កុមារ
ឪពុកម្តាយ! សញ្ញាព្រមានប្រាប់ពីកូនអ្នកកំពុងបាក់ទឹកចិត្ត និងបញ្ហាផ្លូវចិ//ត្ត
Tror Sopheap
October 16 2025
269 views

យើងគិតថា ក្មេងគ្មានបញ្ហា ឬជំងឺផ្លូវចិត្តនោះទេ ការពិត! ក្មេងងាយរងគ្រោះក្នុងការបាក់ទឹកចិត្តជាងមនុស្សធំណាស់។ ពេលខ្លះឪពុកម្តាយភាគច្រើនមិនសូវជាចាប់អារម្មណ៍រោគសញ្ញាបាក់ទឹកចិត្តកូនទេ។ ពេលខ្លះកូនមានអត្តចរិតខឹង និងយំ ព្រោះតែមានបញ្ហាផ្លូវចិត្តនេះឯង។ បើកូនអ្នកមានបញ្ហាផ្លូវចិត្តពីក្មេង ធំឡើងគេនឹងក្លាយជាបុគ្គលទន់ខ្សោយ និងឆាប់គិតខ្លីលឿនបំផុត។ យោងតាមគេហទំព័រ Hindustan Times បានចុះផ្សាយថា នេះជាសញ្ញាកូនរបស់អ្នកកំពុងតែបាក់ទឹកចិត្ត៖

១. ការផ្លាស់ប្តូរឥរិយាបថ៖ កុមារមានបញ្ហាផ្លូវចិត្ត អ្នកនឹងប្រទះនៅការផ្លាស់ប្តូរអាកប្បកិរិយាភ្លាមៗ ដូចជាឆាប់ខឹង យំភ្លាមៗ ខ្វះការប្រាស្រ័យទាក់ទង និងដកខ្លួនចេញពីអ្នកដទៃ ឬឪពុកម្តាយ។ សម្រាប់មនុស្សធំអាចនិយាយពីបញ្ហាក្នុងចិត្តយ៉ាងងាយដោយបើកចំហរ ប៉ុន្តែក្មេងវិញតែងលាក់អារម្មណ៍អន់តូច និងខឹងក្នុងចិត្ត លុះត្រាឪពុកម្តាយស្វែងយល់ពីអារម្មណ៍ពួកគេ។

២. កូនលំបាកក្នុងការផ្តោតអារម្មណ៍៖ ឪពុកម្តាយដើម្បីដឹងពីបញ្ហាផ្លូវចិត្តកូន គួរដាក់សំណួរសួថា តើកូនរបស់ខ្លួន មានការពិបាកក្នុងការផ្តោតអារម្មណ៍លើអ្វីមួយដែលគេកំពុងតែធ្វើទេ ធ្វើល្អ ឬមិនល្អសោះ? ព្រោះការលំបាកក្នុងការផ្តោតអារម្មណ៍ នាំឱ្យកូនធ្វើការមិនល្អទេ វាជាសញ្ញាមួយប្រាប់ពីកូនរបស់អ្នក កំពុងតែមានបញ្ហាការថប់បារម្ភ ការធ្លាក់ទឹកចិត្ត ឬបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀត។ បើកូនមានបញ្ហាបែបនេះ ឪពុកម្តាយគួរលើកទឹកចិត្តកូន ឱ្យកូនសម្រាកបានគ្រប់គ្រាន់ កាត់បន្ថយការលេងទូរស័ព្ទ ហើយប្តូរឱ្យមកអាន ការនិទានរឿងឱ្យស្តាប់ និងធ្វើលំហាត់ប្រាណស្រាលៗ ដើម្បីគ្រប់គ្រងភាពតានតឹង និងបង្កើនការផ្តោតអារម្មណ៍របស់កូនឡើងវិញ។

៣. គេងសុបិនច្រើន៖ ការគេងមិនលក់ សុបិន្តអាក្រក់ច្រើន ឬគេងច្រើនពេកជាសញ្ញានៃជំងឺផ្លូវចិត្ត ឬថប់បារម្ភរបស់កូនក្មេងដែរ។ ឪពុកម្តាយគួរតែបង្កើតទម្លាប់ឱ្យកូនចូលគេងម៉ោងណាគឺម៉ោងហ្នឹង បើចូលគេងម៉ោង៩ឬម៉ោង១០ ដឹងតែចូលគេងហ្នឹង។ ហើយរក្សាក្នុងបន្ទប់គេងរបស់កូនឱ្យមានលក្ខណៈស្ងប់ស្ងាត់ដើម្បីគេងស្ងប់ចិត្ត។ ព្រោះក្មេងត្រូវការគេងចន្លោះពីម៉ោង៨ទៅ១០ម៉ោងក្នុងមួយថ្ងៃ។ បើកូនអ្នកគេងមិនលក់ទៀតនោះ សូមឪពុកម្តាយទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរកមូលហេតុពិត និងស្វែងរកដំណោះស្រាយទាន់ពេលវេលា។

៤. រោគសញ្ញាលើរាងកាយ៖ កូនចេះតែឈឺក្បាល ឈឺពោះ ឬអស់កម្លាំងខុសពីធម្មតារកមូលហេតុមិនឃើញ វាអាចបណ្តាលមកពីកូនអ្នកបញ្ហាផ្លូវចិត្ត។ កុមារគួរទៅពិនិត្យសុខភាព និងធ្វើការព្យាបាលបញ្ហាតាមរយៈផ្លូវកាយ។

៥. លទ្ធផលការសិក្សាធ្លាក់ចុះរហូត៖ លទ្ធផលការសិក្សាមិនល្អអាចជាសញ្ញាបញ្ជាក់ពីភាពតានតឹង និងការធ្លាក់ទឹកចិត្តរបស់កូនក្មេង។ បើកូនមានបញ្ហាបែបនេះ អ្នកគួរទៅពិភាក្សាជាមួយគ្រូបង្រៀន និងគ្រូពេទ្យកូនក្មេង ដើម្បីយល់កាន់តែច្បាស់ពីបញ្ហាការសិក្សារបស់កូន និងផ្តល់ជំនួយបន្ថែមឱ្យកូនរបស់អ្នករៀនពូកែឡើងវិញ។ ការសរសើរកូនចំពោះរឿងដែលគេធ្វើបានល្អក៏ជួយកូនរបស់អ្នកកសាងទំនុកចិត្តលើខ្លួនឯងផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2905

អត្ថបទទាក់ទង

#កុមារ

កូនញ៉ាំអាហារមានសារធាតុចិញ្ចឹម ៤មុខ ឆ្អឹងឆាប់លូត ខួរក្បាលឆ្លាត រៀនឆាប់បាន
Tror Sopheap
October 16 2025
548 views

#កុមារ

ឪពុកម្តាយ! សញ្ញាព្រមានប្រាប់ពីកូនអ្នកកំពុងបាក់ទឹកចិត្ត និងបញ្ហាផ្លូវចិ//ត្ត
Tror Sopheap
October 16 2025
269 views

#កុមារ

ឪពុកម្ដាយត្រូវប្រយ័ត្ន ទម្លាប់ ៧ នេះបំផ្លាញខួរក្បាលរបស់កូន
Pov Saru
October 16 2025
250 views

#កុមារ

កូនអាយុក្រោមនេះ លេងទូរស័ព្ទច្រើន ប៉ះផ្លូវចិត្ត គ្មានទំនាក់ទំនងនឹងឪពុកម្តាយ
Pov Saru
October 10 2025
254 views

#កុមារ

ឪពុកម្ដាយត្រូវដឹងចំណុចទាំងនេះ មុនផ្ដល់អាហារបំប៉នដល់កូន បើមិនចង់ឱ្យកូនខូចសុខភាព
Pov Saru
October 7 2025
108 views

#កុមារ

ឪពុកម្តាយចិញ្ចឹមកូនបែបនេះ ឱ្យកូនមានទំនួលខុសត្រូវ កូនមានផ្លូវចិត្តរឹងមាំ
Tror Sopheap
September 30 2025
627 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia