ចិត្តសាស្ត្រ
៣ទិកនិកធ្វើឱ្យដៃគូជីវិតរបស់អ្នកលែងរងសម្ពាធ និងស្រ្ដេស
Tror Sopheap
October 13 2025
8 views

ដៃគូស្នេហាសំខាន់គឺទំនុកចិត្តនឹងគ្នា។ បើគ្មានទំនុកចិត្តទេ ការរស់នៅឬរាប់អានគ្នាបន្តិចបន្តួចក៏បែកគ្នាដែរ។ ហើយចំណងស្នេហានិងមិត្តភាពសុទ្ធតែដើរតួសំខាន់សម្រាប់ដំណើរជីវិតរបស់មនុស្សយើងគ្រប់គ្នា ហើយក៏មានចំណងស្នេហាខ្លះកាន់តែមានសំណាងដោយសារតែដៃគូរបស់ខ្លួនអាចបំពេញភារកិច្ចជាមិត្តភក្តិបានមួយផ្នែក ធ្វើឱ្យចំណងស្នេហាខ្លួនកាន់តែមានសុភមង្គលថែមទៀត។ បើអ្នកចង់បានចំណងស្នេហ៍បែបនេះ អ្នកគួរធ្វើរឿង ៣នេះ

១. ធ្វើជាអ្នកស្ដាប់ឲ្យល្អ៖ នៅពេលដែលដៃគូយើងមានបញ្ហាស្រ្ដេសហើយគាត់ចង់និយាយបញ្ចេញអារម្មណ៍នោះ អ្នកត្រូវតែស្តាប់ដោយបេះដូង។ អ្នកគួរតែអង្គុយនៅមួយកន្លែងហើយប្រើអារម្មណ៍ស្ដាប់គាត់និយាយជាជាងផ្ដល់ដំបូន្មានឲ្យគាត់ ព្រោះថាអ្នកដែលស្រ្ដេសពួកគាត់ទំនោរជាមិនចង់ស្ដាប់ ឬក៏ទទួលដំបូន្មានពីអ្នកណាម្នាក់ទេ តម្រូវការដែលគាត់ចង់បានគឺអ្នកជាដៃគូសូមស្ដាប់ឱ្យយល់ពីបេះដូងរបស់អ្នក។ ព្រោះការស្តាប់ដោយបេះដូងគ្មាននិយាយប្រឆាំង និងរិះគន់ ធ្វើឱ្យបញ្ចេញបានច្រើន ហើយកាន់តែស្រឡាញ់អ្នកលើសដើម។ នេះជាយោងតាមប្រភពគេហទំព័រ talkspace

២. ឱ្យតម្លៃដៃគូជាអាទិភាពធំ៖ បុរសដែលហ៊ានលះបង់ពេលវេលាផ្ទាល់ខ្លួន ឱ្យអាទិភាពអ្នកជាងមិត្តភក្តិ គឺជាបុរសល្អម្នាក់ដែលអ្នកគួរជ្រើសរើស។ ប៉ុន្តែសូមចាំថា មិនមែនជាបុរសម្នាក់ដែលគិតតែពីស្នេហា បោះបង់ការងារ គ្រួសារ មិនរវល់អ្វីទាំងអស់ គិតតែពីចំណាយពេលច្រើនពេកលើអ្នក យកចិត្ត ទាមទារការចាប់អារម្មណ៍ នោះមិនល្អទៅវិញទេ ព្រោះមនុស្សប្រភេទនេះអាចនឹងងាយប្រែប្រួលទៅពេលខាងមុខ មិនសូវចេះគិតរឿងអនាគតវែងឆ្ងាយជាមួយអ្នកនោះទេ។

៣.អ្នកមានអារម្មណ៍សុវត្ថិភាពពេលនៅជាមួយគ្នា៖ តាមការឱ្យដឹងពីគេហទំព័រ powerofpositivity បានលើកឡើងថា បើគិតដល់មិត្តភក្តិអ្នកអាចជួបគេច្រើន នៅពេលអ្នកមិនរីករាយ ឬមានរឿងក្នុងចិត្តពេលខ្លះគ្រាន់តែបាននៅក្បែរនិយាយលេងជាមួយមិត្ត ក៏ជួយអ្នករំសាយភាពទុក្ខព្រួយបានដែរ។ ហើយអ្នកមិនចង់ឱ្យពួកគេចាកចេញពីខ្លួនអ្នកឡើយ ដោយសារអារម្មណ៍ដ៏ល្អនៅពេលអ្នកចំណាយពេលនៅក្បែរគ្នានោះឯង។ មិនខុសគ្នាប៉ុន្មានដែរពីដៃគូដែលលក្ខណៈសម្បត្តិល្អដូចមិត្តភក្តិគឺអ្នកមានអារម្មណ៍ថាគ្រប់យ៉ាងបានធូរស្បើយនៅពេលមានពេលជាមួយមនុស្សម្នាក់នោះ ដោយមិនចាំបាច់មានកម្មវិធីឬបរិយាកាសអស្ចារ្យអ្វីច្រើនទេ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2896

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia