ជំងឺ
កុំបណ្ដោយតាមទម្លាប់ ១នេះ នាំឱ្យអ្នកខួរក្បាលចុះខ្សោយ ឆាប់វង្វេងទាំងវ័យក្មេង
Pov Saru
October 10 2025
427 views

តាមការសិក្សាមួយពីវិទ្យាស្ថាន Karolinska ប្រទេសស៊ុយអែត បញ្ជាក់ថា អ្នកដែលគេងមិនបានគ្រប់គ្រាន់ ឬមានបញ្ហានៃការគេង ធ្វើឱ្យខួរក្បាលរបស់ពួកគេចាស់លឿនជាងអាយុ។ អ្នកស្រាវជ្រាវបានវិភាគមនុស្សជាង 27,000 នាក់ នៅចក្រភពអង់គ្លេស ជាលទ្ធផលបង្ហាញថា អ្នកដែលខ្សោយក្នុងការគេងធ្វើឱ្យការដំណើរខួរក្បាលចុះខ្សោយ ចាស់ជាងអាយុប្រហែល ១ឆ្នាំ។

លើសពីនេះវេបសាយ Medical news today ក៏បានលើកឡើងដែរថា ការចុះខ្សោយដំណេក អាចរំខានដល់ប្រព័ន្ធភាពស៊ាំ បណ្តាលឱ្យមានការរលាកកើនឡើង និងបង្កើនហានិភ័យនៃជំងឺដូចជា ការគាំងបេះដូង ឬបញ្ហាអារម្មណ៍។ លោក Abigail Dove អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Karolinska បាននិយាយថា ការរកឃើញនេះជាអ្វីដែលគួរឱ្យភ្ញាក់ផ្អើល ព្រោះវាបង្ហាញថា ការគេងអាចជាបញ្ហាសុខភាពដ៏សំខាន់មួយ ដែលមនុស្សមិនគួរមើលរំលង។ ខួរក្បាលរបស់មនុស្សដែលមានគេងល្អ មានសភាពស្រស់ស្រាយជាងខួរក្បាលរបស់អ្នកគេងមិនល្អ ទោះបីជាមានអាយុដូចគ្នាក៏ដោយ។

គ្រូពេទ្យ Raj Dasgupta បានបន្ថែមថា ការសិក្សានេះបញ្ជាក់អ្វីដែលអ្នកជំនាញសង្ស័យមកជាយូរហើយ ការគេងមិនគ្រប់គ្រាន់មិនមែនគ្រាន់តែធ្វើឱ្យយើងអស់កម្លាំង ឬខ្វះសមត្ថភាពផ្តោតអារម្មណ៍ទេ ប៉ុន្តែវាអាចធ្វើឱ្យខួរក្បាលរបស់យើងចាស់លឿនជាងធម្មតា។ អ្នកដែលជួបបញ្ហាគេងមិនលក់ គេងយប់មិនស្កប់ស្កល់ ឬស្រមុកជាប្រចាំ អាចមានខួរក្បាលដែលចាស់ជាងអាយុ។

សរុបមក នៅពេលដែលអ្នកមានដំណេកមួយដែលល្អ មិនត្រឹមតែជួយឱ្យរាងកាយអាចសម្រាកបានទេ ប៉ុន្តែថែមទាំងជួយថែរក្សាខួរក្បាលឱ្យមានសុខភាពល្អ មិនងាយចាស់តាមអាយុ។ ការយកចិត្តទុកដាក់លើគុណភាពនៃការគេង ដូចជាកំណត់ម៉ោងគេងជាប្រចាំ បង្រៀនខ្លួនឯងឱ្យសម្រាក និងជៀសវាងអ្វីដែលរំខានដល់ដំណេក គឺជាចំណុចសំខាន់ក្នុងការរក្សាខួរក្បាលឱ្យនៅស្រស់ស្រាយរយៈពេលវែង៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 46

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia