ជំងឺ
បុរសៗ ពាក់ខោក្នុងមិនត្រូវស្តង់ដាបែបនេះ មេ//ជីវិតខ្សោយ ពិបាកមានកូន
Tror Sopheap
October 13 2025
270 views

ពេលខ្លះបុរសមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេ រឿងពាក់ខោក្នុងឬពាក់ខោទ្រនាប់នេះ។ តាមការសិក្សាជាច្រើនបានចុះផ្សាយថា បុរសៗ ពាក់ខោទ្រនាប់រឹតតឹងខ្លាំងជាប្រចាំថ្ងៃនោះ វានឹងជះឥទ្ធិពលដល់ការរំខានដល់លិង្គឬប្រដាប់បន្តពូជរបស់បុរស ហេតុផលចម្បងមកពីវាហប់ក្តៅជាហេតុធ្វើឱ្យបរិមាណ និងគុណភាពមេជីវិតបុរសមានការធ្លាក់ចុះ បានធ្វើឱ្យបុរសៗ ពិបាកមានកូននៅពេលក្រោយ។

យោងតាមគេហទំព័រ the Guardian បានចុះផ្សាយថា លោកវេជ្ជបណ្ឌិត Sami Almusawa នាយកផ្នែកវេជ្ជសាស្រ្ត និងអ្នកប្រឹក្សាការមានកូននៅគ្លីនិក Plan Your Baby telehealth និយាយថា បុរសៗ ដែលពាក់ខោទ្រនាប់តឹងជាប្រចាំថ្ងៃអាចបង្កើនសីតុណ្ហភាពដល់ថង់ពងស្វាស ហើយវាប៉ះពាល់អវិជ្ជមានដល់ការផលិតមេជីវិតឈ្មោល និងចលនាមេជីវិតកាន់តែខ្សោយកម្លាំង។ មានការសិក្សាមួយចំនួនបានរកឃើញថា ការស្លៀកខោក្នុងរឹតតឹងខ្លាំងបែបនេះ បានកើនកំដៅដល់លិង្គដូចជាការងូតទឹកក្តៅ ឬសូណា វាអាចបង្អាក់ដល់ការផលិតមេជីវិតឈ្មោល។ ការ​ផលិត​មេជីវិត​ស្ពែម៉ាតូហ្សូអ៊ីត វាទាមទារ​ឱ្យ​​មាន​សីតុណ្ហភាព​ទាប​ជាង​រាង​កាយ​ទាំង​មូល ប្រមាណ​ជា ​៣ទៅ​៤​អង្សា។

យ៉ាងណាក៏ដោយ ផលប៉ះពាល់ពាក់ខោក្នុងនេះ វានៅតែមានតិចតួចបើប្រៀបធៀបទៅនឹងកត្តាផ្សេងទៀត ដូចជារបៀបរស់នៅផឹកស្រា របបអាហារមិនល្អ និងការជក់បារីជាដើម។ ការប្តូរខោទ្រនាប់រាងធូររលុងវាបានផ្តល់អត្ថប្រយោជន៍ដល់សុខភាពមេជីវិតឈ្មោល ហើយមិនចាំបាច់ភ័យព្រួយការពិបាកមានកូននោះទេ។ ការពាក់ខោក្នុងរលុងៗ ជាដោះស្រាយល្អបំផុតសម្រាប់បុរស។ ហើយពេល​យប់បុរសៗ គេងដោយ​​មិន​ចាំបាច់​ស្លៀកពាក់​ខោ​ក្នុងកាន់តែល្អដល់លិង្គ ហើយធ្វើឱ្យអ្នកគេងលក់ស្រួលផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2933

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
6.6 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
3.1 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.2 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
1.1 K views

#សម្រស់

អ្នកជំនាញចែករំលែក 5គន្លឹះធ្វើឱ្យសក់វែងស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
858 views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
824 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 4 2025
ក្រុមប្រឹក្សាទឹកដោះគោកាលីហ្វ័រញ៉ា បានរៀបចំពិធីសម្ភោធផលិតផលទឹកដោះគោ Challenge នៅកម្ពុជា ដោយនាំយករសជាតិឆ្ងាញ់ស្រស់ដូចថ្ងៃផលិតដំបូង ពីកាលីហ្វ័រញ៉ាមកដល់គ្រួសារកម្ពុជា
#ចិត្តសាស្ត្រNovember 3 2025
ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
#ចិត្តសាស្ត្រNovember 3 2025
មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
#អាហារNovember 3 2025
ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
#សម្រស់November 3 2025
អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
#ចិត្តសាស្ត្រNovember 3 2025
អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia