លោកប្រធានាធិបតី Trump ឬត្រាំ មានប្រសាស៍ថា ខ្ញុំមិនបានគេង១យប់ ៧ទៅ៨ម៉ោងទេ។ ហើយគាត់បានប្រាប់ Fox News ក្នុងបទសម្ភាសន៍ឆ្នាំ ២០១៧ ថា "ខ្ញុំធ្វើការជាច្រើនម៉ោងរហូតដល់ម៉ោង១២ទៅ១យប់ឯណោះ ហើយគាត់ភ្ញាក់នៅម៉ោង ៥ព្រឹក។ គាត់មានទម្លាប់គេងមួយយប់ ៤ទៅ៥ម៉ោង។ សូម្បីតែលោក Ronny Jackson ជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់លោកត្រាំ Trump បានបញ្ជាក់ផងដែរថា គាត់ ៤ទៅ៥ម៉ោងក្នុងមួយយប់ វាជារឿងធម្មតាមទម្លាប់ពេញមួយជីវិតរបស់គាត់ហើយ។ គាត់ជាប្រភេទមនុស្សមិនត្រូវការការគេងច្រើនម៉ោងនោះទេ”។
តាមអ្នកជំនាញសុខភាពមានការព្រួយបារម្ភអំពីផលប៉ះពាល់សម្រាប់មនុស្សខុសពីលោកត្រាំ ដែលមានទម្លាប់គេងតិចងាយប្រឈមជំងឺដាក់ខ្លួនណាស់ជាពិសេសខូចប្រព័ន្ធប្រាសាទរបស់ខួក្បាល។ តាមលោកវេជ្ជបណ្ឌិត Mark Kovacs ជាអ្នកជំនាញផ្នែកសុខភាព និងអាយុវែងបានបញ្ជាក់ថា ការគេងតិចសម្រាប់មនុស្សធំតិចជាង ៧ទៅ៨ម៉ោង ធ្វើឱ្យមនុស្សជួបផលវិបាករយៈពេលវែងយ៉ាងធ្ងន់ធ្ងរដូចជាមានហានិភ័យជំងឺសរសៃឈាមបេះដូង ការទប់ទល់នឹងប្រព័ន្ធភាពស៊ាំចុះខ្សោយ ជំងឺទឹកនោមផ្អែម និងបង្កើនភាពចាស់លឿន ហៅថា មុខចាស់ អាយុតិច។
ព្រោះការគេងជាទម្លាប់ផ្តល់ពេលវេលាឱ្យរាងកាយដើម្បីសម្រាក(សាកថាមពល) និងជួសជុលរាងកាយឡើងវិញ។ ហើយអនុញ្ញាតឱ្យខួរក្បាលប្រមូលផ្តុំការចងចាំដើម្បីបង្កើនជំនាញក្នុងការដោះស្រាយបញ្ហាមុតស្រួច និងស្តារជាលិការាងកាយការពារនឹងជំងឺកាចៗ ពេលអាយុច្រើនផងដែរ។ តាមលោក Christopher Heywood ជាអ្នកជំនាញការគេង និងជានាយកក្នុងការស្រាវជ្រាវនៅ Longevity បានលើកឡើងថា បើអ្នកចង់គេងលក់លឿន អ្នកគួរដង្ហើមមួយៗ ហើយបិទភ្នែករយៈពេល ១នាទីដោយនិយាយប្រាប់ខ្លួនឯងថា កុំគិត កុំគិត... ដើម្បីបញ្ឃប់ការគិត ឱ្យចិត្តរបស់អ្នកស្ងប់ ហើយអ្នកនឹងគេងលក់លឿនបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព