ជំងឺ
កំហុស ៤ ពេលផឹកទឹកធ្វើឱ្យសុខភាពចុះខ្សោយអត់ដឹងខ្លួន
Pov Saru
October 15 2025
436 views

រាងកាយរបស់មនុស្សយើងត្រូវការទឹកដើម្បីរក្សាសីតុណ្ហភាពធម្មតា ជួយក្នុងដំណើរការរំលាយអាហារ បណ្ដេញសារធាតុពុល និងរក្សាសមតុល្យអេឡិចត្រូលីតក្នុងឈាម។ ទោះបីជាទឹកសំខាន់ប៉ុន្តែបើយើងមិនដឹងពីវិធីឬរបៀបផឹកទឹកឱ្យបានត្រឹមត្រូវទេ វាអាចបង្កផលប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួនដូចគ្នា។ យោងតាម ការសិក្សាដែលបានចេញផ្សាយនៅក្នុង  វិទ្យាស្ថានសុខភាពជាតិ (NIH) ថាមនុស្សបានបង្កើតកំហុស ៤ ក្នុងការផឹកទឹកដែលធ្វើឱ្យប៉ះពាល់ធ្ងន់ដល់សុខភាព៖ 
 
១. ផឹកទឹកបែបប្រញាប់ ឬផឹកទឹកច្រើនក្នុងពេលខ្លី៖ មនុស្សជាច្រើនគិតថា ផឹកទឹកច្រើនគឺល្អ ហើយវាជាការពិតមិនអាចប្រកែកបាន តែក៏ត្រូវដឹងថាការផឹកទឹកច្រើនពេកក្នុងរយៈពេលខ្លីអាចបង្កគ្រោះថ្នាក់ដល់សុខភាពដូចគ្នា។ នៅពេលដែលរាងកាយរបស់យើងទទួលទឹកច្រើនលើសសមត្ថភាពរបស់តម្រងនោមក្នុងការបញ្ចេញ វាអាចបណ្តាលឱ្យកើតអតុល្យភាពអេឡិចត្រូលីត ឬស្ថានភាពហៅថា "ការពុលទឹក"។ សូដ្យូមក្នុងឈាមនឹងធ្លាក់ចុះ បណ្តាលឱ្យមានរោគសញ្ញាដូចជា ឈឺក្បាល ចង្អោរ វិលមុខ ឬអាចប្រកាច់នៅក្នុងករណីធ្ងន់។ ដើម្បីជៀសវាង អ្នកគួរតែផឹកទឹកតាមសម្រួលជាជំហ៊ានៗកុំប្រញាប់ ហើយមួយថ្ងៃគួរផឹកឱ្យបានយ៉ាងតិច ២.៥ ទៅ ៣ លីត្រគឺល្អបំផុតសម្រាប់សុខភាពចំពោះមនុស្សពេញវ័យ។ 

២. ផឹកទឹកតែពេលស្រេក៖ ផឹកទឹកកុំចាំដល់តែពេលស្រេកខ្លាំងទើបផឹក ព្រោះបើចាំដល់ពេលនោះ មានន័យថារាងកាយរបស់អ្នកបានធ្លាក់ចូលស្ថានភាពខ្វះជាតិទឹកតិចតួចរួចហើយ។ វាអាចបណ្តាលឱ្យអ្នកមានអារម្មណ៍អស់កម្លាំង ងងុយគេង មិនអាចផ្តោតអារម្មណ៍បានល្អ ថែមទាំងអាចបង្កឱ្យមានការទល់លាមក ជាដើម។ ដើម្បីបង្កើតទម្លាប់ល្អ អ្នកគួរផឹកទឹករៀងរាល់ ១ ទៅ ២ ម៉ោង ម្ដង ទោះបីជាមិនស្រេកក៏ដោយ។ 

៣. ផឹកទឹកត្រជាក់ភ្លាមៗបន្ទាប់ពីញ៉ាំអាហារ៖ បន្ទាប់ពីញ៉ាំអាហាររួច ជាធម្មតាយើងចូលចិត្តផឹកទឹកត្រជាក់ ឬទឹកកក ដើម្បីឱ្យមានអារម្មណ៍ស្រស់ស្រាយ។ ប៉ុន្តែការធ្វើបែបនេះអាចធ្វើឱ្យដំណើរការប្រព័ន្ធរំលាយអាហារធ្លាក់ចុះ ដំណើរការយឺតជាងមុន។ ព្រោះទឹកត្រជាក់បណ្ដាលឱ្យសាច់ដុំក្រពះកន្ត្រាក់ និងបន្ថយប្រសិទ្ធភាពនៃអង់ស៊ីមរំលាយអាហារ។ សម្រាប់អ្នកដែលមានក្រពះងាយប្រតិកម្ម វាអាចធ្វើឱ្យមិនស្រួលពោះ ឬឈឺពោះតែម្ដង។ ប្រសិនបើអាច បន្ទាប់ពីញុំាអាហាររួចគួរតែផឹកទឹកក្ដៅឧណ្ឌៗដើម្បីជំនួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានល្អ តែបើសិនជាអ្នកមិនទម្លាប់ ហើយនៅតែចង់ផឹកទឹកត្រជាក់គួររង់ចាំប្រហែល ៣០ នាទីបន្ទាប់ពីញុំាអាហាររួចចាំផឹក ដើម្បីឱ្យរាងកាយមានពេលរំលាយអាហារបានស្រួលជាមុនសិន។

៤. ប្រើភេសជ្ជៈជំនួសទឹក៖ មនុស្សមួយចំនួនគិតថា ភេសជ្ជៈដូចជា តែ កាហ្វេ ទឹកដោះគោ ឬភេសជ្ជៈប៉ូវកម្លាំង អាចជំនួសទឹកបាន។ តែជាក់ស្តែង ភេសជ្ជៈទាំងនេះភាគច្រើនមានជាតិស្ករ កាឡូរី និងសារធាតុរក្សាទុក។ ប្រសិនបើផឹកជាញឹកញាប់ អាចបណ្តាលឱ្យឡើងទម្ងន់ ឬបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម។ ដូច្នេះ បើចង់បានសុខភាពល្អគួរផឹកទឹកស្អាតឱ្យបានច្រើនឬផឹកភេសជ្ជៈធម្មជាតិដូចជាទឹកដូង ឬតែរុក្ខជាតិគ្មានជាតិផ្អែម៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 58

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹកផឹកភេសជ្ជៈ ១នេះ ដេញជាតិពុលថែសម្រស់ ពង្រឹងថ្លើម និងប៉ូវតម្រងនោម
Tror Sopheap
October 9 2025
6.2 K views

#ជំងឺ

មន្ទីរពេទ្យកាល់ម៉ែតបញ្ជាក់ថា កត្តាទាំងនេះនាំឱ្យកើតដុំមហារីកបំពង់ក
Tror Sopheap
October 6 2025
6 K views

#ជំងឺ

កែខ្លួនឡើង! វេជ្ជបណ្ឌិតប្រាប់ថា ២ទម្លាប់នេះខូចទាំងស្បូន ខូចទាំងតម្រងនោមទាំងវ័យក្មេង
Tror Sopheap
October 5 2025
5.4 K views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតថា៖ ការរួ/.មភេ//.ទជួយរក្សាសម្រស់ និងឆាប់គេងលក់
Tror Sopheap
October 8 2025
4.1 K views

#ជំងឺ

ប្រយ័ត្នផង! រោគសញ្ញាមទាំង១០ ស្រ្តីកើតមហារីកដៃស្បូន
Tror Sopheap
October 2 2025
4 K views

#ចិត្តសាស្ត្រ

មនុសស្ស្រីមានប្តី កុំបណ្តោយខ្លួនណា! ព្យាយាមធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ
Tror Sopheap
October 9 2025
3.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia