ចិត្តសាស្ត្រ
បុរសៗ រក្សាទម្លាប់ ៥នេះប៉ូវមេ/ជីវិតមានសុខភាពល្អ ឆាប់មានកូន កូនឆ្លាត
Tror Sopheap
October 11 2025
2.1 K views

មេជីវិតឈ្មោលខ្សោយជាលក្ខខណ្ឌចំនួនមេជីវិតឈ្មោលទាប និងគុណភាពមេជីវិតឈ្មោលខ្សោយ ធ្វើឱ្យបុរសពិបាកមានកូនណាស់។ តាមវេជ្ជបណ្ឌិត Truong Nguyen Minh Tuan ជាអ្នកជំនាញបន្តពូជក្នុងមន្ទីរពេទ្យ Tam Anh General បាននិយាយថា មេជីវិតឈ្មោលខ្សោយប៉ះពាល់ដល់អារម្មណ៍បុរសណាស់ ព្រោះវាបង្កការលំបាកក្នុងការមានកូនដោយសារមានជំងឺ Varicocele និងការឆ្លងមេរោគលើប្រដាប់បន្តពូជ...។ ហើយលោកវេជ្ជបណ្ឌិត​ណែនាំ​ឱ្យ​បុរស​រក្សា​ទម្លាប់​ខាងក្រោម​នេះ ដើម្បីបង្កើតគុណភាព​មេ​ជីវិត​ឈ្មោល​មាន​សុខភាព​ល្អ៖

១. បរិភោគអាហារមានសុខភាពល្អ មេជីវិតឈ្មោលក៏សុខភាពល្អដែរ។ ចូរអ្នកញ៉ាំបន្លែបៃតង និងផ្លែឈើដែលសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម (វីតាមីនC, ស័ង្កសី, សេលេញ៉ូម) ដើម្បីការពារមេជីវិតឈ្មោលពីកត្តាខូចខាតប្រកាណាមួយ។ អាហារសម្បូរជាតិស័ង្កសី មានដូចជា សាច់គោ សាច់មាន់ អាហារសមុទ្រ គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្ន... បន្ថែមសារធាតុ folate (អាស៊ីតហ្វូលិក) មាននៅក្នុងសណ្តែក បន្លែស្លឹកបៃតង និងគ្រាប់ធញ្ញជាតិ ដើម្បីរក្សា DNA នៅក្នុងមេជីវិតឈ្មោល។ បុរសគួរកំណត់ការញ៉ាំអាហារកែច្នៃ អាហារសម្បូរជាតិខ្លាញ់ ស្ករ... វាអាចបង្កជាការរលាករ៉ាំរ៉ៃក្នុងរាងកាយនាំឱ្យបង្កើនភាពតានតឹងអុកស៊ីតកម្ម និងរំខានដល់ការផលិតអរម៉ូននៃមេជីវិតផងដែរ។

២. ល្ងាចៗ បុរសគួរគេចពីផឹកស្រា មកលំហាត់ប្រាណវិញដើម្បីសុខភាពមេជីវិតឈ្មោលកាន់តែខ្លាំង។ ព្រោះការលំហាត់ប្រាណជួយគ្រប់គ្រងទម្ងន់ កាត់បន្ថយភាពតានតឹងដោយបញ្ចេញអរម៉ូន endorphins កាត់បន្ថយអរម៉ូនស្ត្រេស (cortisol) ឱ្យទឹកកាមមេជីវិតមានសុខភាពល្អ។ ការធ្វើលំហាត់ប្រាណនេះជួយរក្សាកម្រិតអរម៉ូនតេស្តូស្តេរ៉ូន និងឱ្យឈាមរត់បានប្រសើរឡើង។ ពេលលំហូរឈាមល្អទៅកាន់ពងស្វាសធានាថា អុកស៊ីសែនគ្រប់គ្រាន់ និងសារធាតុចិញ្ចឹមបានផ្គត់ផ្គង់សម្រាប់ការបង្កើតមេជីវិតឈ្មោលមានគុណភាពសម្រាប់បុរសៗ ជាពិសេស។

៣. ការគេងជាការកំណត់វាសនាសុខភាពបន្តពូជរបស់បុរសមួយផ្នែកយ៉ាងធំ។ ពេលអ្នក​គេងបានគ្រប់គ្រាន់ រាងកាយរបស់បុរសក៏បាន​រក្សា​តុល្យភាព​អ័រម៉ូន ជាពិសេស​អ័រម៉ូន Testosterone ជា​អ័រម៉ូន​ផលិត​មេជីវិត​ឈ្មោល​។ ផ្ទុយទៅវិញ ការ​គេង​មិនគ្រប់គ្រាន់ក៏​កាត់បន្ថយ​កម្រិត​អ័រម៉ូន​តេ​ស្តេ​ស្តេ​រ៉ូ​ន ​បង្ក​ឱ្យ​មាន​បញ្ហា​មេ​ជីវិត​ឈ្មោល​។ តាមការសិក្សាជាច្រើនបង្ហាញថា បុរសគេងតិចជាង ៦ម៉ោងក្នុងមួយយប់ មេជីវិតខ្សោយ បើធៀបទៅនឹងអ្នកគេង ៧-៨ម៉ោងក្នុងមួយយប់មេជីវិតល្អបំផុត ពេលមានកូនមកគឺកូនឆ្លាត កូនមានសុខភាពល្អ។

៤. រក្សាភាពត្រជាក់របស់ពងស្វាសជួយបង្កើនគុណភាពមេជីវិតឈ្មោលឱ្យមានភាពរីករាយ។ ពងស្វាសត្រូវការសីតុណ្ហភាពប្រហែល ២-៤អង្សាសេទាបជាងសីតុណ្ហភាពរាងកាយ។ ទម្លាប់ស្លៀកខោទ្រនាប់តឹង ងូតទឹកក្តៅ ទុកកុំព្យូទ័រលើភ្លៅ... ជាកត្តាពន្យឺតដំណើរការបង្កើតមេជីវិតឈ្មោល ធ្វើឱ្យកោសិកាមេជីវិតងាប់ កាត់បន្ថយបរិមាណមេជីវិត ចល័តមេជីវិតយឺត និងបង្កើនអត្រាមេជីវិតនៃភាពមិនប្រក្រតីថែមទៀត។

៥. រួមភេទឱ្យបានទៀងទាត់ល្អដល់មេជីវិតឈ្មោលរបស់បុរសៗ ណាស់។ ការរួមភេទប្រហែល ២ទៅ៤ដងក្នុងមួយសប្តាហ៍ជួយកម្ចាត់មេជីវិតចាស់មានគុណភាពអន់ចេញ ជំនួសមកវិញ មកនៅមេជីវិតឈ្មោលដែលមានសុខភាពល្អ និងល្អបំផុតនៅពេលស្រ្តីមានផ្ទៃពោះជាមេជីវិតមានគុណភាព៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
268 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
928 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
612 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
313 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
768 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
183 views
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia