កុមារ
កូនអាយុក្រោមនេះ លេងទូរស័ព្ទច្រើន ប៉ះផ្លូវចិត្ត គ្មានទំនាក់ទំនងនឹងឪពុកម្តាយ
Pov Saru
October 10 2025
266 views

លោក Jonathan Haidt អ្នកចិត្តសាស្ត្រពីសាកលវិទ្យាល័យ NYU និយាយថា បច្ចុប្បន្នយុវវ័យជាច្រើនកំពុងប្រឈមជំងឺថប់បារម្ភ និងជំងឺបាក់ទឹកចិត្ត មួយផ្នែកដោយសារតែ កុមារភាពរបស់ពួកគេពាក់ព័ន្ធនឹងបច្ចេកវិទ្យាច្រើនពេក ដូចជាការលេងទូរស័ព្ទ។

ផ្នែកតាមការចុះផ្សាយមួយរបស់ Journal of the Human Development and Capabilities ចំពោះកុមារដែលមានអាយុក្រោម ១៣ឆ្នាំអាចមានផលប៉ះពាល់ខ្លាំងនៅពេលពួកគេធំឡើងដូចជា ពិបាកគ្រប់គ្រងអារម្មណ៍ ឱ្យតម្លៃខ្លួនឯងទាប មានអត្តចរិតកោងកាច និងព្យាយាមផ្ដាច់ខ្លួនចេញពីសង្គម។  លោក Haidt ណែនាំឪពុកម្តាយ ៣ ចំណុចដើម្បីការពារកូនពីហានិភ័យនៃការលេងទូរស័ព្ទ៖ 

១. មិនគួរឱ្យកូនមានទូរស័ព្ទ ឬថេប្លេតក្នុងបន្ទប់គេង៖ គាត់ពន្យល់ថា នៅពេលកុមារមានដូចជា ទូរស័ព្ទ កុំព្យូទ័រ ឬ ថេប្លេត ជារបស់ផ្ទាល់ខ្លួនពួកគេអាចប្រើវាដាច់យប់ដូចជាលេងហ្គេម ឬមើលមាតិកាផ្សេងៗដែលមិនមែនជារឿងល្អ ធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត និងធ្វើត្រាប់សកម្មភាពដែលមិនល្អសម្រាប់ខ្លួនឯងនិងសង្គម។

២. មុនកូនចូលវិទ្យាល័យកុំឱ្យគេមានទូរស័ព្ទជារបស់ផ្ទាល់ខ្លួន៖ ការហាមឃាត់នេះ មិនមានន័យថាអ្នកជាមនុស្សចិត្តអាក្រក់ទេ តែអ្នកកំពុងជួយពួកគេ។ ការសិក្សាមួយបានរកឃើញថា កុមារដែលមិនមានលេងទូរស័ព្ទគឺមានសុខភាពផ្លូវចិត្តល្អជាងកុមារដែលលេង។ ទោះជាយ៉ាងណា យើងក៏មិនអាចបដិសេធបានថា ពួកគេមិនអាចរស់នៅដោយគ្មានបច្ចេកវិទ្យាទាំងស្រុងបានដែរ។ ដូច្នេះ ក្នុងនាមឪពុកម្តាយអ្នកអាចប្រើវិធីដែលមានតុល្យភាព កំណត់ទីកន្លែងឱ្យពួកគេប្រើដូចជា នៅបន្ទប់ទទួលភ្ញៀវ ឬកន្លែងណាមួយដែលមិនផុតពីក្រសែភ្នែកអ្នក ហើយមិនត្រូវឱ្យពួកគេមានឧបករណ៍ទាំងនេះជារបស់ផ្ទាល់ខ្លួនទេ។ 

៣. កំណត់ពេលវេលា និងកន្លែងប្រើឱ្យកូន៖ លោក Haidt ផ្តល់អនុសាសន៍ឱ្យមានប្រអប់សម្រាប់ទូរស័ព្ទ ឬថេប្លេត។ កូនរបស់អ្នកអាចយកវាចេញប្រើបាន នៅពេលដែលត្រូវការ (ដូចជាសិក្សា ឬស្វែងរកព័ត៌មាន) ហើយបន្ទាប់ពីប្រើរួចពួកគេត្រូវតែយកវាទៅទុកនៅកន្លែងដើមវិញ។ ការធ្វើបែបនេះមិនមានបំណងឱ្យកូនរបស់អ្នករស់នៅដោយផ្ដាច់ខ្លួនពីបច្ចេកវិទ្យាពេកទេ ប៉ុន្តែដើម្បីឱ្យពួកគេ ប្រើវាដោយមានសុវត្ថិភាព។

យ៉ាងណាក៏ដោយ យើងត្រូវតែទទួលស្គាល់ថាបច្ចុប្បន្នបច្ចេកវិទ្យាគឺពិតជាសំខាន់ វាផ្ដល់ឱ្យមនុស្សទាំងរឿងវិជ្ជមាន និងអវិជ្ជមាន អាស្រ័យទៅលើអ្នកប្រើប្រាស់វា។ ដូច្នេះប្រសិនបើយើងអាចគ្រប់គ្រង់ការប្រើប្រាស់ឧបករណ៍ទាំងនេះរបស់កូនបាន នោះកូនរបស់អ្នកនឹងធំឡើងដោយមានសុខភាពល្អ និងអនាគតដែលភ្លឺស្វាងជាងមុន៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia