អាហារ
នារីញ៉ាំគ្រាប់ធញ្ញជាតិខ្មែរ ១នេះ ការពារកើតជំងឺមហារីកសុដន់ និងមហារីកពោះវៀនធំ
Tror Sopheap
October 12 2025
804 views

ការញ៉ាំគ្រាប់ធញ្ញជាតិជាប្រចាំថ្ងៃមានអត្ថប្រយោជន៍ជួយមនុស្សរស់នៅមានអាយុវែងដោយគ្មានជំងឺមហារីក។ តាមលោក Dan Buettner បានចំណាយពេលវេលា ២០ឆ្នាំចុះទៅស្រាវជ្រាវមនុស្សអាយុវែងជាងគេហើយគ្មានជំងឺនៅតំបន់អូគីណាវ៉ា តំបន់នីកូយ៉ា តំបន់អ៊ីការៀន តំបន់ឡូម៉ាលីនដា និងតំបន់សាឌីនី ហើយគាត់បានរកឃើញគ្រាប់ធញ្ញជាតិទិព្វ ១នេះ ដែលពួកគាត់មានអាយុវែងកម្រមានជំងឺមហារីកគឺគ្រាប់សណ្តែកនេះឯង។ មានដូចជាសណ្តែកមានដូចជា សណ្ដែកខ្មៅ សណ្តែកសៀង ទឹក​សណ្ដែក ប្រេង​សណ្ដែក សណ្ដែក​បាយ សណ្ដែកក្រហម និងសណ្តែកដី...។

មាន​ព័ត៌មានខ្លះនិយាយថា​ស្ត្រី​មិន​គួរ​ញ៉ាំ​សណ្តែកសៀង​ទេ វា​អាច​បង្ក​ជា​មហារីក​សុដន់បាន​។ តើនេះជាការពិតទេ? បើយោងតាមគេហទំព័រសុខភាព Vnexpress បានចុះផ្សាយថា ការញ៉ាំសណ្តែកសៀងមិនបង្កើនហានិភ័យនៃជំងឺមហារីកសុដន់នោះទេ។ ការសិក្សាលើស្ត្រីជនជាតិចិនជាង ៧៣.០០០នាក់បានបោះពុម្ពផ្សាយនៅវេជ្ជសាស្ត្រជាតិរបស់សហរដ្ឋអាមេរិកបានរកឃើញថា អ្នកញ៉ាំប្រូតេអ៊ីនពីសណ្តែកសៀងយ៉ាងហោចណាស់ ១៣ក្រាមក្នុងមួយថ្ងៃមានហានិភ័យ ១១%នៃជំងឺមហារីកសុដន់តិចជាងអ្នកញ៉ាំតិចជាង ៥ក្រាម។ ព្រោះសណ្តែកសៀងសម្បូរទៅដោយប្រូតេអ៊ីនមានសុខភាពល្អ មានជាតិសរសៃ និងវីតាមីនផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រព័ន្ធការពារសុខភាព និងកាត់បន្ថយកូឡេស្តេរ៉ុល។

យោងតាមគេហទំព័រសុខភាព National L ibrary of Health បានចុះផ្សាយថា អ្នកហូបសណ្តែកមានហានិភ័យតិចចំពោះជំងឺមហារីក និងជំងឺរ៉ាំរ៉ៃ ដែលត្រូវគេដឹងថា វាមានសមាសធាតុ phenolics peptides និង phytochemicals ដែលមានអត្ថប្រយោជន៍ពង្រឹងសុខភាពកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុ និងមហារីកពោះវៀនធំ”។ ព្រោះជាតិសណ្តែកមានសារធាតុសេលេល្យ៉ូម Selenium ដែលដើរ​តួនាទី​ក្នុង​មុខងារ​អង់ហ្សីមក្នុង​ថ្លើម និង​ជួយ​កម្ចាត់​សារធាតុ​បង្ក​ជំងឺ​មហារីក​ក្នុង​រាងកាយ។ មិនត្រឹមតែប៉ុណ្ណោះទេ សារធាតុ​នេះ​ក៏​អាច​បង្ការ​ការ​រលាក និងជួយរឹងមាំ។ ចំណែក​ឯ​ជាតិ​សរសៃ​វិញ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ពោះវៀន​ធំយ៉ាងល្អ។

ដូច្នេះហើយ! ការញ៉ាំគ្រាប់ធញ្ញជាតិនេះជាផ្នែកមួយជួយកាត់បន្ថយជំងឺមហារីកសុដន់ និងមហារីកពោះវៀនធំ។ យកល្អអ្នកគួរហូបសណ្តែកលាយជាមួយបាយ និងហូបសម្រន់ក្រពះបានហើយ(កុំហូបច្រើនពេកអាចក្តៅខ្លួន)។ អ្នកគួរបញ្ចូលទម្លាប់ហាត់ប្រាណ គេងឱ្យគ្រប់គ្រាន់ និងផឹកទឹកឱ្យបានគ្រប់គ្រាន់ជារឿងល្ធបំផុតសម្រាប់សុខភាព៕ អត្ថបទដោយ៖ ទ្រ សុភាព  

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2890

អត្ថបទថ្មីៗ
#អាហារOctober 12 2025
តិចអត់ដឹង! ពេលព្រឹកផឹកកាហ្វេ ១ប្រភេទនេះ ជួយការពារជំងឺកាច ៩មុខ
#អាហារOctober 12 2025
កម្រគេង! ញ៉ាំអាហារ ៥មុខនេះ កាត់បន្ថយការថប់បារម្ភ ជួយអ្នកឆាប់គេងលក់ស្រួល
#អាហារOctober 12 2025
នារីញ៉ាំគ្រាប់ធញ្ញជាតិខ្មែរ ១នេះ ការពារកើតជំងឺមហារីកសុដន់ និងមហារីកពោះវៀនធំ
#កីឡាOctober 12 2025
ហាត់ប្រាណរួច! ញ៉ាំអាហារទាំង ៥នេះ ដុតជាតិខ្លាញ់កាន់តែលឿន សម្រស់កាន់តែក្មេង
#សម្រស់October 12 2025
មិនចាំបាច់ប្រើផលិតផលច្រើន! នេះជាវិធីថែស្បែកសាមញ្ញ កម្ចាត់មុនអ័រម៉ូន ធ្វើឱ្យស្បែករលោងស្អាត
#ជំងឺOctober 12 2025
ពេលកូនឆ្លងជំងឺថ្លើមកើត ១ជីវិត! ស្រ្តីអំឡុងពេលមានផ្ទៃពោះចាំបាច់ធ្វើរឿង ១នេះជាបន្ទាន់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia