ជំងឺ
ពេលកូនឆ្លងជំងឺថ្លើមកើត ១ជីវិត! ស្រ្តីអំឡុងពេលមានផ្ទៃពោះចាំបាច់ធ្វើរឿង ១នេះជាបន្ទាន់
Tror Sopheap
October 12 2025
466 views

ស្រ្តីពពោះអាចប្រឈមជាមួយបញ្ហាមួយចំនួនដូចជាការបាក់ទឹកចិត្ត ហូបច្រើនលើសកម្រិត និងអារម្មណ៍ប្រែប្រួលរហ័ស និងជាពិសេសមានហានិភ័យជំងឺរលាកថ្លើមប្រភេទB។ យោងតាមមន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital បានបញ្ជាក់ថា មនុស្សភាគច្រើនដែលមាន ជំងឺរលាកថ្លើមប្រភេទ B មិនមានចេញរោគសញ្ញាទេ ហើយក៏អាចមិនដឹងខ្លួនថា គាត់កើតជំងឺនេះដែរ តែពួកគេនៅតែអាចចម្លងទៅអ្នកដ៏ទៃបាន។ មនុស្សស្រីដែលមានផ្ទៃពោះ គួរតែធ្វើតេស្តរកជំងឺរលាកថ្លើមប្រភេទ B។ ហេតុអ្វីបានជាអ្នកមានផ្ទៃពោះ ត្រូវធ្វើតេស្តជំងឺនេះ?

បើអ្នកមានផ្ទៃពោះ តេស្តជំងឺរលាកថ្លើមប្រភេទ B ចេញវិជ្ជមាន គេត្រូវការពារទារកនោះតាំងពីពេលកើត។ ចំពោះទារកដែលទទួលបានការការពារ នៅពេលកើតភ្លាម កម្រកើតជំងឺរលាកថ្លើមប្រភេទ Bណាស់។ ផ្ទុយទៅវិញ នៅពេលទារកឆ្លងមេរោគរលាកថ្លើម B ពួកគេទំនងវិវត្តទៅជាមេរោគនោះពេញមួយជីវិត។

- តើត្រូវធ្វើបែបណា បើអ្នកកើតជំងឺរលាកថ្លើមប្រភេទ B ហើយមានផ្ទៃពោះនោះ?អ្នកត្រូវពិភាក្សាបញ្ហានោះជាមួយនឹងគ្រូពេទ្យ ពីរបៀបគ្រប់គ្រងជំងឺរលាកថ្លើមប្រភេទ B របស់អ្នក ពីព្រោះគ្រូពេទ្យមានរបៀបព្យាបាល ដែលអាចកាត់បន្ថយហានិភ័យ ពីការចម្លងមេរោគរលាកថ្លើមប្រភេទ B ទៅកាន់ទារកនៅក្នុងផ្ទៃ។

- តើអ្នកអាចការពារទារកក្នុងផ្ទៃ មិនអោយឆ្លងជំងឺនេះដោយរបៀបណា? បើអ្នកមិនដឹងថា តើក្នុងខ្លួនអ្នកមានមេរោគរលាកថ្លើមប្រភេទ B ឬទេនោះ ត្រូវស្នើសុំគ្រូពេទ្យ ដើម្បីធ្វើតេស្តឈាមរកមេរោគរលាកថ្លើមប្រភេទ B

ក្នុងករណីលទ្ធផលតេស្តមេរោគរលាកថ្លើមប្រភេទ B អវិជ្ជមាននោះ អ្នកអាចសាកសួរគ្រូពេទ្យអំពីថ្នាំបង្ការ ជំងឺរលាកថ្លើមប្រភេទ B។ បើក្នុងករណីលទ្ធផលតេស្តមេរោគរលាកថ្លើមប្រភេទ B វិជ្ជមាននោះ គ្រូពេទ្យត្រូវព្យាបាល និងតាមដានសុខភាពកូនរបស់អ្នក។ ចំពោះកូនរបស់អ្នកនឹងទទួលបាននូវការចាក់វ៉ាក់សាំង ដូសដំបូង និងចាក់ថ្នាំ អេមីនូក្លូប៊ុយលីន (HBIG) ប្រឆាំងនឹងមេរោគរលាកថ្លើមប្រភេទ B ក្រោយពេលកើត។ ហើយកូនរបស់អ្នកត្រូវបន្តចាក់ថ្នាំបង្ការជាបន្តបន្ទាប់ តាមគោលការណ៍ថ្នាក់ជាតិ និងអោយគ្រប់ចំនួនកំណត់។

បន្ទាប់មក ក្រោយកូនអ្នកទទួលបានថ្នាំបង្ការជំងឺនោះគ្រប់ចំនួនកំណត់ហើយ គ្រូពេទ្យនឹងបូមឈាមរបស់កូនអ្នក យកទៅពិនិត្យ ដើម្បីជាការបញ្ជាក់ថា កូនរបស់អ្នកមានដុះអង់ទីករ និងមិនឆ្លងមេរោគរលាកថ្លើមប្រភេទ B។ បើទោះបីជាអ្នកកើត ជំងឺរលាកថ្លើមប្រភេទ B ក៏ដោយ ក៏វាមិនមានការចំលងក្នុងការបំបៅដោះកូនដែរ។

ដូច្នេះបើលោកអ្នកកើតមាននូវរាល់រោគសញ្ញាដែលបានរៀបរាប់ខាងលើនេះសូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសក្រពះពោះវៀន ថ្លើម និងឫសដូងបាត ដើម្បីស្វែងរក ពិនិត្យ និងការព្យាបាលឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕ ប្រភពពី៖មន្ទីរពេទ្យកាល់ម៉ែត

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2890

អត្ថបទថ្មីៗ
#អាហារOctober 12 2025
តិចអត់ដឹង! ពេលព្រឹកផឹកកាហ្វេ ១ប្រភេទនេះ ជួយការពារជំងឺកាច ៩មុខ
#អាហារOctober 12 2025
កម្រគេង! ញ៉ាំអាហារ ៥មុខនេះ កាត់បន្ថយការថប់បារម្ភ ជួយអ្នកឆាប់គេងលក់ស្រួល
#អាហារOctober 12 2025
នារីញ៉ាំគ្រាប់ធញ្ញជាតិខ្មែរ ១នេះ ការពារកើតជំងឺមហារីកសុដន់ និងមហារីកពោះវៀនធំ
#កីឡាOctober 12 2025
ហាត់ប្រាណរួច! ញ៉ាំអាហារទាំង ៥នេះ ដុតជាតិខ្លាញ់កាន់តែលឿន សម្រស់កាន់តែក្មេង
#សម្រស់October 12 2025
មិនចាំបាច់ប្រើផលិតផលច្រើន! នេះជាវិធីថែស្បែកសាមញ្ញ កម្ចាត់មុនអ័រម៉ូន ធ្វើឱ្យស្បែករលោងស្អាត
#ជំងឺOctober 12 2025
ពេលកូនឆ្លងជំងឺថ្លើមកើត ១ជីវិត! ស្រ្តីអំឡុងពេលមានផ្ទៃពោះចាំបាច់ធ្វើរឿង ១នេះជាបន្ទាន់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia