កុមារ
ឪពុកម្តាយចង់ឱ្យកូនស្តាប់តាមខ្លួន ធ្វើតាមនោះ លុះត្រាឪពុកម្តាយធ្វើរឿង ១នេះ ដើម្បីយល់ពីកូនសិន
Tror Sopheap
September 21 2025
197 views

ចង់យល់ពីកូនជារឿងងាយបំផុត ចូរឪពុកម្តាយអត់ធ្មត់ហើយស្តាប់កូននិយាយជាមុនសិន។ នេះជាគោលការណ៍សាមញ្ញក្នុងការចិញ្ចឹមកូនមានភាពកក់ក្តៅក្នុងចិត្តឱ្យមានភាពស្និតស្នាលជាមួយឪពុកម្តាយ។ ប៉ុន្តែកំហុសធំមួយរបស់ឪពុកម្តាយ ពូកែដឹងចិត្តកូនជាមុន គិតថាខ្លួនដឹងពីគំនិតរបស់កូន និងយល់ពីកូនជាមុនទោះបីកូនធ្វើអ្វីក៏ដោយ ពេលកូនមិនស្តាប់ខ្លួន ឪពុកម្តាយចាប់ផ្តើមនិយាយថា អញចាស់! អញកើតឃើញពន្លឺព្រះអាទិត្យមុន! អញដឹងហើយអារឿងចឹងៗ ស្តាប់តែអញធ្វើតាមអញ វាមិនខុសទេ។ ពេលកូនធ្វើតាម ហើយខុស! គាត់ចាំផ្តើមនិយាយ មិនឆ្លាតដូចកូនគេសោះ រឿងប៉ុណ្ណឹងធ្វើមិនកើត...។

ឪពុកម្តាយបែបនេះ គាត់យល់ពីអារម្មណ៍ ពីការគិតរបស់ខ្លួនតែប៉ុណ្ណោះ។ រួចហើយគាត់វិនិច្ឆ័យថា គាត់យល់ពីកូនច្បាស់ដូចបាតដៃ រួមទាំងគាត់មិនទាន់បានស្តាប់កូនសូម្បីតែមួយម៉ាត់។ ឪពុកម្តាយបែបនេះដូចជាគ្រូពេទ្យផ្តល់ថ្នាំឱ្យអ្នកជំងឺដោយគ្មានការពិនិត្យជំងឺជាមុនអ៊ីចឹងដែរ។ តាមសៀវភៅ វិថីគ្រាប់ពូជ បានលើកឡើងថា តាមរឿងខាងក្រោមនេះថា 

ថ្ងៃមួយ មានអ្នកមកទិញថ្នាំ សម្រាប់តែគ្រូទេព្យនិយាយថា យកថ្នាំនេះលេបទៅ ឈឺពោះប៉ុនតិចជាហើយ។ គ្រាន់តែអ្នកបុរសនោះចង់ប្រាប់ថា.. គ្រួពេទ្យនិយាយកាត់ភ្លាមថា ខ្ញុំធ្វើពេទ្យរាប់ឆ្នាំហើយ ឈឺពោះប៉ុនៗ ហ្នឹង មិនចាំបាច់ពិនិត្យក៏ខ្ញុំដឹងដែរ។ ហើយបុរសថាលោកគ្រូពេទ្យស្តាប់ខ្ញុំសិន! គ្រួទេព្យថា ខ្ញុំដឹងហើយ! មិនបាច់និយាយច្រើនទេ ខ្ញុំជាគ្រូពេទ្យ។ បុរសហ្នឹងនិយាយថា លោកគ្រូទេព្យសូមស្តាប់ខ្ញុំបន្តិចសិន! ហើយគ្រូទេព្យថា និយាយមកចឹង? បុរសបានប្រាប់ថា ខ្ញុំមកទិញថ្នាំឈឺក្បាលឱ្យប្អូនស្រីរបស់ខ្ញុំឈឺនៅផ្ទះតើ! ហើយគ្រូពេទ្យថា ចឹងលោកយកដៃក្តោបពោះធ្វើអី? បុរសនោះថា ខ្ញុំទ្រាំបត់ជើងធំយូរហើយលោកគ្រូពេទ្យ ហើយខ្ញុំប្រញ៉ាប់ទៅផ្ទះ... ហាស! ហាស!

រឿងខាងលើនេះចង់បញ្ជាក់អត្ថន័យថា ពេលកូនមិនស្តាប់ឱពុកម្តាយ មិនមែនកូនមិនស្តាប់អ្នកទេ មកពីឱពុកម្តាយ មិនបានស្តាប់ពីបញ្ហារបស់កូនជាមុន។ តើនៅក្នុងចិត្តកូនមានបញ្ហាអ្វី? បើអ្នកគិតតែពីនិយាយ មិនស្តាប់កូន សួរថា អ្នកអាចយល់ពីអារម្មណ៍កូនបានយ៉ាងណា? វិធីយល់ពីអារម្មណ៍កូន ឱ្យកូនមានអារម្មណ៍កក់ក្តៅគឺឪពុកម្តាយស្តាប់កូនសិន។

ការស្តាប់នាំកូនបញ្ចេញអារម្មណ៍។ តាមលោក Dale Carnegie ជាអ្នកចិត្តសាស្រ្តបាននិយាយថា ការស្តាប់ដោយការយកចិត្តទុកទៅលើនរណាម្នាក់(កូន) នាំឱ្យយល់ពីជម្រៅចិត្តពីអ្នកនិយាយ។ ក្នុងនាមជាឱពុកម្តាយត្រូវបង្កើតទំនុកជាមួយកូន រួចអ្នកត្រូវស្តាប់ឱ្យយល់ពីបញ្ហាក្នុងចិត្តរបស់កូនថា កូនចង់និយាយពីអ្វី? ទើបអ្នកលេចមានគំនិតល្អ ដោះស្រាយបញ្ហាជាមួយកូន ឱ្យមានកូនមានកក់ក្តៅមានសុវត្ថិភាពផ្លូវចិត្ត។ អ្នកអាចទិញសៀវភៅ វិថីគ្រាប់ពូជ តាមនេះhttps://t.me/BusinessCambodiaBook

Photo 2025 09 21 14 51 34

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia