ជំងឺ
បិទមុខងារនេះលើទូរស័ព្ទ ខួរក្បាលរបស់អ្នកអាចក្មេងជាងវ័យ 10 ឆ្នាំ
Pov Saru
October 15 2025
1.2 K views

ទូរស័ព្ទដៃបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់មនុស្ស ព្រោះពេលភាគច្រើនត្រូវបានចំណាយស្ទើរទាំងស្រុងនៅជាមួយអេក្រង់តូចៗទាំងនេះ បើទោះបីជាវាមានអត្ថប្រយោជន៍ច្រើនក៏ដោយ ការប្រើប្រាស់វាខុសរបៀបក៏អាចនាំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តដែរ។ អ្នកស្រាវជ្រាវរកឃើញថា ការផ្អាក ឬកាត់បន្ថយការលេងទូរស័ព្ទអាចធ្វើឱ្យខួរក្បាលក្មេងជាងវ័យ ១០ ឆ្នាំ។ 

យោងតាមសារព័ត៌មាន Daily Mail បានរាយការណ៍ពីការសិក្សាមួយនៅប្រទេសកាណាដា ដែលធ្វើទៅលើសិស្សនិស្សិត និងមនុស្សពេញវ័យចំនួនជាង ៤០០ នាក់។ អ្នកស្រាវជ្រាវបានឃើញថា សមត្ថភាពផ្តោតអារម្មណ៍របស់អ្នកចូលរួមកើនឡើង ខួរក្បាលរបស់ពួកគេដូចមនុស្សដែលមានអាយុតិច ជាងអាយុបច្ចុប្បន្នរបស់ពួកគេដល់ទៅ ១០ឆ្នាំ។ ជាងនេះទៅទៀត ៩០% នៃអ្នកចូលរួមបានរាយការណ៍ថា សុខភាពផ្លូវចិត្ត និងអារម្មណ៍សុខុមាលភាពរបស់ពួកគេបានប្រសើរឡើងផងដែរ។ 

អ្នកស្រាវជ្រាវបានរកឃើញថាបន្ទាប់ពីពួកគេបានអនុវត្តការបិទអ៊ីនធឺណិតទូរស័ព្ទ វាជាឱកាសឱ្យពួកគេអាចចំណាយពេលច្រើនក្នុងការជួបមុខមនុស្សពិតៗ អាចចំណាយពេលជួបជុំគ្រួសារ មានពេលធ្វើលំហាត់ប្រាណ និងចូលរួមសកម្មភាពផ្សេងៗ។ ការផ្លាស់ប្ដូរទម្លាប់ទាំងនេះជួយឱ្យខួរក្បាលមានភាពស្រស់ថ្លា ស្ងប់ស្ងាត់ និងជំរុញដល់ការគិតឱ្យកាន់តែមានប្រសិទ្ធភាពជាងមុនផងដែរ។  

តើហេតុអ្វីបានជាការបិទអ៊ីនធឺណិតជួយឱ្យខួរក្បាលស្រស់ថ្លា? ព្រោះនៅពេលដែលមនុស្សមិនភ្ជាប់អ៊ីនធឺណិត ពួកគេនឹងមានពេលសម្រាកខួរក្បាល ចូលរួមសកម្មភាពបន្ថែមជាមួយមនុស្សជាទីស្រលាញ់ និងកាត់បន្ថយការទទួលព័ត៌មានលើសកម្រិត។ វាផ្តល់ឱកាសឱ្យខួរក្បាល “ស្ដារឡើងវិញ” និងកែលម្អសមត្ថភាពក្នុងការផ្តោតអារម្មណ៍។ អ្នកជំនាញថែមទាំងបញ្ជាក់ថា ការប្រើទូរស័ព្ទញឹកញាប់អាចប៉ះពាល់ដល់ស្បែក បង្កឱ្យកើតស្នាមជាំខ្មៅលើស្បែក និងពន្លឿនដល់ភាពចាស់ជាងវ័យផងដែរ។

យ៉ាងណាក៏ដោយយើងមិនអាចបដិសេធបានទេថា ទូរស័ព្ទពិតជាសំខានក្នុងការស់នៅប្រចាំថ្ងៃ ប៉ុន្តែក្នុងករណីនេះអ្នកអាចប្រើវាបានក្នុងពេលដែលចាំបាច់ដូចជា ពេលធ្វើការងារ ដើម្បីស្វែងរកព័ត៌មាន ឬសម្រាប់ការទំនាក់ទំនង តែបើមិនមានអ្វីចាំបាច់ទេអ្នកគួរតែផ្អាកឬបិទអ៊ីនធឺណិតចោល ដើម្បីជៀសវាងការរំខាន និងការទាក់ទាញដោយព័ត៌មានដែលមិនចាំបាច់។ 

បិទអ៊ីនធឺណិតទូរស័ព្ទពេលចូលគេង ដើម្បីឱ្យខួរក្បាលសម្រាកបានពេញលេញ។ ទុកទូរស័ព្ទឱ្យឆ្ងាយពីខ្លួន នៅពេលធ្វើការដែលត្រូវការផ្តោតអារម្មណ៍។ ជំនួសឱ្យពេលមើលអេក្រង់ ដោយការទៅជួបមុខមនុស្សពិត ធ្វើសកម្មភាពខាងក្រៅផ្ទះ ឬចំណាយពេលវេលាជាមួយអ្នកដែលអ្នកស្រលាញ់ វានឹងជួយឱ្យអ្នកអាចបង្កើតអនុស្សាវរីយ៍ល្អៗសម្រាប់ជីវិត។ 

ការលេងអ៊ីនធឺណិតនឹងមិនអាក្រក់ទេ ប្រសិនបើយើងដឹងពីរបៀបប្រើប្រាស់វា។ ប៉ុន្តែការប្រើវាច្រើនពេកអាចធ្វើឱ្យខួរក្បាលនិងរាងកាយយើងហើយនឿយ។ ការបិទអ៊ីនធឺណិតជាប្រចាំមិនត្រឹមតែជួយឱ្យអ្នកស្ងប់ចិត្តនិងគេងលក់ល្អប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយឱ្យខួរក្បាលរបស់អ្នក “នៅក្មេងជាងវ័យ” ដូចជាការធ្វើឱ្យជីវិតមានភាពស្រស់ថ្លាម្ដងទៀត៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 58

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹកផឹកភេសជ្ជៈ ១នេះ ដេញជាតិពុលថែសម្រស់ ពង្រឹងថ្លើម និងប៉ូវតម្រងនោម
Tror Sopheap
October 9 2025
6.2 K views

#ជំងឺ

មន្ទីរពេទ្យកាល់ម៉ែតបញ្ជាក់ថា កត្តាទាំងនេះនាំឱ្យកើតដុំមហារីកបំពង់ក
Tror Sopheap
October 6 2025
6 K views

#ជំងឺ

កែខ្លួនឡើង! វេជ្ជបណ្ឌិតប្រាប់ថា ២ទម្លាប់នេះខូចទាំងស្បូន ខូចទាំងតម្រងនោមទាំងវ័យក្មេង
Tror Sopheap
October 5 2025
5.4 K views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតថា៖ ការរួ/.មភេ//.ទជួយរក្សាសម្រស់ និងឆាប់គេងលក់
Tror Sopheap
October 8 2025
4.1 K views

#ជំងឺ

ប្រយ័ត្នផង! រោគសញ្ញាមទាំង១០ ស្រ្តីកើតមហារីកដៃស្បូន
Tror Sopheap
October 2 2025
4 K views

#ចិត្តសាស្ត្រ

មនុសស្ស្រីមានប្តី កុំបណ្តោយខ្លួនណា! ព្យាយាមធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ
Tror Sopheap
October 9 2025
3.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia