អាហារ
ចង់ដឹងអត់! តើ ស៊ុតស្ងោរ និង ស៊ុតចៀន មួយណាល្អជាងក្នុងការសម្រកទម្ងន់?
Pov Saru
October 16 2025
24 views

ស៊ុត ជាអាហារមួយប្រភេទដែលពេញនិយមខ្លាំង ព្រោះវាមានតម្លៃសមរម្យ និងងាយស្រួលក្នុងការចម្អិន។ លើសពីនេះ ស៊ុត ក៏មានអត្ថប្រយោជន៍ជាច្រើនជួយដល់សុខភាពផងដែរ។ ជាទូទៅ ស៊ុតគឺជាប្រភពប្រូតេអ៊ីនដ៏អស្ចារ្យដែលផ្ទុកទៅដោយវីតាមីន B2, B12, D, A រួមទាំង folate ខ្លាញ់ដែលមានសុខភាពល្អ និងកាបូអ៊ីដ្រាត ក្នុងចំណោមសារធាតុជាច្រើនទៀត។

ជាការពិតទៅ ស៊ុត ត្រូវបានគេចាត់ទុកថាជាអាហារដ៏ល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់ បើប្រៀបធៀបជាមួយនឹងអាហារផ្សេងៗព្រោះ ស៊ុត មានកាឡូរីទាប ដែលអាចធ្វើឱ្យអ្នកឆ្អែតបានយូរ។ ដូច្នេះ តើរវាង ស៊ុតស្ងោរ និង ស៊ុតចៀន មួយណាដែលល្អជាងសម្រាប់សុខភាពនិងការសម្រកទម្ងន់? អ្នកជំនាញណែនាំថា ញុំាស៊ុតស្ងោរ មានអត្ថប្រយោជន៍ច្រើនជាង និងជាជម្រើសល្អបំផុតសម្រាប់អ្នកចង់ស្រកគីឡូរ ព្រោះស៊ុតស្ងោរវាមិនបន្ថែមកាឡូរីនៅក្នុងរាងកាយទេ។ បើជា ស៊ុតចៀន វិញវាអាចបង្កើនបរិមាណកាឡូរីនៅក្នុងខ្លួនដោយសារតែពេលចម្អិនយើងត្រូវប្រើខ្លាញ់ ប្រេង ឬប៊ឺ ដែលអាចរារាំងដល់ការខិតខំប្រឹងប្រែងរបស់អ្នកក្នុងការសម្រកទម្ងន់។

ក្រៅពីល្អសម្រាប់ការសម្រកទម្ងន់ អត្ថប្រយោជន៍នៃការញុំា ស៊ុត គឺល្អសម្រាប់សុខភាពដូចជា ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ពង្រឹងសុខភាពឆ្អឹង ធ្វើឱ្យប្រព័ន្ធរំលាយអាហារបានប្រសើរឡើង ក៏ដូចជាជួយដល់មុខងារនៃថ្លើមផងដែរ។ សមាគមន៍ បេះដូងអាមេរិក (AHA) បញ្ជាក់ថា សារធាតុ lutein និង zeaxanthin នៃ ស៊ុត លឿង អាចល្អសម្រាប់ភ្នែក វាអាចកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ។

តាមរយៈគេហទំព័រ Health Support ក៏បានសរសេរដែរថា ស៊ុត មិនត្រឹមតែឆ្ងាញ់ជំនួយដល់ការសម្រកទម្ងន់ ប៉ុន្តែអត្ថប្រយោជន៍មួយទៀតគឺវាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង៖ នៅពេល HDL កើនឡើង រាងកាយអាចកម្ចាត់កូឡេស្តេរ៉ុលអាក្រក់បានល្អជាងមុន។ ការសិក្សាច្រើនបានបង្ហាញថា កូឡេស្តេរ៉ុលអាក្រក់ (LDL) ជាមូលហេតុនាំឱ្យកើតជំងឺបេះដូង។ ស៊ុតមាន សេលេញ៉ូម ដែលជាសារធាតុប្រឆាំងការរលាកដ៏មានអត្ថប្រយោជន៍។ ការស្រាវជ្រាវបានបង្ហាញថា ការទទួលទានសារធាតុនេះជាប្រចាំអាចកាត់បន្ថយហានិភ័យស្លាប់ដោយសារជំងឺបេះដូងដល់ ៥០%៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 62

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia