ការមានកូនជារឿងសំខាន់សម្រាប់ប្តីប្រពន្ធ។ កូនជាចំណងនៃក្តីស្រឡាញ់។ មានដៃគូខ្លះចង់មានកូនក៏ពិបាកដែរ។ ព្រោះទម្លាប់មិនល្អបានកាត់បន្ថយមេជីវិតនាំឱ្យញ្ហាបុរសនារីគ្មានកូន។ យោងតាមវេជ្ជបណ្ឌិត Truong Nguyen Minh Tuan ជាអ្នកជំនាញបន្តពូជមន្ទីរពេទ្យ Tam Anh General បានបញ្ជាក់ថា បញ្ហា ៤នេះធ្វើឱ្យបុរស និងស្ត្រីគ្មានកូន៖
១. អាយុជាកត្តាមួយដែលជះឥទ្ធិពលដោយផ្ទាល់ក្នុងការបន្តពូជជាពិសេសស្ត្រីតែម្តង។ ស្រ្តីអាយុកាន់តែច្រើន ការមានកូនរបស់ស្ត្រីថយចុះបន្តិចម្តងៗ ដោយសារតែការថយចុះបរិមាណ និងគុណភាពស៊ុត។ អ្នកជំនាញបានណែនាំថា ស្ត្រីគួរតែមានផ្ទៃពោះ និងមានកូនមុនអាយុ ៣៥ឆ្នាំ។ បើអាយុច្រើនជាងនេះជាបញ្ហាបន្តពូជ ឬផលវិបាកនៃការមានផ្ទៃពោះ។ សូម្បីតែបុរសអាយុច្រើនពេក ក៏បញ្ហាងាប់លិង្គ និងការថយចុះអ័រម៉ូនតេស្តូស្តេរ៉ូន មានការប៉ះពាល់ដល់សមត្ថភាពក្នុងការមានកូន វាជះឥទ្ធិពលអវិជ្ជមានដល់គុណភាពជីវិតបុរសខ្លាំងដែរ។
២. កត្តាហ្សែនបានដើរតួនាទីយ៉ាងសំខាន់ក្នុងសុខភាពបន្តពូជរបស់បុរស និងស្ត្រី។ ជំងឺហ្សែនអាចកាត់បន្ថយសមត្ថភាពក្នុងការមានកូន ប៉ះពាល់ដល់ការវិវត្តរបស់ទារក ឬបង្កភាពគ្មានកូន ក្នុងករណីមានជំងឺហ្សែនធ្ងន់ធ្ងរ។ ដូច្នេះហើយគូស្វាមីភរិយាមានបញ្ហាហ្សែនបន្តពូជ គួរទៅជូបគ្រូពេទ្យរកដំណោះស្រាយជាការល្អបំផុត។
៣. អ្នកមានជំងឺរ៉ាំរ៉ៃដូចជា បញ្ហាធាត់ ជំងឺលើសឈាម និងជំងឺសរសៃឈាមបេះដូង ... វាអាចប៉ះពាល់ដល់ការមានកូន ដោយហេតុនេះបង្កផលវិបាកអំឡុងពេលមានផ្ទៃពោះ។ ការថែសុខភាពដោយការហាត់ប្រាណ ហូបអាហារល្អៗ និងគេងឱ្យគ្រប់គ្រាន់ ក៏ជាវិធីការពារជំងឺផ្សេងៗ កុំឱ្យចូលក្នុងខ្លួនអ្នក ហើយឱកាសមានកូនកាន់តែល្អ។
៤. ទម្លាប់រស់នៅដែលខ្វះគុណភាព នាំបញ្ហាដល់សុខភាព។ ដូចជាទម្លាប់ជក់បារី ការប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសហេតុ របបអាហារគ្មានតុល្យភាព កង្វះលំហាត់ប្រាណ ភាពតានតឹងយូរឆ្នាំ និងគេងមិនគ្រប់ សុទ្ធតែបង្កបញ្ហាមិនធម្មតាដល់ហ្សែន កាត់បន្ថយគុណភាពស៊ុត និងមេជីវិតឈ្មោល និងកាត់បន្ថយសមត្ថភាពមានកូនថែមទៀត៕
ដូច្នេះ! អ្នកគួរមានទម្លាប់ល្អទាំងវ័យក្មេងដោយបញ្ចូលទម្លាប់ល្អៗ ដូចជាកាត់ស្រ្តេសដោយការហាត់ប្រាណ។ ពង្រឹងផ្លូវចិត្តដោយការសមាធិ។ ថែសុខភាពរាងកាយដោយហូបអាហារល្អស្ថិតលើបន្លែ ផ្លែឈើ និងត្រី។ អ្នកគួរឆ្លៀតបន្ថែមចំណេះដឹងពីសុខភាពតាមរយៈការអាន និងស្តាប់ ធ្វើឱ្យការរស់នៅល្អ សុខភាពល្អ និងការបន្តពូជក៏ល្អដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព