អត្ថបទ PR
សហគ្រាសផលិតឱសថ ជា ចំណាន  ជោគជ័យក្នុងការផលិតថ្នាំក្នុងស្រុក ជិត20 ឆ្នាំហើយ
Thida Pet
October 13 2025
143 views

សហគ្រាសផលិតឱសថ ជា ចំណាន គឺជាសហគ្រាសកូនខ្មែរមួយ ដែលបានបើកដំណើរការផលិត និងចែកចាយផលិតផលឱសថក្នុងស្រុកជិត ២០ ឆ្នាំមកហើយ។ ក្រោមការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងមាំមួន របស់ក្រុមការងារដែលមានជំនាញវិជ្ជាជីវៈខ្ពស់ សហគ្រាសបានផលិតឱសថជាង ២៥៥ ប្រភេទ ដែលផលិត និងវេចខ្ចប់នៅក្នុងប្រទេសកម្ពុជា ដោយសព្វថ្ងៃក្លាយជាម៉ាកថ្នាំដែលប្រជាពលរដ្ឋទុកចិត្ត និងគាំទ្រយ៉ាងខ្លាំង។

ផលិតផលទាំងអស់របស់សហគ្រាស ត្រូវឆ្លងកាត់ការតេស្តគុណភាពយ៉ាងហ្មត់ចត់ តាមរយៈបច្ចេកវិទ្យា និងម៉ាស៊ីនទំនើប បំពេញតាមស្តង់ដាររបស់ក្រសួងសុខាភិបាល និងស្តង់ដារ GMP (Good Manufacturing Practice) មុននឹងចេញលក់ដល់ទីផ្សារ។

ជាការពិតណាស់ កាលពី២០ឆ្នាំមុខ យោងតាមរយៈ ស្ថាបនិកសហគ្រាសផលិតឱសថ លោក ជា ចំណាន គាត់បានចែករំលែកថា ការចាប់ផ្ដើម ផលិតឱសថរបស់សហគ្រាសគាត់ដំបូង គឺជួបការលំបាកខ្លាំងមែន ។ តែបន្ទាប់ពី អាចផលិត ឱសថបានហើយ ពីដំបូងក៏ផលិត មិនសូវបានច្រើនមុខ ដូចសព្វថ្ងៃនេះដែរគឺ បានតែ២៧មុខប៉ុណ្ណោះ។ តែនៅអំឡុងឆ្នាំ ២០១១​ សហគ្រាស ជា ចំណាន មានសមត្ថភាពផលិតឱសថបាន រហូតដល់ ១៧០-១៨០ឯណោះពិតជាមិនធម្មតា។

នាពេលបច្ចុប្បន្ននេះផ្ទាល់ សហគ្រាស ជា ចំណាន គឺមានថ្នាំជាច្រើនប្រភេទមែនទែន ដូចជា ថ្នាំ ក្តៅខ្លួន សេរ៉ូក្អក ថ្នាំបៀមបំបាត់ឈឺក ថ្នាំទម្លាក់ព្រូន និងប្រភេទថ្នាំជាច្រើនទៀតជាង ២០០មុខ។ ក្នុងចំណោមផលិតផលទាំងនេះ មានផលិតផលដែលទទួលបានការគាំទ្រខ្លាំង និងមានប្រជាប្រិយភាពខ្ពស់ ដូចជា៖ ប្រេងកូឡា បូ បាម, សេរ៉ូមប្រៃ ណាស ឃ្លីន និងផលិតផលផ្សេងៗទៀត ។ 

Bo1Bo2

Bo6Bo3

ក្រៅពីនេះ សហគ្រាសក៏មានផែនការចេញផលិតផលថ្មីៗបន្ថែមក្នុងពេលឆាប់ៗខាងមុខ ដូចជា ថ្នាំដុសធ្មេញ សាប៊ូដុសខ្លួន បំពង់ហឺត និងប្រេងខ្យល់ ជាដើម។ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារកម្ពុជា និងលើកកម្ពស់គុណភាពផលិតផលក្នុងស្រុក។ 

ដូច្នេះបងប្អូនចំណាំទុក ថានេះសុទ្ធសឹងតែជាឱសថស្នាដៃកូនខ្មែរយើងសុទ្ធសាធ នាំគ្នាជួយគាំទ្រផលិតផលកូនខ្មែរយើងទាំងអស់គ្នា មានច្រើនប្រភេទណាស់ ២៥៥មុខ ឯណោះអាចឱ្យបងប្អូនប្រើជំនួសរបស់នាំចូលបាន ។

អ្វីដែលកាន់តែលើកសរសើរបន្ថែមទៀតនោះ ការផលិតឱសថរបស់សហគ្រាសផលិតឱសថ  ជា ចំណាន គឺផលិតឱសថ តម្រូវតាមស្ថានភាពរបស់ប្រជាជនយើង  មានន័យថា អាចឱ្យបងប្អូនខ្មែរយើងគាត់មានលទ្ធភាពប្រើប្រាស់បាន ព្រោះមានតម្លៃសមរម្យ ធូរថ្លៃ តែឱសថប្រើមានប្រសិទ្ធភាព មានគុណភាព មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ នៅសហគ្រាស ជា ចំណាន ផលិតផលរបស់គាត់គឺលក់ដាច់ច្រើន អ្វីដែលកាន់តែមានមោទនភាពទៀតនោះ គឺផលិតផលឱសថរបស់ សហគ្រាស ជា ចំណាន បានដាក់ចូលប្រើប្រាស់ ក្នុងមន្ទីរពេទ្យ កាល់ម៉ែតទៀត ពិតជាមិនសរសើរមិនបានឡើយ។

គូសបញ្ជាក់ឱ្យដឹងផងដែរថា សហគ្រាស ជា ចំណាន មានចែកចាយគ្រប់ ២៥ ខេត្ត–ក្រុងទាំងអស់ ក្នុងប្រទេសកម្ពុជា ដោយមានគោលបំណងច្បាស់លាស់ក្នុងការលើកស្ទួយផលិតផលថ្នាំក្នុងស្រុក និងជំរុញឱ្យប្រជាពលរដ្ឋមានស្មារតី គាំទ្រផលិតផលថ្នាំខ្មែរ ដើម្បីជួយពង្រឹងសេដ្ឋកិច្ចជាតិ និងបង្ហាញពីមោទនភាពលើសមត្ថភាពផលិតថ្នាំក្នុងស្រុក។ សហគ្រាស ជា ចំណាន នឹងបន្តអភិវឌ្ឍ ផលិតផលឱសថថ្មីៗ និងរក្សាមាត្រដ្ឋានគុណភាពជាប់លាប់ ដើម្បីបំពេញតម្រូវការអតិថិជន និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យឱសថកម្ពុជាឱ្យរីកចម្រើន។

គ្រប់ឱសថ របស់សហគ្រាស ជា ចំណាន បងប្អូនអាចរកទិញបាននៅតាមបណ្ដាឱសថស្ថានទូទាំង 25ខេត្ត/ក្រុង

បញ្ជាក់៖ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការីមុននឹងប្រើប្រាស់៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 011 / 010 414 999

Bo7

Bo8Bo9

Bo4Bo5

 

 

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទទាក់ទង

#អត្ថបទ PR

គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
Kaochou Ly
November 4 2026
26 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
Sreymom Cha
October 9 2026
152 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
Sreymom Cha
September 26 2026
86 views

#អត្ថបទ PR

ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
Tror Sopheap
September 11 2026
323 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
Sreymom Cha
September 4 2026
140 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
August 25 2026
90 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia