អាហារ
មិនចង់ឱ្យអាយុខ្លី ឆាប់បញ្ឍប់ភ្លាមការញុំាអាហារ ៥ ប្រភេទនេះ
Pov Saru
October 14 2025
322 views

ប្រព័ន្ធភាពស៊ាំគឺជារនាំងការពារាងកាយ ដែលវាជួយប្រឆាំងនឹងមេរោគ បាក់តេរី និងជំងឺផ្សងៗ។ ប៉ុន្តែតើអ្នកទាំអស់គ្នាដឹងទេថា អាហារប្រចាំថ្ងៃរបស់យើងអាចធ្វើឱ្យប៉ះពាល់ខ្លាំងដល់ប្រព័ន្ធការពារ បើកាលណាយើងរៀបចំរបបអាហារមិនបានល្អ វាអាចកាត់បន្ថយសមត្ថភាពប្រឆាំងនឹងជំងឺ និងធ្វើឱ្យរាងកាយងាយឆ្លងមេរោគ។ យោងតាមគេហទំព័រ Healthline បានលើកឡើងពីអាហារចំនួន ៥ ដែលអ្នកញុំារាល់ថ្ងៃធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ៖ 

១. ចូលចិត្តញុំាផ្អែមច្រើន៖ ការទទួលទានជាតិស្ករច្រើនអាចបណ្ដាលឱ្យកម្រិតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ និងជំរុញដល់ការផលិតប្រតេអ៊ីនដែលបង្កជាការរលាក។ វាធ្វើឱ្យកោសិកាឈាមសដែលមានតួនាទី ការពាររាងកាយធ្វើកាន់តែពិបាកជាងមុន និងបន្ថយសមត្ថភាពប្រឆាំងនឹងមេរោគ។ ការផឹកភេសជ្ជៈផ្អែម នំដែលមានជាតិផ្អែម ឬអាហារផ្អែមញឹកញាប់អាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នករងសម្ពាធឆាប់ចុះខ្សោយ និងធ្វើឱ្យងាយឆ្លងជំងឺ។

2. ចូលចិត្តញុំាអាហារប្រៃ៖ អំបិលគឺជាផ្នែកតិចតួចដែលរាងកាយត្រូវការ ប៉ុន្តែបើទទួលទានច្រើនពេក វាអាចបង្កឱ្យមានការរលាក និងរំខានដល់សមតុល្យកោសិកាភាពស៊ាំ។ អាហារដែលមានជាតិប្រៃខ្ពស់ដូចជា អាហារ Fast Food បន្ទះសៀគ្វី និងអាហារកកអាចជំរុញឱ្យរាងកាយផលិតសារធាតុរលាកខ្ពស់ និងបន្ថយប្រូតេអ៊ីនប្រឆាំងនឹងការរលាក។ លទ្ធផលនោះអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំមានប្រតិកម្មខុស ឬធ្វើសកម្មភាពលើសកម្រិត។

3. ញុំាអាហារសម្បូរខ្លាញ់អូមេហ្គា6 ៖ ខ្លាញ់អូមេហ្គា 6 និងអូមេហ្គា 3 សុទ្ធតែសំខាន់សម្រាប់សុខភាព ប៉ុន្តែការទទួលអូមេហ្គា 6 ច្រើនពេក ដោយគ្មានអូមេហ្គា 3 គ្រប់គ្រាន់ អាចជំរុញឱ្យមានការរលាកក្នុងរាងកាយ។ របបអាហារសព្វថ្ងៃពោរពេញដោយប្រេងពោត ប្រេងសណ្តែកសៀង ឬប្រេងផ្កាឈូករ័ត្ន ដែលសម្បូរអូមេហ្គា 6។ ដើម្បីរក្សាតុល្យភាពសុខភាពល្អ គួរទទួលទានអាហារដែលមានអូមេហ្គា 3 ដូចជា ត្រីសាឌីន ត្រីសាម៉ុង គ្រាប់វ៉ាល់ណាត់ និងគ្រាប់ chia ដើម្បីជួយបន្ថយការរលាក និងលើកកម្ពស់ប្រព័ន្ធភាពស៊ាំ។

4. ចូលចិត្តញុំាអាហារបំពង ឬចៀន៖ អាហារដែលចៀនឬបំពងនៅសីតុណ្ហភាពខ្ពស់នឹងបង្កើតម៉ូលេគុលមួយហៅថា “Advanced Glycation End Products (AGEs)” ដែលអាចបំផ្លាញកោសិកា បង្កការរលាក និងបន្ថយសមត្ថភាពការពារសម្រាប់រាងកាយ។ ការញ៉ាំអាហារចៀនឬបំពងជាប្រចាំដូចជា ដំឡូងបារាំងបំពង សាច់បំពង ឬត្រីចៀនអាចនាំឱ្យរាងកាយប្រមូល AGE ច្រើនហួសកម្រិត និងធ្វើឱ្យប្រព័ន្ធភាពស៊ាំធ្លាក់ចុះខ្សោយដោយមិនដឹងខ្លួន។

5. អាហារសាច់កែច្នៃ និងដុត៖ សាច់កែច្នៃដូចជា សូស៊ីស បេកុន ឬសាច់អាំង មានជាតិខ្លាញ់ឆ្អែត និង AGE ខ្ពស់។ វាបង្កជាការរលាក និងអាចជាប់ទាក់ទងនឹងជំងឺដូចជា មហារីកពោះវៀនធំ ឬជំងឺបេះដូង។ ការទទួលទានសាច់កែច្នៃញឹកញាប់អាចធ្វើឱ្យប្រព័ន្ធភាពស៊ាំធ្លាក់ចុះ និងបន្ថយសមត្ថភាពប្រឆាំងជំងឺ។

ត្រូវដឹងថា របបអាហារដែលល្អគឺសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា បន្លែ ផ្លែឈើ និងមានប្រូតេអ៊ីនខ្ពស់អាចជួយលើកកម្ពស់ប្រព័ន្ធភពសុំា តែផ្ទុយទៅវិញប្រសិនបើអ្នកញុំាដែលជាប្រភេទអាហារកែច្នៃច្រើន ឬមានជាតិស្ករ និងខ្លាញ់ច្រើនពេកធ្វើឱ្យប្រព័ន្ធការពារចុះខ្សោយដោយអ្នកមិនដឹងខ្លួន និងងាយកើតជំងឺផ្សេងៗ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia