ជំងឺ
អ្នកចូលគេងយប់ៗជ្រៅក្រោយម៉ោងនេះ ងាយនឹងកើតជំងឺខ្សោយតម្រងនោម
Pov Saru
October 17 2025
166 views

មានមនុស្សជាច្រើនជាពិសេសយុវវ័យក្មេងៗបានទម្លាប់ខ្លួនឱ្យចូលគេងយប់ៗជ្រៅ ដោយគិតថាវានឹងមិនអីព្រោះពួកគេនៅមានកម្លាំងរឹងមាំ ប៉ុន្តែជាក់ស្ដែងតាមការសិក្សាមួយបញ្ជាក់ថា ការចូលគេងយប់ៗជ្រៅយូរទៅក្លាយជាទម្លាប់ដែលអាចបំផ្លាញសុខភាពជាបន្តបន្ទាប់ ជាពិសេសប៉ះពាល់ដល់ តម្រងនោម ដែលជាសរីរាង្គសំខាន់មួយក្នុងរាងកាយមនុស្ស។ 

តម្រងនោមមានតួនាទីចម្បងក្នុងការចម្រោះឈាម បន្សាបជាតិពុល និងគ្រប់គ្រងសមតុល្យជាតិទឹក និងអំបិលក្នុងរាងកាយ។ ទោះបីវាធ្វើការបន្តទៅមិនឈប់ក្នុងរយៈពេល 24 ម៉ោងក្នុងមួយថ្ងៃក៏ដោយ ក៏វាមានពេលវេលាសំខាន់មួយសម្រាប់ស្ដារខ្លួន និងជួសជុលកោសិកាដែលខូចឡើងវិញដែរ ដែលគេឃើញថា វាធ្វើសកម្មភាពខ្លាំងបំផុតនៅចន្លោះម៉ោង ១១យប់ដល់ ៣ព្រឹក។ ដូច្នេះ បើអ្នកទម្លាប់ចូលគេងក្រោយម៉ោង ១១ យប់ជាប្រចាំ តម្រងនោមរបស់អ្នកនឹងមិនទទួលបានឱកាសស្ដារកោសិកា និងសម្រាកបានគ្រប់គ្រាន់ទេ។ យូរទៅ វាអាចធ្វើឱ្យមុខងារតម្រងនោមថយចុះ និងនាំឱ្យកើតជំងឺតម្រងនោមរ៉ាំរ៉ៃដោយមិនដឹងខ្លួន។

ការសិក្សាផ្សាយក្នុងទស្សនាវដ្ដីវេជ្ជសាស្ត្រ Clinical Journal of the American Society of Nephrology (USA) បានបញ្ជាក់ថា អ្នកដែលគេងក្រោយម៉ោង ១១យប់ និងគេងតិចជាង ៦ម៉ោងក្នុងមួយយប់ មានហានិភ័យខ្ពស់នៃការកើតជំងឺតម្រងនោម។ មុខងារតម្រងនោមរបស់អ្នកនឹងថយចុះលឿនជាងអ្នកដែលគេងទៀងទាត់ ៧ ទៅ ៨ម៉ោង។ លទ្ធផលនៃការគេងយប់ជ្រៅ អាចនាំឱ្យមានជាតិស្ករក្នុងឈាមខ្ពស់ សម្ពាធឈាមឡើង ខ្លាញ់ឈាមមិនសមតុល្យ ហើយទាំងអស់នេះគឺជាកត្តាដែលបង្កឱ្យតម្រងនោមខ្សោយ។

ជំងឺតម្រងនោមជារឿយៗកើតឡើងដោយស្ងៀមស្ងាត់។ នៅដំណាក់កាលដំបូង វាមិនបង្ហាញរោគសញ្ញាណាមួយឡើយ។ មនុស្សភាគច្រើនទើបដឹងថាខ្លួនមានបញ្ហា នៅពេលជំងឺឈានចូលដំណាក់កាលធ្ងន់ធ្ងរ ទៅហើយ ។ ហើយមូលហេតុដែលការគេងយប់ធ្វើឱ្យប៉ះពាល់ដល់តម្រងនោម គឺព្រោះនៅពេលរាងកាយមិនសម្រាក អ័រម៉ូននានាដែលជួយគ្រប់គ្រងសម្ពាធឈាម និងប្រព័ន្ធសរសៃឈាមមិនអាចដំណើរការប្រក្រតីបាន។ ការមិនគេងគ្រប់គ្រាន់ក៏ធ្វើឱ្យប្រព័ន្ធភាពស៊ាំថយចុះ បង្កឱ្យកោសិកាតម្រងនោមស្ទាក់ស្ទើរ និងមានសភាពធ្លាក់ចុះលឿនជាងធម្មតា។ ដូច្នេះ យើងទាំងអស់ត្រូវតែយកចិត្តទុកដាក់ការពារជំងឺ និងរក្សាទម្លាប់រស់នៅឱ្យមានសុខភាពល្អ ដើម្បីការពារសុខភាពតម្រងនោម ជាពិសេសរាងកាយ និងសុខភាព ទូទៅ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 65

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia