពផ្លូវចិត្ត ពិតជាសំខាន់ណាស់ចំពោះយុវជនសម័យទំនើបយើងនេះ។​​

៣. បើយុវជនខ្មែរញៀននឹងទូរស័ព្ទខ្លាំងនោះ មានអ្វីកើតឡើង? គឺជំងឺស្រ្តេសនិងធ្លាក់ទឹកចិត្ត។ វេជ្ជបណ្ឌិជនជាតិបារាំងស្រាវជ្រាវរកឃើញថា អ្នកតែងចំណាយពេលលេងទូរស័ព្ទរយៈពេល ៣ទៅ៤ម៉ោងឡើងទៅ ធ្វើឱ្យអរម៉ូនប្រែប្រួលលឿនឆាប់ខឹង ឆាប់ស្រ្តេស និងពិបាកគ្រប់គ្រងលើខ្លួនឯង”។ តាមលោកស្រី Yalda Safai ជាវេជ្ជបណ្ឌិតផ្នែកវិកលចរិតនៅទីក្រុងញូវយ៉ក បានមានប្រសាសន៍ថា ការផ្លាស់ប្តូរទម្លាប់ប្រើទូរស័ព្ទច្រើន អ្នកត្រូវចេះគ្រប់គ្រងពេលវេលាដោយការដាក់វិន័យលើខ្លួនឯង ដើម្បីកាត់បន្ថយអារម្មណ៍ផ្លូវចិត្ត និងខួរក្បាលដែរ។

ដូច្នេះហើយ! បើអ្នកបន្តទម្លាប់ទាំង ៣នេះ ខួរក្បាលរបស់អ្នកកាន់តែចុះខ្សោយ និងកាន់តែឆាប់ភ្លេចច្រើនឡើងដែរ។ ដើម្បីការពារបាត់បង់កោសិកាខួរក្បាលនោះ អ្នកគួរហាត់ប្រាណ គេងឱ្យបានគ្រប់គ្រាន់ និងហូបបន្លែផ្លែឈើតាមអាចធ្វើបាន ខួរក្បាលរបស់អ្នកនឹងសុខភាពល្អជាមិនខានឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2877

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia