កីឡា
សម្រកគីឡូលឿន! ៣ទម្លាប់ពេលព្រឹករំលាយជាតិខ្លាញ់ក្នុងខ្លួន កុំឱ្យស្បែកមើលទៅយារ
Tror Sopheap
October 13 2025
7.1 K views

ពេលអ្នកធាត់មើលទៅមានវ័យចាស់ជាងវ័យ ស្បែកធ្លាក់យាយ និងនាំនាំជំងឺដាក់ខ្លួនច្រើនមុខដូចជាលើសឈាម ទឹកនោមផ្អែម និងស្រ្តេស។ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ អ្នកគួរមានទម្លាប់ល្អៗ បញ្ចូលក្នុងសកម្មភាពពេលព្រឹក ដើម្បីកម្ចាត់ខ្លាញ់ឱ្យអ្នកមានរាងស្អាត និងសុខភាពល្អ។ ៣ទម្លាប់ពេលព្រឹកដុតខ្លាញ់ ស្រូបអារម្មណ៍រីករាយ៖

១. ទម្លាប់ទីមួយ គ្រាន់តែអ្នកចំណាយពេលព្រឹកហាត់ប្រាណ ទម្លាក់ញើសកម្ចាត់ជាតិពុល ដឹងតែអ្នកស្រកគីឡូមិនខានឡើយ។ តាមលោកគ្រូ ត្រឹង ចាន់ ជាអ្នកហាត់កាយវប្បកម្ម និងជាគ្រូហាត់ប្រាណជាច្រើនឆ្នាំបានលើកឡើងថា បើអ្នកចង់សម្រកគីឡូ អ្នកគួរព្យាយាមក្រោកពេលព្រឹកហាត់ប្រាណ វាជាពេលដុតខ្លាញ់បានល្អ ហើយវាជាពេលរាងកាយអ្នកមានថាមពលផងដែរ។ គ្រាន់តែអ្នកព្យាយាមហាត់ប្រាណ ២០នាទី ហើយផឹកទឹកក្តៅបន្ថែម លទ្ធផលស្រកគីឡូរបស់អ្នកកាន់តែងាយ”។ ក្រោកពេលព្រឹកហាត់ប្រាណ យកកាយបំបែកខ្លាញ់ ហើយអ្នកមានអារម្មណ៍ល្អជាមួយខ្លួនឯងទៀត។

២. ក្រូចឆ្មានិងខ្ញី គឺជាអ្នកប្រឆាំងការឡើងគីឡូ ព្រោះវាផ្ទុកដោយសារធាតុដុតរំលាយជាតិខ្លាញ់បានល្អ លើសពីនេះក្រូចឆ្មាបានដើរតួនាទីយ៉ាងសំខាន់ក្នុងបំបាត់ចំណង់អាហារផងដែរ។ យោងតាមប្រភព Healthline បានឱ្យដឹងថា ខ្ញីមានផ្ទុកនូវសមាសធាតុម្យ៉ាងហៅថា ខ្ញីបូលុម​និង ហ្សូដូល។ ចំពោះសារធាតុទាំងនេះ គឺអាចជួយរំញោចសកម្មភាពជីវសាស្ត្រច្រើនក្នុងខ្លួននៅពេលអ្នកទទួលទានទឹកខ្ញី។ ខ្ញី គឺមានសារធាតុប្រឆាំងនឹងភាពធាត់ ក្នុងនោះការញ៉ាំទឹកខ្ញីក៏ជួយជំរុញការរំលាយអាហារតាមរយៈពោះវៀនធំ និងរំលាយជាតិខ្លាញ់ផងដែរ។

៣. ៣.ញុំាអាហារ៖ ការពិតទៅអាហារពេលព្រឹកមិនចាំបាច់ស្មុគស្មាញអ្វីច្រើនទេ ញុំាតែប្រភេទអាហារមានប្រូតេអ៊ីនគ្រប់គ្រាន់ កាឡូរីទាប ។ មានដូចជាផ្លែឈើ​ ស៊ុត ដំឡូង ទឹកបន្លែផ្លែឈើ គ្រាប់ជី នំបុ័ងជាដើម។​អាហារទាំងអស់នេះ ញុំាហើយមិនធ្វើឱ្យរាងកាយរបស់អ្នកទ្រុឌទ្រោមទេ តែក៏អាចធ្វើឱ្យឆ្អែតបានយូរ ជាពិសេសគឺមិនធ្វើឱ្យឡើងឡគីឡូដូចគ្នា។

ដូច្នេះហើយ! ៣ទម្លាប់ពេលព្រឹកខាងលើនេះ គឺអាចជួយទៅដុតរំលាយខ្លាញ់អាក្រក់ចេញពីខ្លួនរបស់អ្នក និងជួយឱ្យអ្នកស្រកគីឡូ​ មានរាងស្អាត សុខភាពក៏ល្អ សម្រស់ក៏ស្អាត ជាពិសេសបាត់ស្រ្តេស​បាត់ អារម្មណ៍តានតឹង១ផ្នែកធំផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia