ជំងឺ
កែចេញភ្លាម! នេះជាទម្លាប់ធំៗដែលធ្វើឱ្យអង់ទីករខ្សោយក្លាយជាជំងឺផ្ដាយសាយរ៉ាំរៃ
Pov Saru
October 13 2025
224 views

ជំងឺផ្ដាសាយរ៉ាំរៃ ឬការឈឺផ្ដាសាយ មិនមែនបណ្ដាលមកពីអាកាសធាតុត្រជាក់តែមួយមុខទេ ប៉ុន្តែវាអាចបណ្ដាលមកពីកត្តាជាច្រើនផ្សេងទៀតដែលធ្វើឱ្យមានការប៉ះពាល់ដល់ប្រព័ន្ធអង់ទីករ និងសុខភាពទូទៅដែរ។ ហើយរោគសញ្ញាដែលជារឿយៗបង្ហាញមកមានដូចជា គ្រុនក្ដៅ ឈឺក្បាល ឈឺខ្លួន ក្អក និងហៀរសំបោរ ជាដើម។ យ៉ាងណាមិញ តាមរយៈគេហទំព័រ mayoclinic នេះជាមូលហេតុសំខាន់ៗដែលបណ្ដាលឱ្យកើតជំងឺផ្ដាសាយរ៉ាំរៃ៖

១. រៀបចំរបបអាហារមិនល្អ៖ អាហារគឺពិតជាសំខាន់ណាស់ ដូច្នេះគួរតែរៀបចំរបបអាហារណាដែលល្អសម្រាប់សុខភាពរាងកាយ មិនត្រូវញុំាអាហារដែលមានជាតិស្ករខ្ពស់ មានខ្លាញ់ច្រើន ឬអាហារដែលមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់នោះទេ ព្រោះវាអាចធ្វើឱ្យមានផលប៉ះពាល់ដល់សមត្ថភាពការពាររបស់ព្រព័ន្ធអង់ទីករ និងការស្ដាររាងកាយមកវិញបន្ទាប់ពីឈឺ។ 

២. ការគេងមិនបានគ្រប់គ្រាន់៖ ការគេងគឺជាឱសថធម្មជាតិមួយ។ នៅពេលយើងគេងបានល្អ រាងកាយនឹងបញ្ចេញសារធាតុជួយស្ដារថាមពល និងបង្កើតអង់ទីករថ្មីៗ។ បើអ្នកគេងបាតិច ឬគេងមិនទៀងទាត់ ប្រព័ន្ធការពាររាងកាយនឹងអស់សមត្ថភាព។

៣. ស្ត្រេស និងភាពតានតឹងរ៉ាំរៃ៖ ស្ត្រេសធ្វើឱ្យរាងកាយបញ្ចេញសារធាតុ Cortisol ដែលបន្ថយសមត្ថភាពប្រព័ន្ធអង់ទីករ។ នៅពេលស្ត្រេសយូរៗ រាងកាយចាប់ផ្ដើមចុះខ្សោយងាយឈឺ ឈឺញឹកញាប់ ហើយជាសះស្បើយយឺត។

៤. ជក់បារី និងផឹកស្រាញឹកញាប់៖ សារធាតុពុលក្នុងបារី និងស្រា បំផ្លាញកោសិកានៃប្រព័ន្ធដកដង្ហើម ហើយបន្ថយសមត្ថភាពប្រឆាំងវីរុស។ ការជក់បារីធ្វើឱ្យសំណើមក្នុងច្រមុះនិងបំពង់កហួតស្ងួត និងងាយឆ្លងជំងឺផ្លូវដង្ហើម។

៥. ប៉ះពាល់ញឹកញាប់នឹងវីរុស ឬបាក់តេរី៖ ការរស់នៅ ឬធ្វើការនៅកន្លែងដែលមានមនុស្សច្រើន ឬបិទជិត ធ្វើឱ្យងាយឆ្លងវីរុសផ្ដាសាយជាញឹកញាប់។

៦. ខ្វះការធ្វើចលនារាងកាយ៖ ការធ្វើលំហាត់ប្រាណឱ្យបានជាចាំ ជួយបង្កើនការរីកចម្រើននៃឈាម និងធ្វើឱ្យប្រព័ន្ធអង់ទីករ ធ្វើការបានប្រសើរ។ បើអ្នកមិនសកម្មក្នុងការហាត់ប្រាណទេ ធ្វើឱ្យសម្ពាធឈាមដំណើរការមិនល្អ កោសិកាមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយអង់ទីកររបស់អ្នកនឹងខ្សោយ។
 
៧. ប្រព័ន្ធអង់ទីករចុះខ្សោយ៖ នៅពេលប្រព័ន្ធការពាររាងកាយខ្សោយ វាមិនអាចប្រយុទ្ធប្រឆាំងនឹងវីរុសបានល្អទេ។ ជាធម្មតា ប្រព័ន្ធអង់ទីកររបស់យើងមានភារកិច្ចរកឃើញ និងបំផ្លាញមេរោគដែលចូលក្នុងរាងកាយ។ ប៉ុន្តែបើសិនជាវាខ្សោយ យើងនឹងងាយឆ្លងជំងឺផ្ដាសាយ ឬឈឺញឹកញាប់ជាងមុន។ កត្តាដែលធ្វើឱ្យអង់ទីករខ្សោយមានដូចជា៖ កង្វះវីតាមីន, ស្ត្រេស, ការគេងមិនគ្រប់គ្រាន់, និងអាហារមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ជាដើម៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 52

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia