ជំងឺ
តិចមានរោគសញ្ញាទាំង ៩នេះ អ្នកអាចមានជំងឺដុំមហារីកកំពង់ក
Tror Sopheap
October 13 2025
2 K views

ជំងឺមហារីកបំពង់កភាគច្រើនកើតលើបុរសជាងមនុស្សស្រី មកពីកត្តាជក់បារី ផឹកស្រា និងមានរសជាតិប្រៃផ្អែមលើសកម្រិតដែលហូបជាប្រចាំថ្ងៃ។ ហើយរោគសញ្ញានឹងលេចមកពេលក្រោយ ក្នុងអំឡុងពេលវ័យកណ្តាលដែលអាចក្លាយជាជំងឺមហារីក។ តាមមន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital បានចុះផ្សាយថា ជំងឺមហារីកបំពង់អាហារ ឬបំពង់កជាការវិវត្តមិនប្រក្រតី (លឿនខុសធម្មតា) នៃកោសិការរបស់បំពង់អាហារ បង្កើតបានជាដុំសាច់ ដែលយើងតែងតែហៅថា ជំងឺដុំសាច់មហារីក (Esophageal cancer) នៃបំពង់អាហារ។​

តើជំងឺដុំមហារីកបំពង់អាហារ អាចមានរោគសញ្ញាអ្វីខ្លះ? យើងតែងតែសង្កេតឃើញថា អ្នកជំងឺដែលមានដុំមហារីកបំពង់អាហារនេះ គឺមានរោគសញ្ញាដូចជា៖
១. អួលណែន និងពិបាកលេបអាហារចូល (ដំបូង អាហាររឹង បន្ទាប់មករាវ និងចុងក្រោយទឹកក៏ពិបាកលេបដែរ) ។
២. ឈឺចុកចាប់ នៅពេលបរិភោគអាហារ
៣.ក្អូតចង្អោរ បន្ទាប់ពីបរិភោគអាហាររួច
៤. មានការចុកណែនអួល ក្នុងដើមទ្រូង

៥. មានការស្លេកស្លាំង និងខ្វះគ្រាប់ឈាមក្រហម
៦. ចុះខ្សោយ អស់កម្លាំង កំហែង និងល្ហិតល្ហៃ
៧. មិនចង់ទទួលទានអាហារ និងធុំសាច់
៨. ស្រកទម្ងន់ខ្លាំងខុសពីធម្មតា
៩.ពេលខ្លះវាក៏អាចបណ្តាលអោយមានការហូរធ្លាក់ឈាមផងដែរ។ល។

ដូច្នេះ! បើអ្នកមានរោគសញ្ញាខាងលើរយៈពេលយូរនោះ អ្នកគួរទៅពេទ្យដើម្បីពិនិត្យស្ថានភាពរាងកាយរបស់អ្នកផងដែរ។ បើអ្នកមានជំងឺដុំមហារីកវិញនោះ ពេទ្យនឹងធ្វើការព្យាបាលដែលមានប្រសិទ្ធិភាពបំផុតដោយកាំរស្មី ឬការវះកាត់ដើម្បីព្យាបាលជំងឺមហារីកនេះហើយអ្នកជំងឺអាចនិយាយ និងដកដង្ហើមបានធម្មតា៕ អត្ថបទដោយ៖ ទ្រ សុភាព

Esophageal Cancer

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3137

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.9 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
4.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia