អាហារ
អាហារផ្លូវចិត្ត ៦ប្រភេទកាត់បន្ថយសម្ពាធផ្លូវអារម្មណ៍ និងបំបាត់ការថប់បារម្ភ
Tror Sopheap
October 11 2025
514 views

ការមានសម្ពាធផ្លូវអារម្មណ៍ និងការ​ថប់​បារម្ភ​មិន​មែន​​ក្នុងការគិតរបស់អ្នកនោះទេ គឺវាស្ថិតនៅក្នុងចិត្តរបស់អ្នក។ បើគ្មានវិធីព្យាបាលវាទេ យូរទៅអ្នកនឹងកើតជំងឺផ្លូវចិត្តគេងមិនលក់រហូតប៉ះពាល់ដល់ក្រពះឈឺ កើតជំងឺបាក់ទឹកចិត្ត មានភាពតានតឹង និងការភ័យខ្លាច។ នេះជាអាហារផ្លូវចិត្តទាំង៦ កាត់បន្ថយសម្ពាធនិងបំបាត់ការថប់បារម្ភ៖

១. ទឹកដោះគោជូរជាមិត្តល្អដល់ពោះវៀន និងខួរក្បាលរបស់អ្នក។ ទឹកដោះគោមានផ្ទុកសារធាតុ probiotics ជួយកែលម្អសុខភាពពោះវៀន ជួយសម្រួលដល់ការថប់បារម្ភ និងអារម្មណ៍របស់អ្នកឱ្យរីករាយឡើងវិញផងដែរ។

២. ត្រីដែលមានជាតិខ្លាញ់កាត់បន្ថយបញ្ហាផ្លូវចិត្តជាពិសេសការធប់បារម្ភតែម្តង។ មានត្រីសាម៉ុង ត្រីម៉ាកែល ឬត្រីសាឌីនល្អសម្រាប់ប៉ូវផ្លូវអារម្មណ៍របស់អ្នក។ ចំពោះ​ខ្លាញ់ត្រី​ទាំងនេះ​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ ​ជួយ​ដល់​សុខភាព​ខួរក្បាល និង​កាត់បន្ថយ​ការ​រលាក​ដែល​ទាក់ទង​នឹង​ការ​ថប់​បារម្ភ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​។

៣. ផ្លែចេកមានថាមពលនៃប៉ូតាស្យូម និងម៉ាញ៉េស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាម និងផ្លូវអារម្មណ៍របស់អ្នកបានសម្រាកស្ងប់។ ផ្លែចេកនេះជាអាហារសម្រន់ដ៏ល្អមួយដើម្បីរំងាប់សរសៃប្រសាទក្នុងខួរក្បាលនិងផ្លូវចិត្តស្ងប់។

៤. ការផឹកទឹកធម្មតាបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ៣លីត្តជាងជួយបន្សាបជាតិពុលក្នុងរាងកាយ សម្រួលដល់ការរំលាយការអាហារ សម្រួលដល់ចរន្តឈាមរត់ និងជួយកម្ចាត់សារជាតិដែលបង្ករប៉ះពាល់ដល់ផ្លូវចិត្តផងដែរ។

៥. ផ្លែឪឡឹក៖ យោងតាមរយៈគេហទំព័រ tasteofhome បានណែនាំថា ផ្លែនេះសម្បូរដោយ វីតាមីនអេ និងវិតាមីនស៊ី ទៅប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយ ជាពិសេសគឺសម្បូរដោយជាតិទឹក ដែលអាចជួយធ្វើឱ្យត្រជាក់ក្នុង ស្រស់ស្រាយសប្បាយចិត្តនៅពេលញុំារួច។

៦. ជាតិកាហ្វេជួយអារម្មណ៍ល្អ និងស្វាងស្មារតី បើផឹកវាពេលព្រឹក ហើយវារំញោចផ្តល់ថាមពលផ្លូវចិត្តបានលឿន។

ដូច្នេះហើយ! អាហារទាំង៦នេះល្អសម្រាប់ផ្លូវចិត្តមែន ដើម្បីប៉ូវចិត្តនេះ អ្នកគួរបញ្ចេញទម្លាប់បន្ថែមគឺហាត់ប្រាណ គេងឱ្យបានគ្រប់គ្រាន់ និងអានសៀវភៅថែម ដើម្បីផ្លូវចិត្តរបស់អ្នករឹងមាំ និងមានសមត្ថភាពដោះស្រាយបញ្ហាក្នុងជីវិតជាប្រចាំថ្ងៃផងដែរ។ អស់បញ្ហា អស់ការថប់បារម្ភ អត្ថបទដោយ៖​ទ្រ​សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2886

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia