ការធ្លាយក្រដាសត្រចៀកជាការធ្លុះ ឬមានប្រហោងក្នុងក្រដាសត្រចៀក វាអាចជាសះស្បើយក្នុងរយៈពេលពីរបីសប្តាហ៍ហើយប្រហែលជាមិនចាំបាច់ត្រូវការការព្យាបាលអ្វីនោះទេ។ បើវាមានបញ្ហាធំជាងមុននេះ ពិបាកព្យាបាលណាស់។ តាមមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា នេះជារោគសញ្ញានៃការធ្លាយក្រដាសត្រចៀក (ដោយជំងឺអំបៅអំបែកស្រួចស្រាល) មានអ្វីខ្លះ?
ក. មូលហេតុទូទៅនៃការរហែកក្រដាសត្រចៀក៖
១.ការបង្ករោគនៅត្រចៀកកណ្តាលនេះជាមូលហេតុចម្បងដែលបណ្តាលឱ្យធ្លុះក្រដាសត្រចៀកជាពិសេសលើកុមារ
២. ការផ្លាស់ប្តូរសម្ពាធខ្លាំង ភ្លាមៗ ឬ ហៅថា "barotrauma"។
៣. របួសត្រចៀក ឬ ក្បាលដោយគ្រោះថ្នាក់ចរាចរ
៤. ការប៉ះដោយផ្ទាល់លើក្រដាសត្រចៀកដូចជាប៉ះដោយសារសំឡីត្បារ ឬវត្ថុផ្សេងៗ ធ្វើឱ្យធ្លុះក្រដាសត្រចៀក។
៥. ឈឺត្រចៀក ពេលខ្លះអាចធូរស្រាលក្រោយការរហែកឬ ធ្លុះ ក្រដាសត្រចៀក
ខ. រោគសញ្ញារួមមាន៖
១. ការថយចុះ ឬ បាត់បង់ការស្តាប់ ដែលអាចជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍
២. ការហូរទឹកចេញពីត្រចៀក (ទឹកថ្លា ខ្ទុះ ឬមានឈាម)
៣. សំឡេងរោទ៍ ហ៊ឹង ( ឮ ក្នុងត្រចៀក)
៤. វិលមុខ ឬ បាត់លំនឹងជាដើម
រោគសញ្ញាទាំងអស់នេះអាចសង្កេតឃើញ បន្ទាប់ពីអ្នកជំងឺមានក្តៅខ្លួន ហើយមានសញ្ញារលាកផ្លូវដង្ហើម ឬផ្តាស់សាយយូរថ្ងៃ ជាពិសេសកូនក្មេង។
ទោះជាយ៉ាងណាក៏ដោយប្រសិនបើការធ្លាយមានទំហំធំ នោះមិនអាចជាសះស្បើយដោយខ្លួនឯងនិងមានការហូរទឹកឬខ្ទុះជាប់ជាប្រចាំ បូកផ្សំការស្តាប់ធ្លាក់ចុះ សូមអញ្ជើញមកជួបពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ផ្នែកឯកទេសត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការប្រឹក្សាលំអិតបន្ថែម និងទទួលការព្យាបាលទៅតាមស្ថានភាពជំងឺប្រកបដោយប្រសិទ្ធភាព!"
