កីឡា
ហាត់ប្រាណរួច! ញ៉ាំអាហារទាំង ៥នេះ ដុតជាតិខ្លាញ់កាន់តែលឿន សម្រស់កាន់តែក្មេង
Tror Sopheap
October 12 2025
3.4 K views

សព្វថ្ងៃនេះ មានមនុស្សជាច្រើនមានបំណងសម្រកគីឡូដោយប្រើផ្លូវកាត់ក្នុងការប្រើថ្នាំសម្រក និងតមអាហារខុសក្បួន ក៏ប្រែជាប៉ះពាល់សុខភាពពេលក្រោយ។ អាចមកពីហាត់ប្រាណពិបាក ឬហាត់ប្រាណតែមិនស្រកគីឡូ ក៏បាក់ទឹកចិត្តប្រើថ្នាំសម្រកនេះតែម្តង។ តាមលោកស្រី Samantha Klig ជាអ្នកជំនាញចំណីអាហារបានបញ្ជាក់ថា អ្នកហាត់ប្រាណ ត្រូវញ៉ាំអាហារទាំង ៥នេះ  គីឡូក៏សម្រក សម្រស់ក៏ក្មេងជាងវ័យថែមទៀត៖

១. គ្រាប់ធញ្ញជាតិ៖ ពេលអ្នកហាត់ប្រាណរូច អ្នកគួរញ៉ាំគ្រាប់ផ្លែអាល់ម៉ុន គ្រាប់ស្វាយចន្ទី គ្រាប់សណ្ដែកដី គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ង និងគ្រាប់ល្ពៅ ធ្វើជាអាហារសម្រន់ដើម្បីកាត់បន្ថយកម្រិតកូលេស្តេរ៉ូល និងកម្ចាត់ជាតិខ្លាញ់ចេញ ឱ្យអ្នកឆាប់ស្រកគីឡូ។ គ្រាប់ធញ្ញជាតិមានជាតិខ្លាញ់ល្អច្រើន គេហៅថា សារធាតុ polyunsaturated សារធាតុ monounsaturated fats និងសារធាតុ fiber ជាសារធាតុចិញ្ចឹមជួយកម្ចាត់ជាតិខ្លាញ់ និងលើកកម្ពស់សម្រស់របស់អ្នកក្មេងជាងវ័យ។

២. អាហារមានជាតិប្រូតេអ៊ីនគ្មានខ្លាញ់៖ អ្នកហាត់ប្រាណរួចហើយ ហាមផឹកស្រា និងហូបអាហារសម្បូរជាតិខ្លាញ់ និងជាតិស្ករច្រើន វាធ្វើឱ្យអ្នកហាត់ប្រាណយូរ កាន់តែឡើងគីឡូ។ សម្រាប់អាហារគ្មានជាតិខ្លាញ់ហើយស្រកគីឡូ និងជួយលើសម្រស់របស់អ្នកនោះគឺសាច់គោ សាច់មាន់ និងត្រី សម្បូរជាតិប្រូតេអ៊ីនបង្កើនដល់សាច់ដុំ។

៣. ត្រី៖ មានគ្រួហាត់ប្រាណជាច្រើនបានណែនាំអ្នកហាត់ប្រាណរួច ហូបត្រីកាន់តែល្អក្នុងការសម្រកគីឡូ។ មានត្រី salmonត្រីធូណា និងត្រីស្រែជាដើម ព្រោះវាមានអាស៊ីដអូមេហ្កា៣ ជួយរក្សាជាតិទឹកក្នុងស្បែក និងមានសារធាតុប្រឆាំងអុកស៊ីតកម្មការពារកោសិកាស្បែក។ អ្នកហូបត្រីច្រើនជួយអ្នកកាន់តែស្រកគីឡូនិងថែស្បែកកុំឱ្យឆាប់ចាស់។

៤. ផ្លែប៊ឺរី៖ ពេលអ្នកហាត់ប្រាណ ថែមផ្លែប៊ឺរីបន្តិច មានអត្ថប្រយោជន៍ដល់រាងកាយ បង្កើនថាមពលមកវិញ និងថែមទាំងដុតជាតិខ្លាញ់ក្នុងរាងកាយកាន់តែលឿនថែមទៀត។ ផ្លែប៊ឺរីម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ វីតាមីន​C និង​វីតាមីន​Eដើម្បីការពារការខូចខាតកោសិកាស្បែកថែមទាំងបញ្ចុះគីឡូជះរាងឱ្យឡូយទៀតផង។

៥. បន្លែបៃតង៖ ជាប្រភពដ៏ប្រសើរនៃជាតិសរសៃ មានជាតិវីតាមីន និងសារធាតុរ៉ែផ្សេងៗទៀត។ ដូចជាផ្កាខាត់ណា សាឡាត និងមានស្ពៃ... ព្រោះវាក៏សម្បូរទៅដោយវីតាមីនK C ប៉ូតាស្យូម សារធាតុ carotenoids ខ្លះៗ និងអាស៊ីតខ្លាញ់អូមេហ្គា៣។ ហើយវាក៏មានកាឡូរីទាបជាអត្ថប្រយោជន៍សម្រាប់អ្នកដែលចង់ស្រកគីឡូ និងចង់ស្អាត។

ដូចនេះ អាហារទាំង៥នេះ បងប្អូនអាចជ្រើសមួយណាក៏ល្អចំពោះសុខភាពដែរ។ ប៉ុន្តែការហូបអាហារលើសកម្រិតឬច្រើនពេកក៏អាចបង្កលើសជាតិខ្លាញ់ និងអារម្មណ៍អត់ល្អប៉ុន្មានទេគឺហូបទាំង៥កម្រិត៥០%ជាល្អបំផុត។ ចំណែកការហូបអាហារថែរក្សាស្បែកកុំឱ្យឆាប់ចាស់លឿននោះគឺហូបត្រឹម៨០%នៃក្រពះមានអារម្មណ៍ថាឆ្អែកហើយបញ្ឈប់វាល្អបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2933

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
6.6 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
3.1 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.2 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
1.1 K views

#សម្រស់

អ្នកជំនាញចែករំលែក 5គន្លឹះធ្វើឱ្យសក់វែងស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
859 views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
824 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 4 2025
ក្រុមប្រឹក្សាទឹកដោះគោកាលីហ្វ័រញ៉ា បានរៀបចំពិធីសម្ភោធផលិតផលទឹកដោះគោ Challenge នៅកម្ពុជា ដោយនាំយករសជាតិឆ្ងាញ់ស្រស់ដូចថ្ងៃផលិតដំបូង ពីកាលីហ្វ័រញ៉ាមកដល់គ្រួសារកម្ពុជា
#ចិត្តសាស្ត្រNovember 3 2025
ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
#ចិត្តសាស្ត្រNovember 3 2025
មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
#អាហារNovember 3 2025
ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
#សម្រស់November 3 2025
អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
#ចិត្តសាស្ត្រNovember 3 2025
អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia