កីឡា
៣ទម្លាប់ធ្វើពេលព្រឹក ថែក្រពះពោះវៀន ដុតរំលាយខ្លាញ់ឱ្យសម្រកគីឡូ និងសុខភាពខួរក្បាល
Tror Sopheap
October 10 2025
2.2 K views

ទម្លាប់ពេលព្រឹកគឺពិតជាមានឥទ្ធិពលខ្លាំងមែនទែនដល់ជីវិតពេញ១ថ្ងៃរបស់អ្នក។ ជាក់ស្ដែងដូចជាទម្លាប់ភ្ញាក់ពីគេងលឿនអ្នកនឹងបានអារម្មណ៍ស្រស់ស្រាយ មានពេលច្រើនសម្រាប់ធ្វើការងារ ហើយក៏មានប្រយោជន៍សម្រាប់សុខភាពរបស់អ្នកដូចគ្នា។ យោងតាមគេហទំព័រ webmd បានលើកឡើងថា ទម្លាប់ពេលព្រឹក៣យ៉ាងដែលអ្នកធ្វើព្រឹកឡើងរាល់ថ្ងៃ ទៅជួយដុតខ្លាញ់ នៅតំបន់ធំ ដៃ ភ្លៅ ធ្វើឱ្យអ្នកឆាប់ស្រកគីឡូលឿន ជាពិសេសកជួយធ្វើឱ្យផ្លូវអារម្មណ៍របស់អ្នកចាប់ផ្ដើមស្រស់ស្រាយ ស្រស់ថ្លាបំផុតផងដែរ។

១. ញ៉ាំយ៉ាអ៊ួជាអាហារពេលព្រឹក ប្រសិនបើអ្នកមានពេលតិច ហើយមានបញ្ហាវិបត្តិប្រព័ន្ធរំលាយអាហារ។ យ៉ាអ៊ួសម្បូរទៅដោយកាល់ស្យូម, វីតាមីនB12, ស័ង្កសី, ប៉ូតាស្យូម និងផូស្វ័រ ដែលសុទ្ធតែជាសារធាតុដែលរាងកាយចាំបាច់ត្រូវការជាប្រចាំថ្ងៃ។ បន្ថែមពីជម្រើសនេះ អាហារពេលព្រឹកOatmilk សម្បូរទៅដោយជាតិកាកសសៃឈ្មោះថា បេតាគ្លូខេន ដែលល្អសម្រាប់សុខភាពក្រពះពោះវៀន។

២.ហាត់ប្រាណ៖ ការហាត់ប្រាណជឿថាគ្រប់គ្នាភាគច្រើនគឺខ្ជិល សុខចិត្តបង្ខំគេង បើមានពេលក៏មិនហាត់ដែរ។ ការពិតទៅមកពីទម្លាប់ បើយើងព្រឹកឡើងមានទម្លាប់ហាត់ប្រាណពេលមិនបានហាត់ ដូចខ្វះអ្វីម្យ៉ាងអ៊ីចឹង។ ការហាត់ប្រាណអាចជួយទៅដុតរំលាយខ្លាញ់អាក្រក់ចេញពីខ្លួនរបស់អ្នកតាមតំបន់ ដូចជាពោះ ភ្លៅ ដើមដៃ កំពួនជើង ជាដើម ដែលជាហេតុធ្វើឱ្យអ្នកស្រកគីឡូបានលឿន ។ អាស្រ័យហេតុនេះហើយ អ្នកគួរតែមានទម្លាប់ព្យាយាមហាត់ប្រាណ។

៣. ញ៉ាំស៊ុតល្អសម្រាប់សុខភាពខួរក្បាល និងការពារជំងឺបេះដូង។ ស៊ុតជាប្រភពនៃសារធាតុ Choline ដែលមានសារសំខាន់សម្រាប់សុខភាពខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ។ ការទទួលទានស៊ុតក្នុងកម្រិតមធ្យមពេលព្រឹកអាចទ្រទ្រង់សុខភាពបេះដូង។ នេះដោយសារតែអាស៊ីតខ្លាញ់អូមេហ្គា3 នៅក្នុងស៊ុតអាចជួយកាត់បន្ថយការរលាក និងធ្វើឱ្យសុខភាពបេះដូងប្រសើរឡើង។ ហើយសារជាតិ selenium នៅក្នុងស៊ុតជួយ ការពារការកកឈាម ជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។

សរុបមកទម្លាប់ពេលព្រឹក៣ខាងលើនេះ គឺអាចជួយទៅដុតរំលាយខ្លាញ់អាក្រក់ចេញពីខ្លួនរបស់អ្នក និងជួយឱ្យអ្នកស្រកគីឡូ​ មានសម្រស់ស្អាត សុខភាពក៏ល្អ ជាពិសេសបាត់ស្រ្តេស​បាត់ អារម្មណ៍តានតឹង១ផ្នែកធំផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia