ចិត្តសាស្ត្រ
គ្រូពេទ្យប្រាប់ថា៖ ស្រ្តីគិតបែបនេះ លែងគិតខ្លី លែងបាក់ទឹកចិត្ត ហើយចេះពេញចិត្តនឹងជីវិតខ្លួនឯង
Tror Sopheap
September 16 2025
443 views

សព្វថ្ងៃនេះ មានមនុស្សជាច្រើនស្រ្តេសខ្លាំង ចាប់ផ្តើមបាក់ទឹកចិត្ត រហូតគិតខ្លីក៏មានដែរ។ បើអ្នកកំពុងតែមានបញ្ហាបែបនេះ អ្នកគួរគិតបែបណា? ចម្លើយងាយណាស់! គិតបែបហេតុផលនេះឯង។ នៅក្នុងភាសាជប៉ុន iki មានន័យថា ការរស់នៅ ហើយចំណែកពាក្យ gai មានន័យថា ហេតុផល សរុអត្ថន័យគឺថា ហេតុផលដើម្បីរស់នៅអ្នកសុទ្ធតែមាន ហេតុផលដើម្បីរស់ រស់ឱ្យមានន័យ រស់ឱ្យមានតម្លៃផងដែរ។ តើអ្នករស់ដើម្បីអ្វី?

មានស្រ្តីម្នាក់បានរកឃើញហេតុផលដើម្បីរស់ ក្រោយពីមានវិបត្តិដ៏ធំមួយក្នុងជីវិតរបស់គាត់ហើយព្យាយាមសម្លាប់ខ្លួនដោយគិតថា ជីវិតខ្ញុំរស់នៅឥតប្រយោជន៍អ្វីទេ... តែការចង់សម្លាប់ខ្លួននេះ បែរជាបរាជ័យ។ មកពីគាត់គិតថាខ្លួនមានហេតុផលដើម្បីរស់ជាថាមពលផ្លូវចិត្តរបស់គាត់នោះគឺគាត់មានកូនប្រុសម្នាក់ដែលមានរាងកាយពិកាម្នាក់ផង។ ស្រ្តីនេះបានទៅជួបលោក Viktor frankl ជាពេទ្យចិត្តសាស្រ្តបានព្យាបាលឱ្យគាត់រកឃើញពីអត្ថន័យជីវិតដោយគាត់សួរថា ហេតុអ្វីពេលនោះ អ្នកសម្រេចចិត្តមិនសម្លាប់ខ្លួនទៅវិញ? ជាសំនួរមួយ ធ្វើឱ្យស្រ្តីនេះគិតរកហេតុផល​ដើម្បីរស់នៅឡើងវិញ ហើយក៏ជាពេលដាស់សតិឱ្យគាត់គិតឃើញថាជីវិតខ្លួមានអត្តន័យផងដែរ។

ហើយស្រ្តីម្នាក់នោះបាននិយាយទៅលោក frankl ថា ពេលខ្ញុំសម្លឹងមើលពីជីវិតរបស់ខ្ញុំម្តងទៀត និងគិតសារឡើងវិញ មានហេតុផលមួយជម្រុញចិត្តរបស់ខ្ញុំមិនឱ្យសម្លាប់ខ្លួនគឺដើម្បីកូនប្រុសរបស់ខ្ញុំ ហើយជីវិតរបស់ខ្ញុំមានភាពរីករាយ មានអត្ថន័យ ហើយខ្ញុំនឹងព្យាយាមរស់នៅឱ្យអស់ពីសមត្ថភាព ដើម្បីកូនប្រុសរបស់ខ្ញុំម្នាក់នេះ។ ជីវិតរបស់ខ្ញុំមិនមែនជាជីវិតរស់ក្នុងការបរាជ័យរហូតនោះទេ។

ដូចនេះ ជីវិតរបស់អ្នករស់នៅមានតម្លៃ និងមានអត្ថន័យ គឺការរស់នៅដើម្បីជួយអ្នកដទៃ និងខ្លួនឯង។ អ្នកអាចមានហេតុផល រស់នៅដើម្បីឪពុកម្តាយ បងប្អូន ប្រពន្ធ និងដើម្បីអ្នកណាម្នាក់ផ្សេងទៀត។ រស់នៅរបៀបនេះ គេហៅថា រស់ដើម្បីហេតុផល រស់ជាមួយក្តីស្រឡាញ់ដ៏មានអត្ថន័យក្នុងជីវិតនេះ៕  អត្ថបទដោយ៖ ទ្រ ​សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia