ការមានកូនជារឿងសំខាន់ក្នុងជីវិតប្តីប្រពន្ធនាំឱ្យមានសុភមង្គលក្នុងគ្រួសារ។ ប៉ុន្តែមានបញ្ហាលើស្រ្តីមួយចំនួនចង់មានកូនបែបជាគ្មានកូនទៅវិញព្រោះតែមានមូលហេតុជាច្រើន។ តាមលោកស្រីវេជ្ជបណ្ឌិត ប៉ុម សុផារី ជាអ្នកឯកទេសសុខភាពបន្តពូជ និងវិបត្តិគ្មានកូន បានលើកឡើងថា ប្តីប្រពន្ធរៀបការរួច រួមភេទលើសមួយឆ្នាំមិនបានការពារហើយគ្មានកូន ហៅថា ជំងឺពិបាកមានកូន។ ពេលខ្លះស្រ្តីអាចមានបញ្ហាកត្តាខាងក្រោមនេះដែរ។
១. មកពីស្រ្តីមានបញ្ហាមាត់ស្បូន។ មកពីរអិលមាត់ស្បួនមិនគ្រប់គ្រាន់ ទោះបីមានការរួមភេទជាមួយប្តីក៏ដោយ វាធ្វើឱ្យមេជីវិតញីលំបាកហែលចូលទៅក្នុងមាត់ស្បូន។
២. អាំងមាត់ស្បូនរបស់ស្រ្តីមានការរលាក់ មានការបង្កមេរោគ និងមានបញ្ហាមាត់ស្បូនស្ទុះ ឬមានបញ្ហាដុំមាត់ស្បូន។ ដុំស្បួនមានច្រើន ប៉ុន្តែមានស្រទាប់ដែលស្តើងនៅជាប់មាត់ស្បួនតែម្តង ធ្វើឱ្យស្រ្តីពិបាកមានកូន។
៣. ទម្រង់ស្បួនខុសប្រក្រតីពីកំណើតក៏ធ្វើឱ្យស្រ្តីអាចមានបញ្ហាផ្សិត។
៤. ស្រ្តីខ្លះមានបញ្ហាក្រពេញដៃស្បួន មានជំងឺរួមផ្សំជាទូរទៅរបស់ស្រ្តីមានក្រពេញសម្រាប់ខ្ជាក់ពងញីក្នុងមួយខែម្តង ក្នុងការបង្កកំណើត ប៉ុន្តែបញ្ហាមកពីពងញីអត់បានរីកធំបង្កកំណើតទេ វាតូចៗ ហើយអរម៉ូនស្រ្តីឡើងខ្ពស់ អត់មានពងខ្ជាក់ពងញីទេ និងមានបញ្ហាគីសដុំដៃស្បួនជាដើម។ មានន័យថា ក្រពេញដៃស្បួនបានថយចុះមុខងាររបស់វាតែម្តង មុនអស់រដូវ ឬមុនអាយុកាលផងដែរ។
៥. បញ្ហាស្ទុះដៃស្បួន អាចស្ទុះម្ខាងឬស្ទុះទាំងពីរ មានការស្ទុះពីកំណើត និងស្ទុះក្រោយបង្កដោយកាមរោគ។
៦. ស្រ្តីមានបញ្ហាអរម៉ូនខុសប្រក្រតី មានន័យថា អត់មានពងញីបង្កកំណើត គ្មានពងញីអត់ខ្ជាក់ អត់ទុំជាប់ មានមូលហេតុមួយចំនួនគឺថា ស្រ្តីគាត់ធាត់ឬលើសគីឡូ។
៧. បញ្ហាស្រ្តេស ភាពតានតឹង និងបាក់ទឹកចិត្តក៏ធ្វើឱ្យស្រ្តីអត់ខ្ជាក់ពងញីដែរ។ មកពីស្រ្តីធ្វើការនឿយហត់ លំបាកលើសកម្រិតខ្លាំងពេក ឬមួយធ្វើលំហាត់ប្រាណលើសកម្លាំង លើសកម្រិតពេកក៏ធ្វើស្រ្តីពិបាកមានកូនបានដែរ។
ដើម្បីធ្វើរោគវិនិឆ្ឆ័យ វេជ្ជបណ្ឌិត ប៉ុម សុថារី បានលើកឡើងថា គូរស្វាមីភរិយាទាំង២នាក់ទាមទារចាំបាច់ទទួលការប្រឹក្សាជាមួយគ្រូពេទ្យជំនាញដើម្បីគាត់ធ្វើការពិភាក្សាលំអិតនិងស៊ីជម្រៅទៅលើបញ្ហាសុខភាពផ្លូវកាយ ផ្លូវចិត្ត វដ្តរដូវ ភាពញឹកញាប់នៃការរួមភេទជាដើម។ បន្ទាប់មកស្រ្តីអាចធ្វេីការពិនិត្យភាពស្ទះនៃដៃស្បូនតាមរយះ Sonohysterography ដោយបាញ់បញ្ចូលនូវសារធាតុរាវទៅកាន់ដៃស្បូន ហើយធ្វើការពិនិត្យដោយអេកូតាមទ្វាមាសរបស់ស្ត្រីឬក៏ធ្វើ Hysterosalpingography បាញ់បញ្ចូលសារធាតុរាវចូលទៅក្នុងស្បូននិងដៃស្បូន រួចថតជា X-ray ក្រៅពីនឹងក៏ត្រូវធ្វើការពិនិត្យឈាមមួយចំនួនពាក់ព័ន្ធទៅនិងការពិនិត្យអម៉ូន ជំងឺកាមរោគផងដែល។ មួយទៀតដែលសំខាន់ទៅលើបុរសនោះគឺ ការវិភាគទឹកកាមដើម្បីពិនិត្យមើលមេជីវិតបុរស។
សូមអ្នកកុំអស់សង្ឃឹមថាខ្លួនមិនអាចមានកូនទេ។ ព្រោះលោកស្រីវេជ្ជបណ្ឌិត ប៉ុម សុផារី ជាអ្នកផ្តល់ក្តីសង្ឃឹមឱ្យលោកអ្នកមានកូនឡើងវិញ។ ព្រោះអ្នកគ្រូបានជួយប្តីប្រពន្ធរាប់សិនគូឱ្យមានកូនរួចមកហើយ។ សូមលោកអ្នកទំនាក់ទំនងតាមផេកFB៖ វេជ្ជ ប៉ុម សុថារី តាមតេឡេក្រាម 012 92 97 39/016490349 និងផេកគ្លីនិក ៖ វេជ្ជ.ប៉ុម សុថារី/Dr. Pom Sothary