ពេលខ្លះយើងឈឺកប៉ុន្តែយើងស្មានតែអត់អីទុកយូរមិនចាប់អារម្មណ៍នាំឱ្យរលាក និងកើតជំងឺច្រើនមុខដល់បំពងក។ តាមលោកវេជ្ជបណ្ឌិត Tran Ngoc Hai ជានាយកផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យ Tam Anh ទីក្រុងហាណូយ បាននិយាយថា កាលពីមុន មហារីកបំពង់ក ឬបំពង់អាហារកើតមានចំពោះមនុស្សចាស់ទេ។ ឥឡូវនេះ! សូម្បីតែវ័យក្មេងក៏អាចកើតជំងឺមហារីកបំពងកនេះបានដែរ។ ក្រោមមូលហេតុទាំង ៥នេះនាំឱ្យកើតមហារីកបំពងក៖
១. ការច្រាលជាតិអាស៊ីតក្នុងក្រពះពោះវៀននាំឱ្យរលាក និងខូចកោសិកាក្នុងបំពងកឡើងវិញ។ ពេលអ្នកទុកបញ្ហានេះយូរៗ ទៅ កោសិកា epithelial ស្រទាប់បំពង់ករអាចបំប្លែងទៅជាក្រពេញហៅថា Barrett's esophagus ជាហេតុបង្កើនហានិភ័យជំងឺមហារីកបំពង់ក។
២. ភាពធាត់ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងកម្រិតនៃសារធាតុរលាក និងរំខានដល់ប្រព័ន្ធ endocrine ដែលជួយសម្រួលដល់ការលូតលាស់នៃកោសិកាកាចក្នុងបំពង់ក។ ការលើសជាតិខ្លាញ់visceral បង្កើនសម្ពាធខាងក្នុងពោះនាំឱ្យមានការច្រាលជាតិអាស៊ីតក្នុងក្រពះ បណ្តាលឱ្យខូចបំពង់កដោយប្រយោលផងដែរ។
៣. របបអាហារគ្មានសុខភាពល្អដែលមានជាតិខ្លាញ់ឆ្អែត និងអាហារកែច្នៃដែលលើសកម្រិតជាតិប្រៃផ្អែម និងខ្លាំញ់ច្រើនជាអ្នកនាំហេតុឱ្យកើតជំងឺមហារីកបំពង់ក។ សូម្បីការញ៉ាំអាហារមិនទៀងទាត់ក៏នាំឱ្យកើតមហារីកបំពង់កដែរ រំលងអាហារញឹកញាប់ ញ៉ាំច្រើនពេក ឬញ៉ាំយប់ជ្រៅពេក នាំឱ្យកើតអាស៊ីតក្រពះ និងខូចបំពង់កយ៉ាងឆាប់។
៤. ស្រានិងបារី ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ចាត់ទុកជាមូលហេតុទី១ ដែលសារធាតុបង្កមហារីកបំពង់កលឿនជាងគេ។
៥. បើនរណាម្នាក់ក្នុងគ្រួសាររបស់អ្នកធ្លាប់ជំងឺមហារីកបំពង់ក។ តាមវេជ្ជបណ្ឌិតបានណែនាំថា បើក្នុងគ្រួសារអ្នកមានប្រវត្តិកើតមហារីកបំពង់ក អ្នកគួរទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ដើម្បីការពារជំងឺមហារីកកំពង់កនេះ។
ដូច្នេះ! បើអ្នកមានបញ្ហាឈឺបំពង់ករាងយូរ អ្នកគួរទៅជួបលោកគ្រូពេទ្យដើម្បីដឹងពីការពិត។ ជាពិសេសរយៈពេលមួយឆ្នាំ អ្នកគួរទៅពិនិត្យសុខភាពឱ្យបានម្តងដើម្បីដឹងពីស្ថានភាពរាងកាយ បើក្នុងករណីមានកូនជំងឺតូចណាមួយ ស្រួលគ្រូពេទ្យព្យាបាលទាន់ពេលវេលា ឱ្យអ្នកមានសុខភាពល្អឡើងមកវិញ៕ អត្ថបទដោយ៖ ទ្រសុភាព