មហារីកសួតកើតឡើងនៅពេលជាលិកាក្នុងសួតលូតលាស់ខុសធម្មតា មិនអាចគ្រប់គ្រងបាន និងក្លាយជាសាច់កាចសាហាវ។ ជាពិសេសអ្នកគួរតាមដានរោគសញ្ញាមហារីកខាងក្រោមឱ្យបានល្អ ដើម្បីការពារទុកជាមុន។ សម្រាប់ជំងឺមហារីកនេះ វាក្នុងដំណាក់កាលដំបូង បើយើងមិនឆាប់ព្យាបាលទេ វានឹងលុកលុយជាលិកាក្បែរៗ ហើយរាលដាលដល់សរីរាង្គផ្សេងថែមទៀត។ យោងតាមគេហទំព័ត webmd គេហទំព័រ mayoclinic និងមន្ទីរពេទ្យកាល់ម៉ែតនេះជារោគសញ្ញាទាំង៧ អ្នកមានជំងឺមហារីកផ្សេងៗ នៅដំណាក់កាលដំបូង៖
១. ការផ្លាស់ប្តូរស្បែកមានស្នាមជាំថ្មី ឬមានការប្រែប្រួលក្នុងទំហំ រូបរាង ឬពណ៌អាចជាសញ្ញាជំងឺមហារីកស្បែក។
២. ពេលអ្នកមានរោគសញ្ញាក្អកខុសប្លែកពីធម្មតាដូចជា ក្អកចេញឈាម ក្អករ៉ាំរ៉ៃ ឬស្អក។
៣. អស់កំលាំង មិនសូវឃ្លាន ស្លេកស្លាំង ស្រកទម្ងន់ខុសពីធម្មតា អាចជាសញ្ញាបង្កជាជំងឺមហារីកថ្លើម
៤. ហើមពោះមិនបាត់៖ មានលាយលំជាមួយការអស់កម្លាំងញឹកញាប់ ស្រកទម្ងន់ និងឈឺចង្កេះមិនព្រមបាត់ វាអាចជារោគសញ្ញានៃជំងឺមហារីគអ៊ូវែ ។
៥. ក្ដៅខ្លួនរយៈពេលយូរមិនព្រមបាត់៖ ក្ដៅខ្លួនជារោគសញ្ញានៃការបង្ករោគដែលបង្កឡើងដោយ វីរុស ឬ បាក់តេរី ។ បើអ្នកក្ដៅខ្លួនរយៈពេលយូរមិនព្រមបាត់ វាអាចរោគសញ្ញានៃជំងឺមហារីកគ្រាប់ឈាម ឬមហារីកកូនកណ្ដុល។
៦. លាមកចេញពណ៌ស
៧. ក្អកមិនបាត់៖ ប្រសិនបើលោកមានអាការក្អករយៈពេលយូរ មិនព្រមបាត់ ជាពិសេសក្អកមានលាយឈាមមកជាមួយផង សូមមានការប្រុងប្រយ័ត្ន ។ គ្រូពេទ្យអាចពិនិត្យកំហាក និងថតសួតដើម្បីកំណត់រោគវិនិច្ឆ័យ ព្រោះវាអាចជំងឺមហារីកសួត។
ដូច្នេះ! ដើម្បីកំណត់រោគវិនិច្ឆ័យបានត្រឹមត្រូវ ការប្រឹក្សាជាមួយគ្រូពេទ្យជំនាញជាជម្រើសក៏ល្អដែលអាចជួយលោកអ្នកចំណេញពេលវេលា ចំណេញថវិកា និងដឹងពីការពិតនៃជំងឺមហារីក ឬគ្មានជំងឺមហារីក។ ខាងលើនេះគ្រាន់តែជារោគសញ្ញាឱ្យអ្នកចាប់អារម្មណ៍ បើមានសញ្ញាណាមួយខុសប្លែកពីធម្មតា ទៅជួបគ្រូពេទ្យជាបន្ទាន់។ គូសបញ្ជាក់ផងដែរ ដើម្បីការពារជំងឺនេះ សូមបងប្អូនគួរតែទៅចាក់វ៉ាក់សាំង ព្រោះអាចការពារជំងឺមហារីកថ្លើម និងមហារីកផ្សេងទៀត៕ អត្ថបទដោយ៖ ទ្រ សុភាព