អាហារ
អាហារទាំង ៤នេះខួរក្បាលចូលចិត្ត ដេញស្រ្តេស ដេញជំងឺវង្វេង
Tror Sopheap
October 11 2025
409 views

អាហារជាអ្នកកំណត់សុខភាពខួរក្បាលរបស់អ្នក។ ឥឡូវនេះ! អ្នកសាកគិតបន្តិចមើលថា ពេលអ្នកផឹកស្រា ស្រវឹងខ្លាំងនោះ តើសភាពខួរក្បាលរបស់អ្នកគិតបែបណា? ពេលអ្នកញ៉ាំអាហារសម្បូរជាតិស្ករច្រើន ហើយអស់ជាតិស្ករ តើសភាពខួរក្បាលរបស់អ្នកគិតបែបណា? និយាយទៅគឺថា ស្រានិងជាតិស្ករលើសកម្រិតនោះ វាស៊ីកោសិកាខួរក្បាលរបស់អ្នកចុះខ្សោយ ឆាប់ភ្លេច និងមានជំងឺវង្វេងផងដែរ។ អាហារ៤ នាំខួរក្បាលសុខភាពល្អ៖

១. ខួរក្បាលរបស់មនុស្សយើងចូលចិត្តខ្លាញ់ត្រី។ មានត្រីដូចជាត្រីសាល់ម៉ុន ត្រី​ដ្រូត ត្រី​ប្រា ត្រី​រ៉ស់ និងត្រី​ឆ្ពុង​សមាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ខ្ពស់ ល្អ​ចំពោះ​សុខភាពខួរក្បាលណាស់។ អ្នក​ដឹងទេ​ថា ខួរក្បាលយើងត្រូវការជាតិខ្លាញ់ល្អរបស់ត្រីរហូតដល់៦០% នៅក្នុង​នោះ​ពាក់​កណ្តាល​ជា​​ប្រភេទ​ខ្លាញ់​អូមេហ្គា៣ ដើម្បីការពារបញ្ហាស្រ្តេស គិតបានល្អ និងចៀសវាងពី​ជំងឺ​ចាស់​វង្វេង​ផងដែរ។

២. ផឹក​កាហ្វេ​​ជាភេសជ្ជៈពេញនិយមដែលខួរក្បាលចូលចិត្តបំផុត នាំខួរក្បាលរីករាយ និងគិតបានរហ័សណាស់។ ហើយនៅក្នុងកាហ្វេមាន​សារធាតុ​សំខាន់២ ទី១. ជាតិ​កាហ្វេអ៊ីន និងទី២. ​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ជួយ​អ្នក​បង្កើនការចងចាំ និង​កាត់​បន្ថយ​កត្តា​ប្រឈម​ជំងឺ​សរសៃ​ប្រសាទ​ជា​ច្រើនរួមទាំង​ជំងឺ​​រង្វេង​ក្នុងវ័យចាស់ផង​ដែរ។

៣. ញ៉ាំស៊ុតល្អសម្រាប់សុខភាពខួរក្បាលគិតបានលឿន។ ព្រោះស៊ុតមានសារធាតុ Choline ដែលមានសារសំខាន់សម្រាប់សុខភាពខួរក្បាល និងប្រព័ន្ធសរសៃប្រសាទដល់លំហូរឈាម។ ការញ៉ាំស៊ុតមានជាតិអាស៊ីតខ្លាញ់អូមេហ្គា3 នៅក្នុងស៊ុតអាចជួយកាត់បន្ថយការរលាក និងធ្វើឱ្យសុខភាពបេះដូងកាន់តែប្រសើរឡើង។ ហើយសារជាតិ selenium នៅក្នុងស៊ុតជួយការពារការកកឈាមក្នុងខួរក្បាល ជំងឺដាច់សរសៃឈាមខួរក្បាល និងការគាំងបេះដូង។

៤. ការប្រើប្រេងអូលីវកម្រិតតិចមួយ មិនត្រឹមតែល្អដល់សុខភាពបេះដូងនោះទេ ជួយជម្រុញមុខងារក្នុងខួរក្បាលគិតរហ័ស ប៉ូវសរសៃឈាមក្នុងខួរក្បាល។ សម្រាប់ប្រេងប្រភេទនេះជួយកាត់បន្ថយហានិភ័យមួយចំនួនដូចជា អាការភ្លេចភ្លាំង ជំងឺចាស់វង្វេងភ្លេចស្មារតី និងកាត់ស្រ្តេសបានមួយកម្រិតទៀត។ ជាពិសេសពេលអ្នកឆាជាមួយបន្លែថែមទៀតនោះ បន្លែបូកជាមួយប្រេងឆាអូលីវកាន់តែជួយប៉ូវខួរក្បាលមានសុខភាពល្អ រស់នៅគ្មានជំងឺវង្វេងនោះទេ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2886

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia