កីឡា
វេជ្ជ.ប្រាប់ថា នេះជាមូលហេតុមិនស្រកគីឡូ ទោះបីខំហាត់ប្រាណ និងហូបអាហារក៏ដោយ
Tror Sopheap
September 15 2025
2 K views

អ្នកធាត់ចង់ស្រកគីឡូ ទោះបីខំហាត់ប្រាណមិនស្រកសោះ។ មកពីមូលហេតុអ្វី? តាមអ្នកឱកញ៉ាវេជ្ជបណ្ឌិត គួចម៉េងលី បានរៀបរាប់ថា មូលហេតុដែលមិនស្រកគីឡូគឺមកពីកត្តាជាច្រើន កត្តាសំខាន់ៗដែលជាតិធ្វើឱ្យអ្នកមិនស្រកគីឡូដូចចិត្តចង់ឡើយមាន៣សំខាន់ៗ។

ទីមួយ៖ អ្នកមួយចំនួនធំប្រាកដជាញុំាមិនទៀតទេ ដោយសាររវល់ការងារ មុខរបរជាដើម។ តាមអ្នកឧកញ្ញា គួច ម៉េងលី បានបញ្ជាក់ថា មូលហេតុអ្នកមិនអាចសម្រកគីឡូបានលឿន មកពីញ៉ាំអាហារមិនទៀងពេល។ អាចមកពីពួកគាត់ភ្លេចរវល់ការងារច្រើន ពេលខ្លះម៉ោង២ ឬម៉ោង៣ បានគាត់ញ៉ាំបាយ ឬញ៉ាំអាហារម៉ោង ១០យប់នេះ។ ការញ៉ាំមិនបែបនេះ ធ្វើឱ្យគាត់មិនអាចសម្រកគីឡូនេះឯង។ ហើយធ្វើឱ្យប្រព័ន្ធកិនចំណីអាហារមានបញ្ហាពេលក្រោយឬឈឺក្រពះ។” ការញ៉ាំអាហារមិនទៀងពេលបែបនេះ ធ្វើឱ្យសល់អាហារ នាំគាត់ឡើងគីឡូ និងបង្កជំងឺថ្ងៃក្រោយទៀត។ ហើយក៏មានមូលហេតុមួយទៀតដែរ នាំឱ្យមិនចុះគីឡូនោះ គឺមិនការហាត់ប្រាណ។

កត្តាសំខាន់ទីពីរវិញនោះ អ្នកតមអាហារពេលព្រឹកដើម្បីដុតកាឡូរីឱ្យស្រកគីឡូបានលឿន។ ពួកគេមានទំនោរបែបជាញ៉ាំអាហារច្រើននៅពេលថ្ងៃត្រង់ និងអាហារពេលល្ងាចទៅវិញ នេះជាទម្លាប់អាចបណ្តាលឱ្យមានការប្រមូលផ្តុំជាតិខ្លាញ់កាន់តែច្រើនដោយសារកាឡូរីទទួលទាននៅពេលល្ងាចមានឱកាសដុតតិចជាងមុន។

សម្រាប់ទីបី គេងមិនគ្រប់គ្រាន់ក៏ឡើងគីឡូដែរ។ មានការសិក្សាមួយបានបង្ហាញថា មនុស្សដែលគេងមិនបានគ្រប់គ្រាន់ទេ មានកត្តាហានិភ័យធ្វើឱ្យមនុស្សកើតជំងឺធាត់។ មនុស្សពេញវ័យ និងកុមារដែលគេងមិនបានស្កប់ស្កល់មានហានិភ័យខ្ពស់ក្នុងការក្លាយជាមនុស្សធាត់ ៥៥% និង ៨៩% ។ អ្នកដែលបានការគេងគ្រប់គ្រាន់ មានអត្ថប្រយោជន៍ដល់សុខភាពរាងកាយ ផ្លូវចិត្ត និងរក្សាទំងន់របស់អ្នកផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia