ជំងឺ
អ្នកមាន ៧ទម្លាប់នេះដូចជាមានថ្នាំទិព្វការពារមហារីកតម្រងនោម គ្មានថ្ងៃខូចទេ
Tror Sopheap
September 15 2025
248 views

មហារីក​តម្រងនោម​​កើត​មាន​ញឹកញាប់​បំផុត​ចំពោះ​មនុស្ស​ចន្លោះអាយុ​ចាប់ពី៥០-៧០ឆ្នាំដោយ​ស្ត្រីងាយ​ទទួល​រង​ផល​ប៉ះពាល់​ច្រើន​ជាង​បុរស។ ជំងឺមហារីកនេះវិវត្តន៍នៅពេលកោសិកាតម្រងនោមមានការផ្លាស់ប្តូរហ្សែនដែលនាំទៅដល់ការលូតលាស់កោសិកាមហារីកដែលមិនអាចគ្រប់គ្រងបាន។ តាមគេហទំព័សុខភាព Theo Very Well Health បានផ្សាយថា អ្នកមាន ៧ទម្លាប់នេះក្នុងជីវិត មិនចាំបាច់ភ័យកើត​ជំងឺមហារីក​តម្រងនោម​ទេ៖

១. រក្សា​គីឡូ បញ្ហាតម្រងនោមក៏គ្មានបញ្ហាអ្វីដែរ។ ​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​អាច​ជួយ​អ្នក​សម្រក​ទម្ងន់ កាត់ខ្លាញ់អាក្រក់ចេញពីរាងកាយ ហើយបញ្ចុះជាតិពុលកុំឱ្យអ្នករស់នៅមាន​ហានិភ័យ​កើតជំងឺ​មហារីក​តម្រងនោម។

២. អាហារល្អ តម្រងនោមរីករាយ។ បើអ្នកអាល័យផឹកស្រាជាប្រចាំថ្ងៃនោះ តម្រងនោមរបស់អ្នកនឹងធ្លាក់ខ្លួនឈឺជាមិនខាន។ ហើយអ្នកបន្តទម្លាប់អាក្រក់បន្ថែមទៀតនោះ អ្នកចៀសអត់ផុតពីមហារីកតម្រងនោមនោះទេ។ របបអាហារល្អសម្រាប់តម្រងនោម មានបន្លែស្ពៃក្តោប ផ្កាខាត់ណា ផ្លែសណ្តែកមានជាតិសរសៃខ្ពស់ និងផ្លែឈើដូចជាផ្លែប៉ោម ផ្លែប័រ និងផ្លែក្រូច ផឹកទឹកធម្មតាឱ្យគ្រប់ និងជាពិសេសទឹកដូង...ដើម្បីកាត់បន្ថយហានិភ័យជំងឺកាចមួយនេះ។

៣. ការផឹកជាតិអាល់កុលក្នុងកម្រិតមធ្យមជារឿងល្អដល់តម្រងនោម។ ការផឹកស្រាតិចបែបនេះ ជួយកាត់បន្ថយហានិភ័យការវិវត្តទៅជាមហារីកកោសិកាតម្រងនោម។ សម្រាប់បុរសផឹកស្រាមិនឱ្យលើសពី ២កែវក្នុងមួយថ្ងៃ សម្រាប់ស្ត្រីមិនឱ្យលើសពីមួយកែវក្នុងមួយថ្ងៃ បានវាមិនប៉ះពាល់ដល់តម្រងនោម។

៤. សម្ពាធឈាមខ្ពស់ជាកត្តាហានិភ័យនៃជំងឺមហារីកតម្រងនោម។ បញ្ហានេះគេធ្វើរោគវិនិច្ឆ័យថា កើតចំពោះអ្នកមានសម្ពាធឈាមខ្ពស់រយៈពេលវែង។ ការគ្រប់គ្រងសម្ពាធឈាមដោយសម្រួលអារម្មណ៍កុំខឹង ហូបអាហារល្អៗ និងតាមដានពិនិត្យសុខភាព វាជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក រួមទាំងមហារីកតម្រងនោមផងដែរ។

៥. ការគ្រប់គ្រងជំងឺតម្រងនោមដោយការពិនិត្តសុខភាព។ ការធ្វើតេស្តឈាមជាប្រចាំដើម្បីពិនិត្យមុខងារតម្រងនោម ទោះបីមានជំងឺនេះក៏ដោយ ក៏មានឱកាស​ក្នុង​ការ​ព្យាបាល​កាន់តែ​ខ្ពស់ដែរ។

៦. ជាតិពុលពីបរិស្ថានមួយចំនួនក៏ផ្សារភ្ជាប់ទៅនឹងជំងឺមហារីកតម្រងនោមដែរ។ មានដូចជា ចំហាយប្រេងសាំង ថ្នាំបាញ់សម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ ថ្នាំបាញ់ឡាន និងផ្សែងឡានម៉ូតូ... ដូច្នេះ!​ អ្នកការពារខ្លួនឱ្យបានល្អតាមរយៈផ្លូវដង្ហើមដោយការពាក់ម៉ាស ពាក់ស្រោមដៃ និងឧបករណ៍ដកដង្ហើមខ្លះផងដែរ។

៧. ការផឹកពេលព្រឹកទឹកដោយពោះទទេ ជួយបង្កើនប្រសិទ្ធភាពរាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងការបង្កមេរោគក្នុងក្រពះ និងជួយបណ្តេញជាតិពុលចេញឱ្យតម្រងនោមរបស់អ្នកមានសុខភាពរឹងមាំ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2838

អត្ថបទថ្មីៗ
#សម្រស់September 15 2025
ចង់បានស្បែកស្អាតបើមិនដឹងពីក្បួនទាំងនេះ ដូចយកលុយទៅបោះចោល
#ជំងឺSeptember 15 2025
អ្នកមាន ៧ទម្លាប់នេះដូចជាមានថ្នាំទិព្វការពារមហារីកតម្រងនោម គ្មានថ្ងៃខូចទេ
#អត្ថបទ PRSeptember 15 2025
យល់ដឹងពីការអស់ឈាមរដូវរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈាមរដូវ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?
#គំនិតរកស៊ីSeptember 14 2025
អស្ចារ្យ! កាហ្វេខ្មែរ ១នេះ ផឹកពេលព្រឹកការពារដាច់សរសៃឈា//មខួរក្បាល និងជំងឺភ្លេចភ្លាំង
#ជំងឺSeptember 14 2025
គួរដឹង! បញ្ហា ៤នេះនាំឱ្យបុរសនារីរស់នៅប្រចាំថ្ងៃមានបញ្ហាការបន្តពូជ នឹកស្មានមិនដល់
#អាហារSeptember 14 2025
កាត់បន្ថយខ្លះទៅ! ផឹកទឹកដោះគោ និងកាហ្វេបែបនេះ បុរសស្រ្តីច្បាស់ជាគ្មានកូនទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia