គំនិតរកស៊ី
ភ្ញៀវជាប់ចិត្ត! ហាងកាហ្វេអ៊ីគឹ-IKu មិនមែនលក់ត្រឹមកាហ្វេទេ តែលក់អារម្មណ៍ពិសេស ១នេះ
Pov Saru
September 19 2025
101 views

នៅក្នុងសង្គមសម័យបច្ចុប្បន្ននេះ មនុស្សជាច្រើនរាល់ពេលសម្រាកពីការងារតែងឆ្លៀតពេលចូលទៅហាងកាហ្វេ និងហាងផ្សេងដើម្បីសម្រាកអារម្មណ៍ ឱ្យចិត្តមានថាមពលឡើងវិញបន្ទាប់ពីខំបំពេញកិច្ចការស្ទើរពេញមួយថ្ងៃ។ ពេលខ្លះមកដល់ហាងកាហ្វេហើយ ត្រូវគេមើលលើមើលក្រោម មិនសូវផ្តល់តម្លៃឱ្យ ថែមទាំងកាហ្វេខុសចិត្តបន្តិចទៀត ពេលខ្លះជួបបុគ្គលិកហាងរាងខ្វះទំនួសខុសត្រូវថែមទៀតនោះ អារម្មណ៍ភ្ញៀវកាន់តែហត់ចិត្តលើសដើម។ ពេលភ្ញៀវចូលហាងយើងមានអារម្មណ៍មិនល្អបែបនេះ ភ្ញៀវកម្រមកជាលើកទីពីរណាស់។ តើធ្វើយ៉ាងណាឱ្យភ្ញៀវជាប់ចិត្តជាមួយហាងយើង?

តាមបងប្រុស Pi Bee ជាម្ចាស់ហាង IKu Coffee – អ៊ីគឹ កាហ្វេ បានលើកឡើងថា ការធ្វើឱ្យភ្ញៀវជាប់ចិត្តជាមួយហាងកាហ្វេ ក្រៅពីរសជាតិកាហ្វេហើយនោះ តែហាងយើងត្រូវមានលើសពីហ្នឹងគឺលក់អារម្មណ៍ឱ្យភ្ញៀវ។ តើជាអារម្មណ៍អ្វី? វាជាអារម្មណ៍ផ្តល់តម្លៃឱ្យភ្ញៀវមានភាពកក់ក្តៅ មានស្នាមញញឹមឱ្យភ្ញៀវ ការនិយាយលេង និងស្តាប់ពួកគេ ធ្វើឱ្យភ្ញៀវមកហាងយើងមានអារម្មណ៍ថា គាត់ចាយលុយឱ្យហាងយើង តែគាត់ទទួលបានត្រឡប់ទៅវិញដោយរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ ហើយអារម្មណ៍មានតម្លៃ។ ហៅថា លក់ទំនាក់ទំនក់បែបឱ្យតម្លៃឱ្យភ្ញៀវគ្រប់គ្នា។ នេះជាគោលការណ៍ពិសេសរបស់ហាង អ៊ីគឹ កាហ្វេ ឱ្យភ្ញៀវជាប់ចិត្ត។

ហាងកាហ្វេ IKu Coffee – អ៊ីគឹ កាហ្វេ ដែលបង្កើតឡើងដោយកូនខ្មែរទើបតែបានរយៈពេលជាងមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែអាចទទួលបានការចាប់អារម្មណ៍ខ្លាំងដោយសារការលក់អារម្មណ៍បែបគុណតម្លៃឱ្យភ្ញៀវ ហើយនៅហាង IKu Coffee – អ៊ីគឹ កាហ្វេ ក៏មានបម្រើសេវាកម្មល្អផងដែរ ធ្វើឱ្យភ្ញៀវចូលហើយមានអារម្មណ៍ស្រស់ស្រាយ ចូលម្ដងហើយតែងចង់ចូលជាលើកទី២។ ម្យ៉ាងវិញទៀតគឺឈ្មោះដ៏ទាក់ទាញរបស់ហាង បងប្រុស Pi Bee ក៏បានបញ្ជាក់ដែរថាឈ្មោះហាង IKu Coffee – អ៊ីគឹ កាហ្វេ គឺមានអត្ថន័យ ២ ផ្សេងៗគ្នា។ ទី ១ មានន័យថាទៅមុខ ហើយទី២ គឺដូចអ្វីដែលបងប្អូនគិត វាអាស្រ័យតាមការគិតរបស់មនុស្សខុសៗគ្នា។

នៅ IKu Coffee ភ្ញៀវមិនមែនត្រឹមតែអាចសាករសជាតិឈ្ងុយឆ្ងាញ់នៃកាហ្វេអារ៉ាប៊ីកាសុទ្ធដែលត្រូវបានជ្រើសរើសយ៉ាងពិសេសនោះទេ គឺភ្ញៀវក៏ទទួលបានបទពិសោធន៍ផ្លូវចិត្តដ៏កក់ក្តៅដោយមានស្នាមញញឹមពីបុគ្គលិក និងម្ចាស់ហាងថែមទៀត។ ពេលភ្ញៀវបើកទ្វារចូលហាងកាហ្វេ ភ្ញៀវចាប់ផ្តើមមានអារម្មណ៍ថា ត្រូវបានស្វាគមន៍ និងទទួលយ៉ាងយកចិត្តទុកដាក់ជាភ្ញៀវមានតម្លៃ គ្មានការវាយតម្លៃ និងរាប់អានដូចជាមិត្តភក្តិ។ បងប្រុស Pi Bee  បានលើកឡើងពីអារម្មណ៍ឈឺចាប់មួយពេលគាត់ចូលហាងមួយកន្លែង គេមិនតម្លៃ គ្រាន់តែសម្លៀកបំពាក់សោះ រួមទាំងយើងមានលុយទៅទិញគេ...។ អ៊ីចឹងហើយ! អារម្មណ៍រើសអើងនៅក្នុងកាហ្វេអ៊ីគឹ គឺគ្មានទេ យើងគោរពគោលណ៍មួយគឺថា ឱ្យតែភ្ញៀវចូលមកហាងយើង ភ្ញៀវមានតម្លៃស្មើគ្នា មានតម្លៃដូចគ្នា។ លក់ដាច់ឬមិនដាច់អាស្រ័យលើម្ចាស់ហាង និងបុគ្គលិក ធ្វើដាក់ភ្ញៀវបែបណា?

ពេលអ្នកចូលទៅក្នុងហាង IKu Coffee រាងតូចបន្តិច ប៉ុន្តែអ្នកនឹងទទួលបានអារម្មណ៍មិនតូចទេ មានន័យថាអ្នកទទួលបាននៅហាងអ៊ីគឹកាហ្វេជាកន្លែងសម្រាប់លំហែចិត្តឱ្យអ្នកអាចគិតនឹកស្រមៃពីភាពកក់ក្តៅ ភាពស្និទ្ធស្នាល និងការទំនាក់ទំនងល្អ។ បងប្រុស Pi Bee បានសង្កត់ធ្ងន់ថា អ្វីដែលធ្វើឱ្យ IKu Coffee ខុសពីហាងកាហ្វេផ្សេងៗ គឺវិធីសាស្ត្រក្នុងការពង្រឹងទំនាក់ទំនងជាមួយភ្ញៀវនេះឯង។ ម្ចាស់ហាងមិនត្រឹមតែគិតពីការលក់ទេ ប៉ុន្តែគឺចង់ឱ្យភ្ញៀវទទួលបានអារម្មណ៍ថា មាននរណាម្នាក់កំពុងយកចិត្តទុកដាក់។ ហើយរាល់ពេលទំនេរ គាត់តែងតែឆ្លៀតពេលជជែកលេង ជួយផ្ដល់យោបល់ ហើយពេលខ្លះអាចធ្វើជាមិត្តដែលអាចស្តាប់រឿងរ៉ាវក្នុងចិត្តរបស់ភ្ញៀវបានថែមទៀតផង។ គាត់បានបញ្ជាក់បន្ថែមថា ថ្វីបើពេលខ្លះគាត់រវល់ ប៉ុន្តែសម្រាប់បុគ្គលិកទាំងអស់របស់គាត់គឺសុទ្ធតែទទួលបានការបណ្ដុះបណ្ដាលឱ្យយល់ថា សេវាកម្មល្អមិនមែនគ្រាន់តែយកភេសជ្ជៈទៅដាក់លើតុឱ្យតែរួចពីដៃនោះទេ ប៉ុន្តែការបង្កើតអារម្មណ៍កក់ក្តៅឱ្យតម្លៃជាមួយភ្ញៀវគឺជារឿងសំខាន់។

ដូច្នេះ សម្រាប់បងប្អូនដែលពេលទំនេរចូលចិត្តទៅសម្រាកកាយ សម្រាកចិត្ត នៅហាងកាហ្វេនៅ IKu Coffee គឺជាកន្លែងដែលស័ក្តិសមបំផុត។ ព្រោះនៅទីនោះអ្នកមិនត្រឹមតែទទួលបានបទពិសោធន៍ភ្លក់រសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែទទួលបានទាំងបទពិសោធន៍ផ្លូវចិត្ត ដោយមានម្ចាស់ហាង និងបុគ្គលិកដែលយកចិត្តទុកដាក់ដូចជាមិត្ត។ លើសពីនេះ ពួកគេក៏ខ្វល់ខ្វាយអំពីសុខភាពភ្ញៀវ ដោយផ្ដល់ឱ្យនូវកាហ្វេដែលមានគុណភាព និងការលើកទឹកចិត្តឱ្យផឹកកាហ្វេប្រកបដោយភាពឆ្លាតវៃ។ សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចទំនាក់ទំនងបានតាមរយៈផេក IKu Coffee – អ៊ីគឹ កាហ្វេ និងលេខទូរស័ព្ទ៖ ០12 300 117៕ អត្ថបទដោយ៖ សារួ 

488985147 122130897290423457 4875239550059904593 N

490179620 122130897272423457 4934118369162587264 N

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 25

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia