ចិត្តសាស្ត្រ
កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
14.7 K views

ការរួមភេទជាចំណេះដឹងមួយដ៏សំខាន់សម្រាប់បុរសនិងនារី។ កុំខ្មាស់អៀនច្រើន ត្រូវបើកចិត្តរៀនសូត្រពីចំណេះដឹងមួយនេះ។ ពេលខ្លះដៃគូ និងប្តីប្របន្ធ រស់នៅជាមួយគ្នាមិនចុះសម្រុងនឹងគ្នាក៏ព្រោះតែបញ្ហាផ្លូវភេទនេះដែរ។ ដូចជាករណីបុរសរួមភេទដល់ត្រើយតែខ្លួនឯង ធ្វើឱ្យស្រ្តីនៅសល់អារម្មណ៍គឺមិនដល់ត្រើយ។ ពេលមានបញ្ហាបែបនេះយូរ ធ្វើឱ្យស្រ្តីស្លាប់អារម្មណ៍រួមភេទ។ ហើយលែងចង់រួមភេទបន្តទៀតជាមួយប្តី ធ្វើឱ្យខាងប្តីខឹង...។ បើបុរសមានបញ្ហារួមភេទបានមួយភ្លែតៗ នេះក៏ជាបញ្ហានាំឱ្យបុរសបាក់ទឹកចិត្តដែរ។ តាមលោកស្រី Vanessa Marin ជាអ្នកព្យាបាលចិត្តសាស្ត្រ និងឯកទេសក្នុងការព្យាបាលផ្លូវភេទថា មកសាក ៣ក្បាច់ឱ្យដៃគូពិបាកដកចិត្ត៖

១. រួមភេទកុំធ្វើតាមអារម្មណ៍ ត្រូវចេះទិចនិកទើបដៃគូដល់ត្រើយទាំងពីរនាក់។ បើអ្នករួមភេទតាមអារម្មណ៍នោះ បុរសត្រឹមតែមួយដង្ហើមក៏ចេញទឹកបាត់ហើយ។ សម្រាប់ក្បាច់ទីមួយនេះ សូមអ្នកថើបជាមួយដៃគូគ្នា និង​ស្ទាប​អង្អែល​​នៅតំបន់ពិសេសរបស់ដៃគូដើម្បីជួយឱ្យដៃគូដាស់អារម្មណ៍កាន់តែចង់ខ្លាំងឡើងជាពិសេសនារីតែម្តង។ ការធ្វើបែបនេះ ស៊ីអារម្មណ៍ផ្លូវភេទរបស់ដៃគូឱ្យមានភាពកក់ក្តៅ និងកាន់តែមានក្តីស្រឡាញ់ចំពោះគ្នា។ ស្នាមថើបជាក្តីស្រឡាញ់ដ៏សម្រើបផ្លូវភេទ កក់ក្តៅ និងមានក្តីស្រឡាញ់សម្រាប់ដៃគូជីវិត។ 

២. បុរសសម្រេចកាមដោយខ្លួនឯងជាមុនសិន ចាំរួមភេទកាន់តែបានយូរ។ និយាយទៅ! បុរសងាយដល់ត្រើយជាងមនុស្សស្រ្តី។ បុរសប្រហែល ៣ទៅ៥នាទីគឺដល់ត្រើយ។ សម្រាប់មនុស្សស្រីប្រហែល ៥ទៅ១០នាទីជាងឯណោះបានដល់ត្រើយ។ ដូចនេះ! ពេលបុរសសម្រេចដោយខ្លួនឯងដោយឈប់ចំនួន៣ទៅ៥នាទីដោយងាកទៅធ្វើរឿងទីមួយសិន(ថើម...) ចាំមានអារម្មណ៍មកវិញ ចាំប្រយុទ្ធជាមួយដៃគូ ទើបការរួមភេទនេះមានប្រសិទ្ធភាពខ្ពស់ដល់នារីឬប្រពន្ធរបស់ខ្លួនផងដែរ។ ការធ្វើបែបនេះ វារាងប៉ះពាល់ដល់អារម្មណ៍បុរសបន្តិចមែន ប៉ុន្តែល្អដល់ដៃគូដឹងតែពេញចិត្តតែម្តង។ ហើយពេលប្រយុទ្ធនេះ ចូរធ្វើតាមសម្រួលមួយៗ ធ្វើឱ្យដៃគូរបស់អ្នកពេញចិត្តមានស្នាមញញឹមជាមិនខានឡើយ។

៣. បើអ្នករួមភេទប្រើក្បាច់តែមួយទេ ងាយឆាប់ចេញទឹកកាមលឿនណាស់។ បើអ្នកសហការជាមួយដៃគូចេះប្ដូរក្បាច់ឲ្យបានញឹកញាប់ធ្វើឱ្យអ្នកមានរសជាតិប្លែកហើយបានយូរផងដែរ។ ព្រោះការប្តូរក្បាច់ជាការពន្យា​ពេលមួយក្នុងការ​រួមភេទ។ ការប្តូរក្បាច់ក្នុងអំឡុងពេលរួមភេទនោះ ធ្វើឱ្យដៃគូរបស់អ្នកនិងរូបអ្នកមានអារម្មណ៍កក់ក្តៅ ពេញចិត្តនឹងគ្នាខ្លាំងជាងមុនថែមទៀត។ មានវិធីសាស្រ្តមួយទៀត ឱ្យអ្នករួមភេទបានយូរនោះ អ្នកអាចផ្អាកសកម្មភាពបន្ដិច ឬក៏ដកលិង្គចេញសិន ហើយថើបដៃគូរបស់អ្នក ហើយចាំបន្ដក៏បានដែរ។ ពេលអ្នកធ្វើបែបនេះដៃគូរបស់អ្នកពេញស្តូកតែម្តង។

សូមបញ្ជាក់ផងដែរថា ការលើកឡើងនូវពាក្យពេចន៍ខាងលើនេះមិនមែនជំរុញឱ្យនរណាម្នាក់ប្រព្រឹត្តរឿងមិនគប្បីដែលខុសក្រមសីលធម៌នោះទេ ផ្ទុយទៅវិញការលើកឡើងនេះគ្រាន់តែជាការចែករំលែកនូវចំណេះដឹងថ្មីសម្រាប់ដៃគូដែលអាចទទួលបានគុណប្រយោជន៍ពីការរួមភេទ ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3195

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ប្រយ័ត្នផង! នេះជារោគសញ្ញាជំងឺថប់បារម្ភលើយុវជន កុំឱ្យលើស ៦ខែ
Tror Sopheap
April 8 2026
276 views

#ចិត្តសាស្ត្រ

ពេលអ្នកស្រ្តេស និងធុញថប់ខ្លាំងនោះ សូមកុំធ្វើរឿង ៣នេះ មានផ្លូវចិត្តលើសដើម
Tror Sopheap
April 6 2026
828 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
481 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
237 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
669 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
268 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia