កុមារ
កូនញ៉ាំអាហារមានសារធាតុចិញ្ចឹម ៤មុខ ឆ្អឹងឆាប់លូត ខួរក្បាលឆ្លាត រៀនឆាប់បាន
Tror Sopheap
October 16 2025
590 views

កូនញ៉ាំអាហារមិនល្អដូចជាអាហារចៀន មីកញ្ចប់ និងភេសជ្ជៈផ្អែមៗ ជាប្រចាំថ្ងៃនោះ នាំឱ្យកូនរបស់អ្នកកើតទឹកនោមផ្អែមទាំងវ័យក្មេង។ អាហារមិនល្អទាំងបំផ្លាញសុខភាពកូនក្មេងធ្វើឱ្យឆ្អឹងលូតយឺត ហើយខួរក្បាលឆាប់ភ្លេច។ តាមគេហទំព័រ Hindustan Times បានចុះផ្សាយថា កុមារញ៉ាំអាហារមានសារធាតុទាំង ៤នេះពង្រឹងសុខភាព៖

១. ប្រូតេអ៊ីនប៉ូវសុខភាពកុមា៖ កុមារខ្វះជាតិប្រូតេអ៊ីនក្នុងខ្លួន ធ្វើឱ្យមានការអភិវឌ្ឍន៍រាងកាយយឺត មានបញ្ហាសាច់ដុំ ប្រព័ន្ធភាពស៊ាំចុះខ្សោយ ប៉ះពាល់ដល់ស្បែក ភ្នែក និងអារម្មណ៍។ ឪពុកម្តាយចូរផ្តល់អាហារដែលមានជាតិប្រូតេអ៊ីនដល់កូន ដើម្បីឆ្អឹតឆាប់លូត ពង្រឹងសាច់ដុំ និងខួរក្បាលល្អ រៀនពូកែ។ មានអាហារដូចជាឈីស សណ្តែកសៀង សាច់គោ ត្រី និងទឹកដោះគោ...ជាអាហារប៉ូវខួរក្បាល។

២. ខ្លាញ់ល្អកូនលូតលាស់ល្អ៖ ខ្លាញ់ត្រូវបានប្រើប្រាស់ដោយរាងកាយដើម្បីចាប់យកវីតាមីនA, D, E និង K ។ ចំពោះខ្លាញ់ Polyunsaturated និង monounsaturated fats មានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍខួរក្បាលកុមារឱ្យរៀនពូកែ។ ពេលកុមារខ្វះជាតិខ្លាញ់ល្អ រាងកាយមិនអាចស្រូបយកជាតិវីតាមីនគ្រប់គ្រាន់ឡើយ នាំឱ្យខួរក្បាលមិនងាយចងចាំ និងប៉ះពាល់ដល់ភ្នែក ឆ្អឹងលូតយឺត និងរបួសកម្រជាថែមទៀត។

៣. កាល់ស្យូម៖ ​មាន​តួនាទី​សំខាន់សម្រាប់កុមារ​ក្នុង​ការ​អភិវឌ្ឍខួរក្បាល និងពង្រឹង​ឆ្អឹង។ ឪពុកម្តាយឱ្យកូនញ៉ាំអាហារផ្លែក្រូច សណ្តែក គ្រាប់អាល់ម៉ុន ត្រី និងផឹកទឹកគោ ព្រោះវាសម្បូរសារធាតុល្អៗ ដូចជា កាល់ស្យូម ជាតិដែក ស័ង្កសី ម៉ាញេស្យូម វីតាមីនC ជួយពង្រឹងប្រព័ន្ធរាងកាយ កែលម្អសុខភាពពោះវៀន និងពង្រឹង IQ កុមារបានល្អផងដែរ។

៤. វីតាមីនA វីតាមីនA មិន​ត្រឹម​តែ​ល្អ​សម្រាប់​ភ្នែក​រសប់កុមារនោះទេ វាជួយ​រក្សា​មុខងារ​ខួរក្បាលពូកែចងចាំ និងខួរក្បាលរីករាយ។ ហើយវីតាមីន A ជួយបង្កើនកម្លាំងឆ្អឹង និងធ្មេញដល់កុមារឱ្យរឹងមាំ។ ពេលកុមារញ៉ាំដំឡូងជ្វា ថ្លើមសាច់គោ ស្ពៃខ្មៅ ការ៉ុត ស្វាយ និងស៊ុតដើម្បីបង្កើនវីតាមីន A ចូលក្នុងឆ្អឹង និងខួរក្បាល។

ដូច្នេះហើយ! ឪពុកម្តាយគួរបញ្ចូលទម្លាប់បន្ថែមឱ្យកូនរបស់ខ្លួន ឱ្យគេងបាន ៨ម៉ោងជាងជារៀងរាល់យប់ ហើយគេងមុនម៉ោង១០ យប់ជាតម្រូវការសម្រាប់កុមារលូតលាស់ឆ្អឹង និងពូកែចងចាំបានលឿន។ ហើយឱ្យកូនចូលរួមក្នុងកីឡាដូចជា ហែលទឹក បាល់បោះ លោតខ្សែ វាយសី ហែលទឹក... ជារៀងរាល់ថ្ងៃរយៈពេលត្រឹម ៣០ទៅ៦០នាទីដើម្បីពង្រឹងឆ្អឹងរឹងមាំ និងសុខភាពខួរក្បាល៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2905

អត្ថបទទាក់ទង

#កុមារ

កូនញ៉ាំអាហារមានសារធាតុចិញ្ចឹម ៤មុខ ឆ្អឹងឆាប់លូត ខួរក្បាលឆ្លាត រៀនឆាប់បាន
Tror Sopheap
October 16 2025
590 views

#កុមារ

ឪពុកម្តាយ! សញ្ញាព្រមានប្រាប់ពីកូនអ្នកកំពុងបាក់ទឹកចិត្ត និងបញ្ហាផ្លូវចិ//ត្ត
Tror Sopheap
October 16 2025
272 views

#កុមារ

ឪពុកម្ដាយត្រូវប្រយ័ត្ន ទម្លាប់ ៧ នេះបំផ្លាញខួរក្បាលរបស់កូន
Pov Saru
October 16 2025
254 views

#កុមារ

កូនអាយុក្រោមនេះ លេងទូរស័ព្ទច្រើន ប៉ះផ្លូវចិត្ត គ្មានទំនាក់ទំនងនឹងឪពុកម្តាយ
Pov Saru
October 10 2025
254 views

#កុមារ

ឪពុកម្ដាយត្រូវដឹងចំណុចទាំងនេះ មុនផ្ដល់អាហារបំប៉នដល់កូន បើមិនចង់ឱ្យកូនខូចសុខភាព
Pov Saru
October 7 2025
108 views

#កុមារ

ឪពុកម្តាយចិញ្ចឹមកូនបែបនេះ ឱ្យកូនមានទំនួលខុសត្រូវ កូនមានផ្លូវចិត្តរឹងមាំ
Tror Sopheap
September 30 2025
627 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia