អាហារ
គ្រាប់ស្វាយចន្ទីកូនខ្មែរ ១នេះឆ្ងាញ់ជាងគេក្នុងលោក! មានអត្ថប្រយោជន៍ប្រឆាំងជំងឺកាចទាំង ៤មុខនេះ
Pov Saru
September 17 2025
42 views

គ្រាប់ស្វាយចន្ទីជាអាហារសម្រន់ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពជាពិសេសគ្រាប់ស្វាយចន្ទីខ្មែរយើងពីក្រុមហ៊ុនអ៊ែមភល-AMPLE របស់លោកស្រី សម្បត្តិ កល្យាណ ដែលជួយកម្រិតជាតិស្ករក្នុងឈាមបានល្អ និងជួយគ្រប់គ្រងគីឡូយ៉ាងប្រសិទ្ធភាព។ សូម្បីតែតាមគេទំព័រសុខភាព Healthline គ្រាប់ស្វាយចន្ទីមិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ វាក៏មានផ្ទុកនូវអាហារូបត្ថម្ភជាច្រើនដូចជា កាឡូរី 157 ប្រូតេអ៊ីន 5.16 ក្រាម ខ្លាញ់ 12.4 ក្រាម កាបូអ៊ីដ្រាត 8.56 ក្រាម និង ជាតិសរសៃ 0.9 ក្រាម”។

ហើយគ្រាប់ស្វាយចន្ទីខ្មែរជាពិសេសពូជ M23  ធ្វើឱ្យកេរ្តិ៍ឈ្មោះស្វាយចន្ទីខ្មែរល្បីលើទីផ្សារអន្តរជាតិ។ ហើយមានអត្ថប្រយោជន៍ប្រឆាំងនឹងជំងឺដូចជា៖

១. ប្រឆាំងអុកស៊ីតកម្ម និងការរលាក៖ ដោយសារគ្រាប់ស្វាយចន្ទីសម្បូរទៅដោយ polyphenols និង carotenoids ដែលជួយការពារកោសិកាខួរក្បាល និងកាត់បន្ថយការរលាកក្នុងរាងកាយ។ 
២. ជួយក្នុងការគ្រប់គ្រងទម្ងន់៖ ការសិក្សាបង្ហាញថា ខ្លាញ់ក្នុងគ្រាប់ស្វាយចន្ទីមិនត្រូវបានរំលាយពេញលេញ។ នេះមានន័យថាកាឡូរីមួយផ្នែកមិនត្រូវបានរាងកាយស្រូបយក ទើបអាចជួយគាំទ្រដល់ការសម្រកទម្ងន់។ 
៣. ល្អសម្រាប់បេះដូង៖ ជាតិកូឡេស្តេរ៉ុលល្អ (HDL) អាចកើនឡើង និងកូឡេស្តេរ៉ុលអាក្រក់ (LDL) អាចថយចុះ បើទទួលទានគ្រាប់ស្វាយចន្ទីជាប្រចាំ ក៏អាចជួយកាត់បន្ថយសម្ពាធឈាម និងទ្រីគ្លីសេរីតផងដែរ។
៤. ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម៖ ជាតិសរសៃក្នុងគ្រាប់ស្វាយចន្ទីជួយពន្យារពេលការស្រូបជាតិស្ករ។ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី 2 អាចទទួលបានអត្ថប្រយោជន៍ពីការបញ្ចូលរបស់វា។

យ៉ាងណាក៏ដោយ ថ្វីដ្បិតថាគ្រប់ស្វាយចន្ទីជាប្រភពអាហារដ៏សម្បូរជីវជាតិ តែការកែច្នៃគ្រប់ស្វាយចន្ទីក៏ជារឿងដ៏សំខាន់ផងដែរក្នុងការជំរុញឱ្យទីផ្សារស្វាយចន្ទីកាន់តែប្រសើរឡើងមានគុណភាព និងមានសុវត្ថិភាពដល់អ្នកបរិភោគ។ ដូច្នេះបើចង់បានគ្រប់ស្វាយចន្ទីដែលមានគុណភាពខ្ញុំសូមណែនាំគ្រប់ស្វាយចន្ទីដែលផលិតដោយ ក្រុមហ៊ុនអ៊ែមភល-AMPLE ដែលជាសហគ្រាសកូនខ្មែរ អាចច្នៃស្វាយចន្ទី ៥០០០តោនក្នុងមួយឆ្នាំ កំពុងនាំចេញទៅទីផ្សារសហគមន៍អឺរ៉ុប និងតំបន់អាស៊ាន ដែលកំពុងល្បីឈ្មោះ និងពេញនិយមស្វាយចន្ទីខ្មែរ ទាំងគុណភាព រស់ជាតិ និងស្ដង់ដារ ជាប់ចំណាត់ថ្នាក់លេខ១ ដែលជាស្វាយចន្ទីពូជល្អ ឆ្ងាញ់ជាងគេលើពិភពលោក។

តាមម្ចាស់សហគ្រាស ក្រុមហ៊ុនអ៊ែមភល-AMPLE លោកស្រី សម្បត្តិ កល្យាណ បានបញ្ជាក់ថា ពូជស្វាយចន្ទីខ្មែរគឺល្អ ជាពិសេសពូជ M23 ដែលបរទេសទទួលស្គាល់ ទាំងទំហំ រស់ជាតិឆ្ងាញ់ មានរស់ជាតិទឹកដោះគោ គ្រីមមី ជាពិសេសអាហារូបត្ថម្ភសម្បូរ អូមេកា៣ ល្អសម្រាប់សុខភាព ធ្វើឱ្យកេរ្តិ៍ឈ្មោះស្វាយចន្ទីខ្មែរល្បីលើទីផ្សារអន្តរជាតិ។ 
លោកស្រីបានបញ្ជាក់ទៀតថា ប្រទេសនៅសហភាពអឺរ៉ុប មានបទដ្ឋានសុវត្ថិភាពចំណីអាហារតឹងរឹង ដូច្នេះគ្រប់មុខទំនិញនាំចូលត្រូវតែឆ្លងកាត់ការវាយតម្លៃស្ដង់ដាត្រឹមត្រូវ ហើយសិប្បកម្ម AMPLE មានការទទួលស្គាល់ស្ដង់ដាអន្តរជាតិ ហើយសិប្បកម្មកូនខ្មែរមួយនេះ បាននាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ ក្នុងតំបន់អឺរ៉ុប រួមមាន ចក្រភពអង់គ្លេស បារាំង អ៊ីតាលី និងប្រទេសផ្សេងៗក្រៅពីតំបន់អឺរ៉ុប រួមមាន អាមេរិក ហុងកុង និងតំបន់ប្រទេសនៅអាស៊ីផងដែរ។ 

បើនិយាយពីស្ដង់ដារអនាម័យវិញ សិប្បកម្មកូនខ្មែរមួយនេះបានប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ និងបុគ្គលិកទាំងអស់ត្រូវគោរពតាមគោលការណ៍ស្ដង់ដា បទដ្ឋានសហគ្រាស ដើម្បីធានាស្ដង់ដាអនាម័យ និងសុវត្ថិភាពចំណីអាហារ។ ដូចនេះបើចង់បានគ្រប់ស្វាយចន្ទីដែលល្អ មានគុណ និងសុវត្ថិភាព លោកអ្នកអាចរកទិញបានគ្រប់ស្វាយចន្ទីពីសហគ្រាសកូនខ្មែរ AMPLE មានលក់នៅតាមផ្សារទំនើប និងតាមម៉ាតផងដែរ។ សម្រាប់បងប្អូនខ្មែរដែលចង់ទិញញ៉ាំ ឬលក់បន្តអាចទាក់ទងទៅទិញបានតាមរយៈផេក Ample Agro Product និងលេខទូរស័ព្ទ 0967613666 / 0719613666  ។

ដូច្នេះហើយ គ្រាប់ស្វាយចន្ទី មានរសជាតិឈ្ងុញឆ្ញាញ់សម្បូរជីវជាតិ ប៉ុន្តែបើញុំាវាច្រើនពេកអាចធ្វើឱ្យក្ដៅខ្លួន ឬមិនសូវស្រួលក្នុងខ្លួន ជាដើម។ អ្នកត្រូវញុំាគ្រាប់ស្វាយចន្ទីក្នុងបរិមាណសមល្មម ហើយបើក្នុងករណីញុំាច្រើនធ្វើឱ្យមានលេចចេញនូវអាការៈមិនស្រួលណាមួយ ត្រូវទៅពិគ្រោះយោបលជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការពិភាក្សាដែលគួរឱ្យទុកចិត្ត៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 20

អត្ថបទថ្មីៗ
#សម្រស់September 17 2025
សាប៊ូដុំកូនខ្មែរ ១នេះមានសមត្ថភាពកម្ចាត់បញ្ហាស្បែកមុខ បំបាត់ស្នាម និងជាំ
#អាហារSeptember 17 2025
គ្រាប់ស្វាយចន្ទីកូនខ្មែរ ១នេះឆ្ងាញ់ជាងគេក្នុងលោក! មានអត្ថប្រយោជន៍ប្រឆាំងជំងឺកាចទាំង ៤មុខនេះ
#អត្ថបទ PRSeptember 17 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកចម្លើយទៅនឹងសំណួរដែលថា តើអាហារក្រឡុកជំនួសរបបអាហារទូទៅ មានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់ឬទេ?
#សម្រស់September 16 2025
ខ្មែរក៏មិនធម្មតាដែរ! សាប៊ូខ្មែរ ១នេះជួយកាត់បន្ថយសក់ជ្រុះ ឱ្យសក់ឆាប់ដុះ និងទន់រលោង
#ជំងឺSeptember 16 2025
នេះជារោគសញ្ញាសំខាន់ៗ អ្នកកំពុងមានមហារីកច្រមុះហើយ
#ចិត្តសាស្ត្រSeptember 16 2025
គ្រូពេទ្យប្រាប់ថា៖ ស្រ្តីគិតបែបនេះ លែងគិតខ្លី លែងបាក់ទឹកចិត្ត ហើយចេះពេញចិត្តនឹងជីវិតខ្លួនឯង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia