ចិត្តសាស្ត្រ
វេជ្ជបណ្ឌិតថា៖ ការរួ/.មភេ//.ទជួយរក្សាសម្រស់ និងឆាប់គេងលក់
Tror Sopheap
October 8 2025
5.2 K views

ការរួមភេទមានគុណសម្បត្តិ និងគុណវិបត្តិដែរ។ បើអ្នករួមភេទលើសកម្រិតរាល់ថ្ងៃពេកនោះ វានាំឱ្យប៉ះពាល់សុខភាព និងប៉ះពាល់ដល់ដៃគូ។ ជាពិសេសរាល់ថ្ងៃ ធ្វើឱ្យអ្នកបាក់កម្លាំង និងថែមទាំងជម្រុញឱ្យសម្រស់របស់អ្នកចាស់ជាងវ័យខុសពីធម្មតា។ តើអ្នកគួររួមភេទមួយសប្តាហ៍ប៉ុន្មានដងទើបល្អដល់សម្រស់និងគេងលក់ស្រួល?

តាមលោកវេជ្ជបណ្ឌិត David Weeks នៃមន្ទីពេទ្យ Royal Edinburgh បានឱ្យដឹងថា បើដៃគូត្រូវតែរួមភេទឱ្យបាន៣ទៅ៤ដងក្នុងមួយសប្ដាហ៍ គឺជួយអស់ស្រ្តេស អស់ពីភាពតានតឹង ដើម្បីលើកសម្រស់របស់អ្នកក្មេងជាងមុន១០ឆ្នាំឯណោះ។ លោកវេជ្ជបណ្ឌិតបានបន្តថា ការឡើងឋានសួគ៌បែបនេះ ជម្រុញឱ្យកោសិកាស្បែកមានសំណើម ផលិតកូឡាជែន និងជួយការពារកុំឱ្យស្បែករបស់អ្នកមានភាពជ្រាវជ្រួញ និងជួយឱ្យអ្នកគេងលក់យ៉ាងមានប្រសិទ្ធបំផុត។

តាមសិក្សាមួយទៀតដែលបានចេញផ្សាយនៅក្នុងខែមករា ឆ្នាំ ២០១៥ នៅក្នុង American Journal of Cardiology បានរកឃើញថា ស្រ្តេសនេះជាមូលហេតុនាំសម្រស់ចាស់ជាងវ័យលឿន និងបញ្ហាគេងមិនលក់។ ហើយសម្រាប់បុរសគួររួមភេទ ២ទៅ ៤ដងក្នុងមួយសប្តាហ៍កុំឱ្យបាក់កម្លាំង និងជួយគាត់គ្មានស្រ្តេសហើយនាំឱ្យមានហានិភ័យតិចចំពោះជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ល្អជាងអ្នករួមភេទម្តងក្នុងមួយខែ ឬតិចជាងនេះ។

ហើយតាមលោកវេជ្ជបណ្ឌិត Xenos Mason ជាអ្នកឯកទេសខាងសរសៃប្រសាទសុខភាព Sutter ឯកទេសនៃការគេង និងជាស្ថាបនិកនៃ Sehatu Sleep នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា គូស្នេហ៍គួរតែរួមភេទឲ្យបាន៣ទៅ៥ដងក្នុងមួយសប្តាហ៍ជួយឱ្យអ្នកឆាប់ងងុយគេងដោយហេតុថា អរម៉ូនអុកស៊ីតូស៊ីន ដែលមានឈ្មោះហៅក្រៅថា "អរម៉ូននៃក្តីស្រលាញ់" បានបញ្ចេញក្នុងពេលរួមភេទដែលអាចជួយរក្សាវ័យរក្សាសម្រស់ និងគេងលក់ដោយស្ងប់ចិត្តជាងមុនផងដែរ។

សូមបញ្ជាក់ផងដែរថា ការលើកឡើងនូវពាក្យពេចន៍ខាងលើនេះមិនមែនជំរុញឱ្យនរណាម្នាក់ប្រព្រឹត្តរឿងមិនគប្បីដែលខុសក្រមសីលធម៌នោះទេ ផ្ទុយទៅវិញការលើកឡើងនេះគ្រាន់តែជាការចែករំលែកនូវចំណេះដឹងថ្មីសម្រាប់ដៃគូ និងប្តីប្រពន្ធតែប៉ុណ្ណោះ ដែលអាចទទួលបានគុណប្រយោជន៍ពីការរួមភេទនេះ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3195

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ប្រយ័ត្នផង! នេះជារោគសញ្ញាជំងឺថប់បារម្ភលើយុវជន កុំឱ្យលើស ៦ខែ
Tror Sopheap
April 8 2026
276 views

#ចិត្តសាស្ត្រ

ពេលអ្នកស្រ្តេស និងធុញថប់ខ្លាំងនោះ សូមកុំធ្វើរឿង ៣នេះ មានផ្លូវចិត្តលើសដើម
Tror Sopheap
April 6 2026
828 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
481 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
237 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
669 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
268 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia