ជំងឺ
កុំគិតថាជំងឺផ្ដាសាយធម្មតា! បើមានអាការៈ ៥នេះត្រូវប្រញាប់ទៅជួបពេទ្យ ព្រោះជាសញ្ញាធ្ងន់ប៉ះពាល់ដល់សួត
Pov Saru
October 15 2025
692 views

ជំងឺគ្រុនផ្ដាសាយ ជាជំងឺមួយដែលបង្កឡើងពីមេរោគហើយធ្វើឱ្យមនុស្សមានអាការៈក្ដៅខ្លួន រងាញ័រញាក់ កណ្ដាស់ ក្អក ឬក៏ឈឺបំពងក ជាដើម។ ជំងឺគ្រុនផ្ដាសាយ អាចជាជំងឺធម្មតាសម្រាប់មនុស្សមួយចំនួនប្រសិនបើពួកគេមានកាយសម្បទារឹងមាំ និងសុខភាពល្អ ជំងឺផ្តាសាយនឹងជាសះស្បើយវិញក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃឬអាចតិចជាង ២ សប្តាហ៍។ ប៉ុន្តែសម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ អាចរងផលវិបាកធ្ងន់ធ្ងរ ដូចជាជំងឺ រលាកសួត ដែលអាចគំរាមកំហែងដល់អាយុជីវិត នេះបើយោងតាមគេហទំព័រ CDC ហើយរោគសញ្ញាទាំងនោះរួមមាន៖

១. ពិបាកដកដង្ហើម ឬដកដង្ហើមខ្លីៗ៖ បើអ្នកដកដង្ហើមលឿន ឬមានអារម្មណ៍ថាអត់ខ្យល់ វាអាចជាសញ្ញាផ្លូវដង្ហើមមានបញ្ហា ឬសួតកំពុងរងរបួស។ ហើយប្រសិនបើអ្នកមានអាការៈបែបនេះ សូមកុំទិញថ្នាំលេបខ្លួនឯងដោយមិនទាន់ទទួលបានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ ត្រូវទៅជួបគ្រូពេទ្យឱ្យបានឆាប់បំផុត ដើម្បីជៀសវាងការខូចខាតកាន់តែធ្ងន់ធ្ងរដល់សួត ដែលអាចនាំទៅដល់ការស្លាប់បាន។

២. ឈឺទ្រូង ឬឈឺពោះប្លែកៗ៖ ការឈឺទ្រូងជាមួយនឹងការដកដង្ហើមពិបាក អាចបង្ហាញថា អ្នកកំពុងរងជំងឺរលាកសួត ឬបញ្ហាសរសៃឈាមបេះដូង។ ប្រសិនបើអ្នកមានរោគសញ្ញាដូចជា កម្ដៅឡើងខ្លាំង ឈឺក្បាល ឈឺសាច់ដុំ ស្រវាំងភ្នែក ឬស្បែកស្លេក នោះអាចជាសញ្ញាដែលត្រូវទៅពិនិត្យបន្ទាន់។ ក្នុងករណីអ្នកមិនបានអើពើឬចេះតែពន្យាពេលមិនទៅទទួលការព្យាបាលទេ អាចបណ្តាលឱ្យសម្ពាធឈាមធ្លាក់ចុះ បេះដូងខ្សោយ ហើយអាចគំរាមកំហែងដល់ជីវិត។

៣. វិលមុខ ច្របូកច្របល់ ឬស្មារតីមិនប្រក្រតី៖ ប្រសិនបើអ្នកមានអាការៈវិលមុខ ឬស្មារតីមិនស្រួល វាអាចបង្ហាញថាមេរោគបានប៉ះពាល់ដល់ប្រព័ន្ធប្រសាទកណ្តាល។ វាអាចជាសញ្ញានៃជំងឺរលាកខួរក្បាលដែលទាក់ទងនឹងជំងឺផ្តាសាយ។ រោគសញ្ញាទាំងនេះគួរឱ្យប្រុងប្រយ័ត្នខ្លាំងណាស់ ព្រោះអាចបណ្តាលឱ្យស្លាប់បាន ប្រសិនបើមិនព្យាបាលទាន់ពេលវេលា។

៤. នោមតិច ឬមិននោមសោះ៖ ខ្វះដជាតិទឹកគឺជារឿងជាប់ទាក់ទងជាមួយជំងឺផ្តាសាយដូចគ្នា។ បើអ្នកមានអាការៈគ្រុនក្តៅ បែកញើស ក្អួត ឬរាគ យូរពេក វាអាចធ្វើឱ្យរាងកាយបាត់បង់ជាតិទឹកយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើអ្នកចាប់ផ្តើមមិននោមសោះ ឬនោមតិចខ្លាំង ត្រូវទៅពិនិត្យបន្ទាន់ ដើម្បីទទួលបានជាតិទឹកឱ្យបានសមស្របសម្រាប់រាងកាយ ហើយក៏អាចដឹងពីមូលហេតុពិតប្រាកដដែលធ្វើឱ្យយើងនោមតិច ឬមិននោមនេះផងដែរ។

៥. ឈឺសាច់ដុំ ឬឈឺសន្លាក់ធ្ងន់ធ្ងរ៖ ជំងឺផ្តាសាយធម្មតាអាចបណ្តាលឱ្យឈឺសាច់ដុំបន្តិច ប៉ុន្តែបើការឈឺកាន់តែខ្លាំង ឬបណ្តាលឱ្យមិនអាចធ្វើសកម្មភាពប្រចាំថ្ងៃបាន វាអាចជាសញ្ញាថាប្រព័ន្ធភាពស៊ាំកំពុងរងការវាយប្រហារ។ ដែលអ្នកត្រូវការទៅពិនិត្យឱ្យបានឆាប់ ដើម្បីទទួលបានការព្យាបាលជាក់លាក់ពីគ្រូពេទ្យ មិនគួររង់ចាំឱ្យវាធ្ងន់ជាងនេះទេ។

ដូច្នេះ ការយកចិត្តទុកដាក់លើរោគសញ្ញាទាំងនេះអាចជួយសង្គ្រោះជីវិតអ្នកបាន។ កុំមើលរំលងជំងឺផ្តាសាយថាជា ជំងឺធម្មតា ព្រោះវាអាចវិវត្តទៅជាបញ្ហាធ្ងន់ធ្ងរដល់សួត និងបេះដូង។ ការទៅជួបគ្រូពេទ្យទាន់ពេលវេលា គឺជារឿងសំខាន់ដែលអ្នកត្រូវតែធ្វើព្រោះគ្រូពេទ្យដែលមានជំនាញអាចជួយសង្គ្រោះជិវិតរបស់អ្នកបានទាន់ពេលវេលា ប្រសិនបើអ្នកមានបញ្ហាណាមួយ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 58

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹកផឹកភេសជ្ជៈ ១នេះ ដេញជាតិពុលថែសម្រស់ ពង្រឹងថ្លើម និងប៉ូវតម្រងនោម
Tror Sopheap
October 9 2025
6.2 K views

#ជំងឺ

មន្ទីរពេទ្យកាល់ម៉ែតបញ្ជាក់ថា កត្តាទាំងនេះនាំឱ្យកើតដុំមហារីកបំពង់ក
Tror Sopheap
October 6 2025
6 K views

#ជំងឺ

កែខ្លួនឡើង! វេជ្ជបណ្ឌិតប្រាប់ថា ២ទម្លាប់នេះខូចទាំងស្បូន ខូចទាំងតម្រងនោមទាំងវ័យក្មេង
Tror Sopheap
October 5 2025
5.4 K views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតថា៖ ការរួ/.មភេ//.ទជួយរក្សាសម្រស់ និងឆាប់គេងលក់
Tror Sopheap
October 8 2025
4.1 K views

#ជំងឺ

ប្រយ័ត្នផង! រោគសញ្ញាមទាំង១០ ស្រ្តីកើតមហារីកដៃស្បូន
Tror Sopheap
October 2 2025
4 K views

#ចិត្តសាស្ត្រ

មនុសស្ស្រីមានប្តី កុំបណ្តោយខ្លួនណា! ព្យាយាមធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ
Tror Sopheap
October 9 2025
3.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia