កុំមើលងាយទម្លាប់គេង។ អ្នកគេងមិនគ្រប់មិនត្រឹមតែប៉ះពាល់ខួរក្បាល និងផ្លូវចិត្តនោះទេ ចំពោះមនុស្សស្រីប៉ះពាល់ដល់ការគ្មានកូនផងដែរ។ តាមលោកវេជ្ជបណ្ឌិត Tran Ngoc Van Anh ជាអ្នកជំនាញបន្តពូជនៅមន្ទីរពេទ្យ Tam Anh General បានលើកឡើងថា ការគេងដើរតួនាទីយ៉ាងសំខាន់ក្នុងសុខភាពទូទៅ និងសុខភាពបន្តពូជ។ ការគេងមិនលក់ ឬគេងមិនគ្រប់ មានផលរំខានដល់កម្រិតនៃអ័រម៉ូនសំខាន់ៗ រួមមានអ័រម៉ូន estrogen និង progesterone ដែលពាក់ព័ន្ធនឹងការបន្តពូជរបស់មនុស្សស្រី ។ តុល្យភាពអរម៉ូនទាំងពីរនេះគឺចាំបាច់សម្រាប់ការរៀបចំស្រទាប់ខាងក្នុងស្បូន និងលទ្ធភាពទទួលបានអំប្រ៊ីយ៉ុង។ មនុស្សស្រីគេងមិនគ្រប់នាំអរម៉ូនស្រ្តេសកើនឡើង ជាផលអវិជ្ជមានដល់អរម៉ូនបន្តពូជ និងស្បូនផងដែរ។
បើអ្នកធ្វើការវេនយប់ និងគេង ៦ម៉ោង វាអាចប៉ះពាល់ដល់ដំណើរការផ្ទេរអំប្រ៊ីយ៉ុង ព្រោះវាផ្ទុយទៅនឹងចង្វាក់ circadian ធម្មជាតិរបស់រាងកាយ។ ទោះបីអ្នកគេងលក់ស្កប់ស្កល់នៅពេលថ្ងៃក៏ដោយ ក៏វាគ្មានគុណភាពដូចជាគេងពេលយប់ចំនួន ៧ទៅ៩ម៉ោងទេ។ ការគេងមិនលក់ធ្វើឱ្យមានភាពតានតឹង អស់កម្លាំង ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ និងសមត្ថភាពរបស់រាងកាយកាន់តែចុះខ្សោយ ធ្វើឱ្យមនុស្សស្រីពិបាកមានកូនដែរ។
មានសំណួរលើកឡើងថា ខ្ញុំមិនអាចឈប់ធ្វើការពេលយប់បានទេ ខ្ញុំគួរធ្វើយ៉ាងណា? លោកវេជ្ជបណ្ឌិត Tran បានឆ្លើយថា សូមព្យាយាមបង្កើតបរិយាកាសក្នុងបន្ទប់គេងរបស់អ្នកឱ្យងងឹតដូចជាយប់ ហើយរក្សាបន្ទប់គេងរបស់អ្នកនៅសីតុណ្ហភាពត្រជាក់ស្រួល។ ការគេងបែបនេះ កុំឱ្យរាងកាយរបស់អ្នកប៉ះពាល់ដល់អរម៉ូនការបន្តខ្លាំងពេក។
ដូច្នេះ! ការគេងនេះជារឿងមួយ អាចប៉ះពាល់ដល់មនុស្សស្រីគ្មានកូនមួយផ្នែកតូចដែរ មិនមែនគេងមិនគ្រប់មនុស្សស្រីគ្មានកូនដាច់ខាតទេ។ ហើយមនុស្សស្រី គួរព្យាយាមហាត់ប្រាណ ហូបបន្លផ្លែឈើ កាត់បន្ថយគ្រឿងកំប៉ុងផ្អែមៗ និងស្រា ឬបារីជាដើម ទើបមនុស្សស្រីមានសុខភាពល្អ នៅតែមានកូនបានដែរ។ ហើយមនុស្សស្រីគួរទៅរកគ្រូពេទ្យបើអ្នកមានបញ្ហាគ្មានកូន ព្រោះគ្រូពេទ្យមានជំនាញជួយអ្នកឱ្យមានកូនឡើងវិញ៕ អត្ថបទដោយ៖ ទ្រ សុភាព