សម្រស់
តារាស្រី Hye-kyo វ័យ៤៣ ប្រាប់ ២ទម្លាប់ថែសម្រស់កុំឱ្យចាស់តាមវ័យ
Tror Sopheap
October 13 2025
263 views

សម្រស់ស្អាតជួយនារីមានទំនុកចិត្តលើខ្លួនឯង។ ដូចជាតារាសម្ដែងកូរ៉េខាងត្បូង Song Hye-kyo ទោះបីមានអាយុ ៤៣ឆ្នាំមែន តែសម្រស់នៅក្មេងជាងវ័យ ហើយគាត់មានទំនុកចិត្តលើខ្លួនឯងទៀត។ នាង Song Hye-kyo បានប្រាប់ពីទម្លាប់ថែរក្សាស្បែកផ្ទាល់ខ្លួនថា វាគ្មានអ្វីពិសេសទេ ប៉ុន្តែខ្ញុំគិតថាអ្វីដែលសំខាន់នោះ គឺការលុបគ្រឿងសម្អាងឱ្យបានស្អាត។ ខ្ញុំតែងតែធ្វើឱ្យស្បែករបស់ខ្ញុំមានសំណើមជាមួយនឹងក្រែមពេលយប់មុនពេលចូលគេង”។

​ទម្លាប់​ថែរក្សា​ស្បែក​របស់តារា Song Hye-kyo សំខាន់ពិតមែន ការ​លុប​គ្រឿង​សម្អាង​ចេញ​ឱ្យ​បាន​ត្រឹម​ត្រូវកុំ​​នាំ​ឱ្យ​ស្ទះ​រន្ធ​ញើស និង​កើត​មុន​លើផ្ទៃមុខរបស់នាង។ ការ​ចូល​គេង​ដោយ​មិន​បាន​លុប​គ្រឿង​សម្អាង​​នាំ​ឱ្យ​មាន​បញ្ហាដល់​ស្បែកមកពីការ​ស្ទះ​រន្ធ​ញើស។ នេះបណ្តាលឱ្យឫសរន្ធរោមលើផ្ទៃមុខខ្វះអុកស៊ីហ្សែន ធ្វើឱ្យងាយកើតមុន និងបង្កើនហានិភ័យរន្ធញើសរីកធំ។ គ្រឿងសំអាងអាចបណ្តាលឱ្យមានបញ្ហាដល់ស្បែក និងបញ្ហាដល់ភ្នែកផងដែរ។

តាមសាស្ត្រាចារ្យ Shin Kyu-ok ជានាយកដ្ឋានសិល្បៈសម្រស់នៃសាកលវិទ្យាល័យ Eulji បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Health Chosun ប្រាប់ថា ស្រ្តីកាន់តែចាស់ កត្តាខ្លាញ់ និងសំណើរបានថយចុះ មកពីស្បែកមានការប្រែប្រួលតាមវ័យ។ ដើម្បីទប់ស្កាត់បញ្ហានេះ ការលាបក្រែមផ្តល់សំណើមដូចជា Song Hye-kyo អាចជួយអ្នកបាន។ ចូរលាប​ក្រែម​​​មាន​សារធាតុ Ceramides អាស៊ីត hyaluronic និង niacinamide ពេល​ព្រឹក និង​ពេល​យប់។ ហើយការប្រើផលិតណាមួយ ចូរអ្នកប្រើផលិតផលដែលមានគុណភាព និងពេទ្យឱ្យប្រើ ទើបវាមានសុវត្ថិភាពដល់សម្រស់របស់អ្នកផងដែរ៕

ហើយតារា Song Hye-kyo បានបន្ថែមទម្លាប់ទីពីរជាទម្លាប់ហាត់ប្រាណជាប្រចាំថ្ងៃដោយឆ្លៀតពេលដើរហាត់ប្រាណក្នុងថ្ងៃ៣០នាទី ដើម្បីដុតជាតិកាឡូរី បញ្ចេញញើសឱ្យស្បែកស្រស់ថ្លា។ នាងបានសិក្សាឃើញថា ការដើរហាត់ប្រាណ១ថ្ងៃ៣០នាទីគឺអាចជួយដុតជាតិកាឡូរីនៅក្នុងខ្លួនបានរហូតដល់ទៅ ១៥០ ទៅ២០០កាឡូរីឯណោះ។ នេះជាមូលហេតុធ្វើឱ្យនាងកម្រចាស់តាមវ័យនេះឯង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2894

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia