អាហារ
ចូលចិត្តញុំា ស៊ុត រាល់ថ្ងៃ តិចអត់ដឹងថា ស៊ុត មានអត្ថប្រយោជន៍ជួយការពារជំងឺ ១នេះ
Pov Saru
October 10 2025
238 views

មានមនុស្សជាច្រើននិយាយថា ស៊ុត មិនសូវល្អសម្រាប់សុខភាពទេពួកគេយល់ថា ស៊ុត មានខ្លាញ់ច្រើន មានកូឡេស្តេរ៉ុលខ្ពស់ ឬសារធាតុអរម៉ូនដែលចេញពីកូនមាន់ញី។ ប៉ុន្តែការគិតបែបនេះគឺជាការយល់ច្រឡំខុសទាំងស្រុង ព្រោះការពិត ស៊ុត មានប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពរបស់មនុស្ស។

ដឹងទេថាស៊ុតមួយគ្រាប់មានវីតាមីន A, Folate, វីតាមីន B2, B5, B6, B12, វីតាមីន D, E, K, ផូស្វ័រ, សេលេញ៉ូម ស័ង្កសី និងកាល់ស្យូម។ លើសពីនេះទៅទៀត ស៊ុតក៏មានប្រូតេអ៊ីន និងខ្លាញ់ល្អ ដែលជាសារធាតុចាំបាច់សម្រាប់រាងកាយ។ ហើយរាងកាយយើងត្រូវការវា ដើម្បីរក្សាសុខភាពឱ្យបានល្អ និងមានថាមពល។ តាមរយៈគេហទំព័រ Health Support បានលើកឡើង ២ចំណុចដែល ស៊ុត ពិតជាមានអត្ថប្រយោជន៍សម្រាប់សុខភាព៖

1. កម្រិតកូឡេស្តេរ៉ុលល្អ (HDL) នឹងកើនឡើង៖ មនុស្សជាច្រើនភ័យខ្លាចថា ស៊ុត ព្រោះគិតថាវាមានកូឡេស្តេរ៉ុលអាក្រក់។ តែជាក់ស្តែង ស៊ុត ផ្ទុកកូឡេស្តេរ៉ុលល្អ (HDL) ដែលជួយដឹកនាំកូឡេស្តេរ៉ុលអាក្រក់ពីរាងកាយត្រឡប់ទៅថ្លើម ដើម្បីកម្ចាត់ចេញ។ ការញ៉ាំ ស៊ុត ជាប្រចាំអាចជួយឱ្យកម្រិត HDL កើនឡើង ដែលមានអត្ថប្រយោជន៍ល្អសម្រាប់សុខភាពបេះដូង។

2. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង៖ នៅពេល HDL កើនឡើង រាងកាយអាចកម្ចាត់កូឡេស្តេរ៉ុលអាក្រក់បានល្អជាងមុន។ ការសិក្សាច្រើនបានបង្ហាញថា កូឡេស្តេរ៉ុលអាក្រក់ (LDL) ជាមូលហេតុនាំឱ្យកើតជំងឺបេះដូង។ ស៊ុតមាន សេលេញ៉ូម ដែលជាសារធាតុប្រឆាំងការរលាកដ៏មានអត្ថប្រយោជន៍។ ការស្រាវជ្រាវបានបង្ហាញថា ការទទួលទានសារធាតុនេះជាប្រចាំអាចកាត់បន្ថយហានិភ័យស្លាប់ដោយសារជំងឺបេះដូងដល់ ៥០%។

ស៊ុត គឺជាអាហារដែលមានសារធាតុចិញ្ចឹមខ្ពស់ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។  ប្រសិនបើអ្នកញ៉ាំស៊ុត ២ ទៅ ៣ គ្រាប់ក្នុងមួយថ្ងៃ ជាមួយអាហារសមរម្យ វាអាចជួយឱ្យអ្នកមានសុខភាពល្អ បេះដូងរឹងមាំ និងថាមពលច្រើនជាងមុន៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 46

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia