អាហារល្អនាំសុខភាពល្អ ហើយប៉ូវលិង្គឡើងរឹងថែមទៀត។ ចំពោះអាហារអាក្រក់មានហានិភ័យដល់លិង្គណាស់។ តាមវេជ្ជបណ្ឌិត Vu Duc Cong ជាអ្នកជំនាញបន្តពូជបុរសបាននិយាយថា អាហារដែលអ្នកហូបជាប្រចាំថ្ងៃ មិនត្រឹមកំណត់សុខភាពរាងកាយនោះទេ កំណត់វាសនាលិង្គរបស់បុរសផងដែរ។ អាហារ ៥នេះនាំឱ្យលិង្គខ្សោយ។
១. អាហារបំពងសម្បូរខ្លាញ់ច្រើន ធ្វើឱ្យរាងកាយរបស់អ្នកកើនកូលេស្តេរ៉ុលច្រើនជាហេតុអ្នកឡើងគីឡូ និងធ្វើឱ្យដំណើរការថយចុះអ័រម៉ូនតេស្តូស្តេរ៉ូន(អរម៉ូនមេជីវិតឈ្មោល)ក្នុងឈាម កាត់បន្ថយមុខងារលិង្គបុរសខ្សោយ។ អាហារខ្លាំងលើសកម្រិតបណ្តាលឱ្យមានបញ្ហា lipid, atherosclerosis, នាំឱ្យស្ទះលំហូរឈាមទៅកាន់លិង្គ។
២. ញ៉ាំប្រៃលើសកម្រិតជាហេតុធ្វើឱ្យជាតិអំបិលក្នុងរាងកាយអាចបណ្តាលឱ្យមានបញ្ហាដល់ប្រព័ន្ធសរសៃប្រសាទជាទីបញ្ជាកាសរសៃទៅកាន់លិង្គ កើនសម្ពាធឈាមខ្ពស់, ហើយចរាចរឈាមដំណើរការមិនល្អទៅកាន់លិង្គថែមទៀត។ លើសពីនេះ ការហូបអាហារប្រៃនេះ ក៏ប៉ះពាល់ដល់មុខងារតម្រងនោម និងកាត់បន្ថយចំណង់ផ្លូវភេទដែរ។ អ្នកគួរទទួលទានអំបិលប្រហែល ៦ក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ ទើបល្អដល់សុខភាពលិង្គ។
៣. ការញ៉ាំផ្អែមច្រើនពេកអាចនាំឱ្យអ្នកកើតជំងឺមេតាបូលីស ជំងឺទឹកនោមផ្អែម និងជំងឺធាត់ជាហេតុនាំទៅរកការកាត់បន្ថយការផលិតអ័រម៉ូន Testosterone យូរៗ ទៅនាំឱ្យអ្នកលិង្គខ្សោយលែងងើប។
៤. ញ៉ាំអាហារសន្សំសំចៃពេក ក៏ធ្វើឱ្យរាងកាយខ្វះប្រូតេអ៊ីននៅក្នុងដំណើរការផលិតមេជីវិតឈ្មោលផងដែរ។
៥. ផឹកស្រាជាប្រចាំថ្ងៃលើកដាច់ៗ ក៏ធ្វើឱ្យកាត់បន្ថយការផលិតអ័រម៉ូន Testosterone ដោយជះឥទ្ធិពលអវិជ្ជមានដល់កោសិកា Leydid ជាកោសិកាសំខាន់ដែលបញ្ចេញអ័រម៉ូន Testosterone ចេញពីពងស្វាស។ ពេលអ័រម៉ូនបុរសថយចុះ វាប៉ះពាល់ដល់មុខងារលិង្គរបស់បុរសដែរ។ លើសពីនេះជាតិអាល់កុលក៏កាត់បន្ថយមុខងាររបស់កោសិកា sertoli ប៉ះពាល់ដល់មេជីវិតឈ្មោល ប៉ះពាល់ដល់ការមានកូនរបស់បុរសថែមទៀត៕ អត្ថបទដោយ៖ ទ្រ សុភាព