អាហារ
តិចអត់ដឹង! ពេលព្រឹកផឹកកាហ្វេ ១ប្រភេទនេះ ជួយការពារជំងឺកាច ៩មុខ
Tror Sopheap
October 12 2025
3.1 K views

មនុស្សជាច្រើនចូលចិត្តផឹកកាហ្វេនៅពេលព្រឹកដើម្បីបង្កើនថាមពល និងការគិតបានរហ័ស។ បើអ្នកផឹកកាហ្វេច្រើនចាប់ពី៤ទៅ៧កែវ វាប៉ះពាល់ដល់សុខភាពខ្លាំង។ អ្នកគួរទទួលទានជាតិកាហ្វេអ៊ីន ២កែវក្នុងមួយថ្ងៃបានហើយ។ អ្នកត្រូវដឹងថា ផឹកកាហ្វេខ្មៅដាក់ស្ករ៣០% ១០% និងអត់ស្ករគឺល្អសុខភាពបំផុត។ នេះជាប្រភេទកាហ្វេខ្មៅផឹកពេលព្រឹក ជួយការពារជំងឺ ៩មុខ។ តើមានជំងឺអ្វីខ្លះ?

១. កាហ្វេខ្មៅមួយកែវពេលព្រឹកអាចជួយបង្កើនថាមពលស្មារតីរបស់អ្នក គិតបានលឿន ចិត្តរីករាយ។ កាហ្វេខ្មៅជួយកម្ចាត់ស្រ្តេស ដុតអារម្មណ៍រីករាយ។

២. កាហ្វេខ្មៅជួយបង្កើនល្បឿនការរំលាយអាហារ បំបាត់ការហើមពោះ និងកែលម្អការទល់លាមក។

៣. ការផឹកកាហ្វេខ្មៅជួយដុតបំផ្លាញជាតិខ្លាញ់ព្រោះវាមានបរិមាណកាឡូរីទាប។

៤. កាហ្វេខ្មៅសម្បូរសារធាតុ polyphenols ជាសារធាតុប្រឆាំងអុកស៊ីតកម្មជាមួយនឹងឥទ្ធិពលប្រឆាំងនឹងការរលាកដ៏ខ្លាំងក្លា។

៥.កាហ្វេខ្មៅជួយការពារជំងឺមហារីកមាត់ មហារីកក្រពេញប្រូស្តាត មហារីកថ្លើម និងមហារីកពោះវៀនធំ។

៦. កាហ្វេខ្មៅជួយកាត់បន្ថយហានិភ័យជំងឺក្រិនថ្លើមមកពីជាតិអាល់កុលរហូតដល់ ៨០%។

៧.កាហ្វេខ្មៅជួយបង្កើនពង្រឹងប្រព័ន្ធប្រសាទខួរក្បាលដំណើរការបានល្អ។ ហើយវាជួយបន្ថយហានិភ័យជំងឺស្វិតខួរក្បាលនិងជំងឺវង្វេងដោយប្រហែល ៦៥% ចំពោះមនុស្សវ័យកណ្តាល។

៨. ផឹកកាហ្វេខ្មៅ១កែវជាប្រចាំថ្ងៃជួយអ្នកបន្ថយហានិភ័យជំងឺញ័រដៃបានរហូត ៣២ទៅ៦០% ។

៩. ផឹកកាហ្វេក្តៅ(អត់ដាក់ស្ករកែច្នៃ)យ៉ាងហោចណាស់មួយពែងក្នុងមួយថ្ងៃជួយកាត់បន្ថយហានិភ័យរបួសតម្រងនោមកាន់តែប្រសើរឡើង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia