អាហារ
ញ៉ាំអាហារ៤ ពេលព្រឹកជួយអ្នកការពារជំងឺទឹកនោមផ្អែម និងជំងឺមហារីក
Tror Sopheap
October 11 2025
5 views

ពេលអ្នកមានទម្លាប់ល្អៗ ដើម្បីរស់នៅឱ្យមានអាយុវែង និងសុខភាពរឹងមាំ។ ទម្លាប់សំខាន់ណាស់ ក្នុងការបង្កើតរបៀបរស់នៅរបស់ប្រជាជនជប៉ុននិងខ្មែរយើងមានសុខភាពរឹងមាំជាងមុន។ យើងមកដឹងពីទម្លាប់ ៤នេះពេលព្រឹកជាប្រចាំជួយអ្នកពីជំងឺកាចទឹកនោមផ្អែម និងមហារីក៖

១. អាហារពេលព្រឹកមានសារៈសំខាន់បំផុតសម្រាប់ជនជាតិ មានដូចជាអង្ករមួយចាន ត្រីអាំង ស៊ុប មីជប៉ុន ស៊ុត និងបន្លែបៃតង ហើយមានផ្លែឈើមួយចំនួននៅពេលព្រឹកដែរ។ អ្នកនឹងឃើញថា អាហារទាំងនេះមានសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម និងផ្តល់ថាមពលឱ្យរាងកាយបានគ្រប់គ្រាន់ក្នុងសកម្មភាពពេញមួយថ្ងៃ។ សម្រាប់ប្រជាជនខ្មែរយើង គួរហូបស៊ុត ផ្លែប៉ោម ផ្លែប័រ...ភេសជ្ជមានកាហ្វេដាក់ស្ករតិច មានទឹកធម្មតា និងតែបៃតង...អាហារទាំងអស់នេះសុទ្ធតែជួយការពារជំងឺទឹកនោមផ្អែម និងមហារីក។

២. ពេលព្រឹកញ៉ាំផ្លែប៉ោមមួយផ្លែការពារជំងឺទឹកនោមផ្អែមនិងមហារីក។ នៅក្នុងផ្លែប៉ោមមានដូចជាសារធាតុ Quercetin ជួយពន្យឺតការរំលាយអាហារកាបូអ៊ីដ្រាតដើម្បីការពារការឡើងជាតិស្ករក្នុងឈាមរបស់អ្នក។ មានជាតិអាស៊ីត Chlorogenic ធ្វើឱ្យរាងកាយអ្នកប្រើប្រាស់ជាតិស្ករបានល្អប្រសើរដើម្បីបង្កើនថាមពលនិងស្រកគីឡូដែរ។

៣. តែបៃតងសម្បូរទៅដោយសារធាតុcatechins ដែលបង្កើនការដុតបំផ្លាញជាតិខ្លាញ់ ជំរុញការរំលាយអាហារ និងការពារជំងឺមហារីក។ នៅក្នុងតែបៃតងនេះមានសារធាតុ polyphenols ដើម្បីការពារជំងឺមហារីកស្បែករបស់អ្នកបានល្អបំផុត។ នេះជាអត្ថប្រយោជន៍ផឹកតែបៃតងនៅពេលព្រឹកការពារមហារីក។

៤. ចូរផឹកទឹកមួយកែវពេលអ្នកភ្ញាក់ពីគេងដើម្បីរាងកាយ និងលាងឈាមចេញពីជាតិពុល។ ការផឹកទឹកពេលអ្នកភ្ញាក់ពីគេងភ្លាមៗ វាមានសារៈសំខាន់ណាស់​ ពីព្រោះរាងកាយរបស់យើងបានបាត់បង់ជាតិទឹកជាច្រើនពេលដែលយើងកំពុងគេងលក់នោះ។ តាមវេជ្ជបណ្ឌិតRaymond Francis បានណែនាំឱ្យយើងផឹកទឹកពេលព្រឹកមួយកែវ ដើម្បីលាងជាតិពុលក្នុងសរសៃឈាមរបស់យើង ដើម្បីរត់បានស្រួល មានកម្លាំង និងងាយស្រួលបន្ទោបង់ផងដែរ៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2886

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia