ព័ត៌មាន
លោកឯកអគ្គរាជទូតអង់គ្លេសគាំទ្រសិទ្ធិទទួលបានការថែទាំសុខភាពផ្លូវភេទ-សុខភាពបន្តពូជ និងសេវាថែទាំសុខភាពស្តង់ដាចក្រភពអង់គ្លេស នៅគ្លីនិកម៉ារីស្តូបបាត់ដំបង
Vuthea Morn
September 19 2025
47 views

ក្រុងបាត់ដំបង – ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ – នៅក្នុងដំណើរទស្សនកិច្ចក្នុងក្រុងបាត់ដំបង ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក Dominic Williams បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងសិទ្ធិ (SRHR) ក៏ដូចជាបេសកកម្មរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា (MSIC) ដែលជាផ្នែកមួយនៃអង្គការ MSI Reproductive Choices ។ លោកឯកអគ្គរាជទូតបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា (MSIC) ក្នុងការផ្តល់សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ (SRH) ដែលមានគុណភាពខ្ពស់ ជូនដល់ទាំងស្ត្រី និងបុរសក្នុងព្រះរាជាណាចក្រកម្ពុជា។

ចាប់តាំងពីឆ្នាំ ១៩៩៨ មកអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា (MSIC) គឺជាអ្នកផ្តល់សេវាឈានមុខគេ ផ្នែកសុខភាពផ្លូវភេទ និងសុខភាពបន្តពូជគ្រប់ជ្រុងជ្រោយ (SRH) និងដោយអនុវត្តតាមស្តង់ដាដែលបានកំណត់នៅចក្រភពអង់គ្លេស ក៏ដូចជាគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក(WHO) ជាពិសេសក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ទីតាំងផ្តល់សេវារបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជារួមមាន៖ គ្លីនិកចំនួន៨ទីតាំង និងអ្នកផ្តល់សេវានៅតាមបណ្តាខេត្តក្នុងសហគមន៍ចំនួន ៣០ទីតាំង ដែលគេស្គាល់ថា ម៉ារីស្តូបឡេឌី នៅទូទាំងព្រះរាជាណាចក្រកម្ពុជា រួមជាមួយមណ្ឌលព័ត៌មាន ដើម្បីធានាឱ្យបានថាស្ត្រី និងកុមារី ជាពិសេសនៅក្នុងសហគមន៍ជនបទ និងសហគមន៍ក្រីក្រ មានលទ្ធភាពទទួលបានការថែទាំសុខភាពចាំបាច់ និងទទួលបានព័ត៌មានត្រឹមត្រូវទាក់ទងនឹងជម្រើសសុខភាព ។

សិទ្ធិទទួលបានការថែទាំសុខភាពផ្លូវភេទ-សុខភាពបន្តពូជ នៅតែជាបញ្ហាប្រឈម ជាពិសេសសម្រាប់យុវជន ជនមានពិការ ជនរងគ្រោះដោយអំពើហិង្សាផ្លូវភេទ និងយេនឌ័រ ស្ត្រីងាយរងគ្រោះដែលរស់នៅក្នុងភាពក្រីក្រ និងក្រុមជនដែលសង្គមមានបានរាប់បញ្ចូលដទៃទៀត។ ឧបសគ្គដូចជាការមាក់ងាយ កង្វះការទទួលព័ត៌មានត្រឹមត្រូវ និងបញ្ហាហិរញ្ញវត្ថុ គឺជារបាំងរារាំងពួកគាត់ពីការទទួលបានសេវាថែទាំសុខភាពចាំបាច់។ អង្គការម៉ារីស្តូបបានចូលរួមជួយដោះស្រាយ និងបំពេញគម្លាតទាំងនេះដោយផ្តល់ជូននូវសេវាគ្រប់ជ្រុងជ្រោយដោយរក្សាការសម្ងាត់ និងមិនមានការរើសអើង ចាប់ពីមធ្យោបាយពន្យារកំណើត សេវារំលូតដោយសុវត្ថិភាព រហូតដល់ការប្រឹក្សា​ និង ការថែទាំសុខភាពមាតា។ ជារៀងរាល់ឆ្នាំ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាបានគាំទ្រដល់អតិថិជនរាប់ម៉ឺននាក់ ដោយជួយការពារការមានគភ៌ដោយចៃដន្យ កាត់បន្ថយអត្រាមរណៈមាតា និងលើកកម្ពស់សុខភាពដើម្បីអនាគតគ្រួសារ និងសហគមន៍។

ដំណើរទស្សនកិច្ចរបស់លោកឯកអគ្គរាជទូតបានគូសបញ្ជាក់ពីការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះគុណភាព នៃការថែទាំសុខភាព ការយកចិត្តទុកដាក់លើអតិថិជន និងកិច្ចខិតខំជាសកលដើម្បីលើកកម្ពស់សមភាពយេន
ឌ័រ បរិយាបន្នពិការភាព និងយុត្តិធម៌សង្គម។ ជាផ្នែកមួយនៃ
MSI Reproductive Choices អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាអនុវត្តស្តង់ដាសកលដែលកំណត់នៅចក្រភពអង់គ្លេសយ៉ាងម៉ត់ចត់ ដើម្បីធានាថាអតិថិជនទទួលបានបទពិសោធន៍នៃការទទួលសេវាថែទាំសុខភាពប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់នៅគ្រប់ដំណាក់កាលនៃជីវិតរបស់ស្រ្តី និង​បុរស។

លោកស្រី ឡេង ស៊ីវហេង នាយិកាអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាប្រចាំកម្ពុជា មានប្រសាសន៍ថា៖

អង្គការម៉ារីស្តូបអន្តរជាតីកម្ពុជាមានកិត្តិយសក្នុងការស្វាគមន៍លោកឯកអគ្គរាជទូតអង់គ្លេសមកទស្សនកិច្ចគ្លីនិកបាត់ដំបងរបស់យើង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដល់ សិទ្ធិក្នុងការទទួលបានការថែទាំសុខភាពផ្លូវភេទ-សុខភាពបន្តពូជ នៅកម្ពុជា។ ការគាំទ្ររបស់លោកឯកអគ្គរាជទូតបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានាឱ្យស្ត្រី និងកុមារីទាំងអស់នៅក្នុងគ្រប់កាលៈទេសៈ អាចមានលទ្ធភាពទទួលបានការថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ មិនមានការរើសអើង​ ដោយ​មានការចូលរួមគាំទ្រពីបុរស ឬដៃគូ។ ម៉ារីស្តូបនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់សិទ្ធិក្នុងការជ្រើសរើសដល់ស្ត្រីដើម្បីធ្វើការសម្រេចចិត្តសម្រាប់អនាគតរបស់ពួកគាត់ និងពង្រឹងសហគមន៍។

ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការពង្រឹងកិច្ចសហការរវាងស្ថានទូតអង់គ្លេស និង អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា ដើម្បីលើកកម្ពស់លទ្ធភាពក្នុងការទទួលបានសេវាថែទាំសុខភាពបន្តពូជ និងធានាថា នឹងគ្មានស្ត្រី ឬក្មេងស្រីណាម្នាក់ត្រូវបានគេទុកចោល ហើយមិនទទួលបានសេវាសុខភាពដែលដែលគាត់ត្រូវការនោះឡើយ។

សម្រាប់ជំនួយក្នុងការប្រឹក្សាដោយឥតគិតថ្លៃ និងការមកទទួលសេវាសុខភាពផ្លូវភេទ - សុខភាពបន្តពូជ៖

✉️ សូមផ្ញើសារហ្វេសប៊ុកមកកាន់ Marie Stopes Cambodia

🕰រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ ព្រឹក ដល់ ៥ ល្ងាច

📞 ០១២ ៩៩៩ ០០២ ឬ ០៩៨ ៩៩៩ ១០២

📱 ផ្ញើសារតាមរយៈ LINE, Viber, WhatsApp, WeChat, Telegram ០៩៣ ២៤ ០៨ ២៣

#UKKH #SRHR #mariestopescambodia #ម៉ារីស្តូប

2025 09 19 15.12.042025 09 19 15.12.082025 09 19 15.12.122025 09 19 15.12.152025 09 19 15.12.23

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1484

អត្ថបទទាក់ទង

#ព័ត៌មាន

សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
Tror Sopheap
July 24 2026
2.9 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.5 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
8.4 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
192 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
77 views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី១៤ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 14 2026
15.3 K views
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia