ជំងឺ
ប្រយ័ត្ន! បុរសៗ នេះជាសញ្ញាព្រមានជំងឺមហារីកក្រពេញប្រូស្តាតរាលដានដល់ឆ្អឹងទៀត
Tror Sopheap
September 16 2025
613 views

ជំងឺមហារីក​ក្រពេញ​ប្រូស្តាតវាមានគ្រោះថ្នាក់ដល់ប្រដាប់បន្តពូជរបស់បុរសខ្លាំងណាស់។ ព្រោះក្រពេញប្រូស្តាតជាក្រពេញមួយស្ថិតនៅចន្លោះប្លោកនោមនិងលិង្គរបស់បុរស។ អ្វីដែលសំខាន់នោះក្រពេញប្រូស្តាតបង្កើតអង្គធាតុរាវដែលចិញ្ចឹម និងការពារមេជីវិតឈ្មោលឱ្យបានល្អ។ ជំងឺមហារីកក្រពេញប្រូស្តាត(Prostate cancer) ជាជំងឺមហារីកមួយក្នុងចំណោមជំងឺមហារីកកាចផងដែរ។ យោងតាមគេហទំព័សុខភាព Theo Very Well Health បានចុះផ្សាយថា ខាងក្រោមនេះជារោគសញ្ញាជំងឺមហារីកក្រពេញប្រូស្តាតបុរសៗ ត្រូវតែប្រយ័ត្ន។  

កោសិកាមហារីកទាំងនេះបន្ទាប់មកបង្កើតដុំសាច់ថ្មីនៅក្នុងឆ្អឹង។ ហើយបន្ត​រាលដាល​ដល់​ឆ្អឹង​ណាមួយ​ក្នុង​រាងកាយហើយចំពោះឆ្អឹងខ្នង​ត្រូវបាន​ប៉ះពាល់​ញឹកញាប់​បំផុត​។ តំបន់ផ្សេងទៀតដែលកោសិកាមហារីករីករាលដាលកាន់តែលឿនទៅតំបន់ឆ្អឹងអាងត្រគាក ជើង ដៃ និងឆ្អឹងជំនី។​

ចំពោះរោគ​សញ្ញា​​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ដែល​រាលដាល​ដល់​ឆ្អឹង​គឺមានអារម្មណ៍​ឈឺ​ឆ្អឹង។ ពេលកោសិកាមហារីករាលដាលដល់ឆ្អឹង វាធ្វើឱ្យឆ្អឹងងាយរងផលប៉ះពាល់ចុះខ្សោយ ឆ្អឹងរាងចុះផុយ ហើយដុំសាច់ឆ្អឹងផ្នែកខ្នងអាចសង្កត់លើខួរឆ្អឹងខ្នង និងធ្វើឱ្យខូចសរសៃប្រសាទ។ សញ្ញាផ្សេងទៀតនៃការរីករាលដាលនៃឆ្អឹងរួមមាន លំហូរទឹកនោមខ្សោយ នោមញឹកញាប់ ពិបាក​នោម និងការបញ្ចេញទឹកកាមមានការឈឺចាប់។ នៅកាលពី​ឆ្នាំ ២០១៣ វិទ្យាស្ថាន​ជាតិ​ជំងឺ​មហារីកនៅ​អាមេរិកបញ្ជាក់ថា ប្រជាជន​អាមេរិក​ជិត ២៤ម៉ឺននាក់កើត​មហារីក​ប្រភេទ​នេះ។

អ្នកអាចគ្រប់គ្រងឬការពារលើបញ្ហាមហារីកក្រពេញប្រូស្តាតនេះ តាម​រយៈកាត់​បន្ថយ​កត្តា​ហានិភ័យ​មួយ​ចំនួនដូចជាគេងឱ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណ និងចៀសវាងផឹកស្រា ហូបអាហារប្រៃផ្អែមលើសកម្រិត។ ហើយអ្នកគួរទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញដើម្បីពិនិត្យជំងឺ និងស្តាប់​​ពត៌មាន​បន្ថែមដើម្បីធ្វើការពារជំងឺនេះទុកមុន ឬព្យាបាលជំងឺនេះទាន់នៅជាជំងឺតូច៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2842

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia