អាហារ
ពេលព្រឹកនេះ! ញ៉ាំផ្លែឈើទាំង ៥នេះមិនធាត់ទេ ជួយសម្រកខ្លាញ់ក្បាលពោះ
Tror Sopheap
October 16 2025
5 views

ពេលព្រឹកអ្នកផឹកកាហ្វេដាក់ស្ករ១០០% ថែមបាយស្រូបមួយចាន និងចេកចៀនលាងមាត់នោះ ធ្វើឱ្យអ្នកកាន់តែធាត់លើសដើម។ ហើយអាហារថ្ងៃត្រង់អ្នកហូបចូលចិត្តអាហារមានរសជាតិប្រៃផ្អែមគឺគ្មានថ្ងៃស្រកគីឡូនោះទេ។ បើអ្នកចង់សម្រកគីឡូ ឬស្រកក្បាលនោះ គ្រាន់តែហូបផ្លែឈើទាំង ៥នេះដឹងតែបានផលមិនខានទេ។

១. ហូបផ្លែប័រពេលព្រឹកមានគុណប្រយោជន៍សម្រកគីឡូបានលឿនណាស់។ ព្រោះវាមាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​​ល្អ monounsaturated មានជាតិប្រូតេអ៊ីន ជាតិ​សរ​សៃ និង​សារធាតុចិញ្ចឹមជា​ច្រើនជួយអ្នកសម្រកគីឡូបានឆាប់បំផុត។ ផ្លែ​ប័រ​ក៏​ជា​ប្រភព​នៃ​អាស៊ីត​ខ្លាញ់ oleic ​ជួយ​ធ្វើ​ឱ្យ​អ្នក​ឆាប់​ឆ្អែត ​និង​ឆ្អែត​បាន​យូរ​ផងដែរ​។

២. ពេលព្រឹកអ្នកហូបផ្លែល្ហុងមានប្រសិទ្ធភាពខ្ពស់ជួយកម្ចាត់ជាតិខ្លាញ់ក្បាលពោះ។ ព្រោះផ្លែល្ហុងមានជាតិសសៃខ្ពស់ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ជួយបណ្តេញជាតិពុលចេញពីថ្លើម និងសម្អាតពោះវៀន។ ហើយផ្លែល្ហុងមានសមត្ថភាពស្រូបយកជាតិប្រូតេអ៊ីនល្អៗ ពីសាច់សត្វ និងសាច់ត្រី ហើយជួយរំលាយជាតិខ្លាញ់ក្នុងរាងកាយ។

៣. ហូបផ្លែដេញខ្លាញ់ឱ្យអ្នកឆាប់ស្រកក្បាលពោះ។ បើយោងតាមគេហទំព័រ Netlife បានចុះផ្សាយថា បើអ្នកចង់​សម្រក​គីឡូឱ្យបានលឿន ការញ៉ាំផ្លែចេក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឱសថ​មាន​ប្រសិទ្ធភាព​នាំមានសុខភាពល្អ។ គ្រាន់តែ​អ្នកបរិភោគ​ចេក​ស្រស់​១​ឬ២​ផ្លែ​នៅ​ពេល​ព្រឹកហូប​​ជាមួយ​ទឹក​ក្ដៅ អ្នក​អាច​ស្រក ១គីឡូក្រាម​ក្នុង​សប្ដាហ៍​ទីមួយ។

៤. ផ្លែក្រូចមិនត្រឹមតែសម្បូរវីតាមីនC ប៉ុណ្ណោះទេ មានផ្ទុកសារធាតុ hesperidin ជាសារជាតិ flavonoid ជួយកែលម្អមុខងារសរសៃឈាមឱ្យដើរស្រួល។ ជាពិសេសចំពោះមនុស្សវ័យកណ្តាលការពារកុំឱ្យមានជំងឺបេះដូង ការពារកុំឱ្យអ្នកឡើងគីឡូផងដែរ។ បើអ្នកមានបញ្ហាក្រពះពោះវៀន កុំផ្លែក្រូចមិនល្អដល់សុខភាពទេ។

៥. លោក Christensen ជាអ្នក​ឯកទេសខាងចំណីអាហារបានឱ្យដឹងថា ដំឡូងជ្វាគឺ មានផ្ទុកសារធាតុខារ៉ូទីនច្រើនបំផុតជួយទប់ស្កាត់ការឡើងគីឡូ និងប្រឆាំងភាពចាស់នៃស្បែករបស់អ្នក ព្រោះមានវាផ្ទុកវីតាមីនអា វីតាមីនសេ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារស្បែកកុំឱ្យចាស់។ ដំឡូងជ្វាមានកាឡូរីទាបជាងបាយស ដូចនេះការបរិភោគដំឡូងជ្វានៅពេលព្រឹក គឺផ្ដល់គុណប្រយោជន៍ការសម្រកជាតិខ្លាញ់ក្បាលពោះ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2907

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia